💸លោកប៉ាចិញ្ចឹម ខ្ញុំជាអធិរាជម៉ាហ្វៀ🔫

4.2K 153 3
                                    

|Nevol bl TK |    ចន ជុងហ្គុក សូវៀរ៍រ៉ា
                                          &
ជី-យ៉ារ៉ា   //            ចន ថេយ៉ុង សូវៀរ៍រ៉ា

____________________

ភាគទី 2 « តើថេយ៍ទុកDaddyជាអ្វី? លក្ខណៈជាប៉ាធម្មតាទូទៅ ឬក៏លើសពីនេះ?? »

__________________
//5ថ្ងៃកន្លងផុតទៅ // ភូមិគ្រឹះចន សូវៀរ៍រ៉ា
...រាងតូចថេយ៉ុង កំពុងនៅក្នុងផ្ទះបាយនឹងរៀបចំញាំរអាហារពេលល្ងាច ថ្ងៃនេះគេញាំតែម្នាក់ឯងនោះទេ ព្រោះថាលោកប៉ាជាទីស្រឡាញ់របស់គេ មិនទាន់ត្រឡប់ពីក្រុមហ៊ុនវិញនោះទេ។

« អ្នកប្រុសតូច!! » ម៉ែដោះ

« បាទ ម៉ែដោះ» ថេយ៉ុង ដែលថាប្រុងនឹងញាំបាយទៅហើយក៏ត្រូវងាកមកឆ្លើយនឹងម៉ែដោះ ដែរត់មករកគេយ៉ាងនោះ។

« មានគេ មករក លោកម្ចាស់ចាស៎ » ម៉ែដោះ

« មិនអីទេ ចាំខ្ងុំទៅជួបគេសិន » ថេយ៉ុង

« សួស្តី អ្នកនាង!! » ថេយ៉ុង ដើរចេញពីផ្ទះបាយមកក្រៅនឹងនិយាយរាក់ទាក់ទៅ ស្រីស្អាតម្នាក់ដែរឈរអោបដៃសម្លឹងមើលភូមិគ្រឹះ នេះយ៉ាងសមរម្យ។

« ចា៎!! លោកពូចន នៅដែរទេ? »នារីវ័យក្មេង ភ្នែកមុតឆ្វាងៗ ឆ្លើយតបទៅថេយ៉ុងវិញបែបហីៗ មុននឹងសួរកំបុតៗទៅគេ។

« គាត់ទៅធ្វើការ មិនទាន់ត្រឡប់មកវិញនោះទេ បើអ្នកនាងអាចចាំគាត់បាន អ្នកនាងអញ្ចើញអង្គុយសិនមក បើអ្នកនាងប្រញាប់ អាចផ្តាំតាមខ្ងុំបាន » ថេយ៉ុង មិនប្រកាន់នឹងចរឹកលក្ខណៈរបស់នាងល្អិតមុននេះឡើយ ទើបនិយាយទៅនាងដោយរក្សាភាពសុភាពរាបសារុំទុំដដែល។

« ខ្ញុំត្រូវផាំ្តតាមឯង? ហេតុអ្វី? » នាងល្អិតហ្វីលី ដើរចូលមកជិតថេយ៉ុង ហើយក៏សួរបែបពេបជ្រាយទៅរាងតូច!

« ព្រោះគេ ជាកូនរបស់ខ្ញុំ!! »ខណៈដែរថេយ៉ុង ប្រុងនឹងតបទៅនាងវិញទៅហើយ ជុងហ្គុកជាលោកប៉ាក៏មកដល់ ដោយទឹកមុខមាំតាមទម្លាប់ដែរមិនសូវចេះញញឹមរបស់នាយ

« លោកពូចន ជម្រាបសួរ » ហ្វីលី ផ្តើមញញឹមញញែមទើបលើកដៃសំពះជុងហ្គុកយ៉ាងទន់ភ្លន់ វាខុសពីអត្តចរិតនាងមុននេះនៅពេលដែរនៅជាមួយថេយ៉ុង។

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now