💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫

1.7K 79 0
                                    

សរសេរដោយ :ជុង ថេយ៉ា / ជី យ៉ារ៉ា🍓
ចន ជុងហ្គុក សូវៀរ៍រ៉ា & ចន ថេយ៉ុង សូវៀរ៍រ៉ា

__________________

ភាគទី 16 : តើពួកយើងអាចជួបគ្នាម្តងទៀតនៅថ្ងៃស្អែកបានទេ??

______________

    រោង៍.រោង៍// សំឡេងរោទ៍កណ្តឹងរបស់សាលាបានបន្លឺឡើង ជាដំណឹងប្រាប់ទៅសិស្សនឹងលោកគ្រូអ្នកគ្រូថា ដល់ពេលដែរត្រូវចេញលេងហើយ...នៅថ្នាក់រាងតូចថេយ៉ុង អ្នកគ្រូឯកទេសខាងអក្សរសាស្ត្រក៏អនុញ្ញាតឪ្យសិស្សក្នុងថ្នាក់បានចេញលេងដូចគ្នា គ្រាន់តែអ្នកគ្រូចេញទៅបាត់ នាយសង្ហាមាននាមថាជាសិស្សថ្មីក្នុងថ្នាក់ក៏ងាកមកមើលមុខរាងតូចថេយ៉ុងភ្លាមៗ តែមិនមែនក្នុងន័យលង់ស្នេហ៍អីទេ គេកំពុងគិតថា ចៅហ្វាយតូចគេស្អាតចឹងតើ បានជាចៅហ្វាយធំដូចជាហួងហែងណាស់...!

      « សួស្តី! តើឯងឈ្មោះថេយ៉ុងពិតទេ??? » នាយសង្ហាឌីមន្ត ងើបឈរអស់កម្ពស់ទើបលូកដៃជ្រែងហៅប៉ាវ នឹងសួរទៅថេយ៉ុងដោយទឹករាបស្មើ នាយចង់រាកទាក់ថេយ៉ុងដើម្បីឪ្យទំនាក់ទំនងពួកគេស្និតស្នាលនឹងគ្នាព្រោះនាយមានតួនាទីការពារថេយ៉ុង បើនាយនឹងថេយ៉ុងស្និតស្នាលគ្នាគឺល្អហើយ នាយនឹងកាន់តែងាយស្រួលក្នុងការជួយការពារថេយ៉ុង កុំឪ្យគេមើលមកចម្លែកៗ របៀបថាមនុស្សមិនដែរស្គាល់គ្នាផង ចេះមកជួយ ចេះមកដឹងឮអីអស់នេះ...

       « បាទ ខ្ងុំឈ្មោះថេយ៉ុង »ថេយ៉ុងញញឹមខ្ចឹប ដាក់នាយកម្លហាក់មិនដឹងសោះថានាយម្នាក់នេះជាមនុស្សដែរជុងហ្គុកបញ្ចូលមក គេមិនដឹងពិតមែន តែគេសង្ស័យ😑

       « តើពួកយើងអាចក្លាយជាមិត្តនឹងគ្នាបានទេ?? ខ្ងុំខ្លាចគ្រប់គ្នានៅទីនេះណាស់ មើលទៅម្នាក់ៗហាក់មិនចូលចិត្តខ្ងុំនោះទេ » នាយសង្ហាឌីមន្ត ធ្វើមុខគួរឲ្យអាណិត ទើបប្តូរកាយវិការច្រងេងច្រងាងមុននេះទៅជាទម្លាក់ដៃមកស្របនឹងដងខ្លួនវិញយ៉ាងសុភាពៗវិញ

       « ប្រាដកជាបាន តែលោកថាគ្រប់គ្នានៅទីនេះមនចូលចិត្តលោកយ៉ាងមិច?? ពួកគេចាប់អារម្មណ៍លើលោកគ្រប់គ្នា គ្រាន់តែពួកគេមិនហ៊ានមកនិយាយជាមួយលោក ព្រោះ...»ថេយ៉ុងនិយាយទាំងញញឹមតែចុងប្រយោគគេក៏មិនចង់និយាយ ឃើញបែបនេះមិនចាំយូរជីមីនដែរនៅជិតនោះក៏និយាយឡើង

💸លោកប៉ាចិញ្ចឹម ខ្ញុំជា អធិរាជម៉ាហ្វៀ🔫 // END🙏Where stories live. Discover now