Ep45

1.8K 178 40
                                    

វិទ្យាល័យអភិជន
<Little nerd>

Ep45

//////////////

«លោកប៉ា!!ក្រែងប៉ាប្រាប់ថាទៅអ៊ីតាលីហេតុអីក៏ពេលនេះប៉ានៅទីនេះទៅវិញ???» ក្លារ៉ា សួរទាំងផិតភ័យញ័រមាត់ខណៈពេលដែលឃើញកែវភ្នែករបស់លោកសម្លឹងមុខនាងទាំងសម្បារជាខ្លាំង ស្របពេលដែលលោកក៏លើកហ្វូតមកងើបឈរអោបជាប់ទ្រូង

«បើប៉ាមិនមកស្មានតែបានឃើញសកម្មភាពរបស់ឯងពេលនេះមែនទេ?
ហឹស៎~បើមិននឹកស្មាននោះទេក្លារ៉ា វាជាលើកទី 2 ហើយណា៎~» លោកហ្វីលីបក៏ស្ដីឲ្យទៅកាន់នាងទាំងប្រើសំដីធ្ងន់ៗ កែវភ្នែកក្រហមបញ្ជាក់ពោរពេញទៅដោយកំហឹងពេញខ្លួនព្រោះតែសេចក្តីបារម្ភនឹងកូនប្រុសពៅ ដែលអម្បាញ់មិញប្រសិនបើគាត់មកមិនទាន់នោះទេ ម្ល៉ោះហើយពេលនេះហ្វូតនឹងទៅជាយ៉ាងណាក៏មិនដឹង

«លោកប៉ា...កូនសុំទោសមួយនេះកូនគ្រាន់តែ~»

«ឆាប់ហៅម៉ាក់របស់ឯងមក!!ប៉ាមានរឿងច្រើនណាស់ត្រូវដោះស្រាយ!
តោះកូនហ្វត!» លោកហ្វីលីប ប្រលែងហ្វូតចេញពីក្នុងរង្វង់ដៃដែលឲ្យឃើញ ទឹកមុខរបស់គេប្រែជាស្លេកស្លាំងជាខ្លាំង មិនដឹងថាមុននេះភ័យយ៉ាងណានោះទេ ប្រសិនបើគាត់មកមិនទាន់ពេលច្បាស់ជាពេលនេះត្រូវសោកស្ដាយជាមិនខាន
លោកហ្វីលីបលើកដៃអង្អែលក្បាលរបស់
ហ្វូត តិចៗខណៈពេលដែលហ្វូតក៏លូនចូលមកក្នុងរង្វង់ដៃរបស់គាត់ម្ដងទៀតធ្វើឱ្យ
ក្លារ៉ា នាងទន្ទ្រាំជើងមួយទំហឹងរួចក៏រត់ឡើងទៅខាងលើហៅម្ដាយរបស់នាងប៉ុន្តែភ្លាមៗនោះអ្នកស្រី ឆាឡតថ៍ ក៏ដើរចុះមកពីជាន់ខាងលើល្មម ស្របពេលនឹងលោកហ្វីលីប បានដើរចេញមកអង្គុយលើសាឡុងទាំងមានហ្វូតអង្គុយក្បែរគាត់ទាំងញ័រមាត់មិនទាន់បាត់នៅឡើយ......

«មានរឿងអីក្លារ៉ា?»អ្នកស្រីឆាឡតថ៍

«អ្នកម៉ាក់!! អ្នកម៉ាក់គឺ.....» ក្លារ៉ានិយាយទាំងញ័រមាត់ដដាក់ដដុប សកម្មភាពស្លន់ស្លោរបស់នាងបានធ្វើឱ្យអ្នកស្រីរាងជ្រួញចិញ្ចើមដោយសារតែមានការងឿងឆ្ងល់រួចក៏ដើរចុះមកបន្តក៏ស្រាប់តែត្រូវភ្ញាក់ផ្អើលបើកភ្នែកធំៗនៅពេលដែលឃើញវត្តមានរបស់លោកហ្វីលីបនៅនឹងមុខរបស់គាត់ស្រស់ៗបែបនេះ...

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now