ភាគ7

89 10 0
                                    

តាំងពីថ្ងៃនោះមកnorthតែងតែមកហាងរបស់sonicញឹកញាប់ជាងមុនទៅទៀត បើថ្ងៃសៅរ៍អាទិត្យផងគឺមកនៅពេញមួយថ្ងៃតែម្ដង ភ្ញៀវហ៊ានតែមើលទៅញ៉ែងញ៉ងពេកដេញគ្មានឲ្យនៅទេ!

Sonic:និងមែនទេរបៀបមកជួយលក់របស់បង???(ដេញភ្ញៀវគេអស់ហើយនិងមិនដឹងថាមកជួយលក់ឬក៏មកដេញភ្ញៀវទេ)

North:អ្នកណាឲ្យពួកនិងចេញមកតាប៉ែធ្វើអី...

Sonic:បងទៅខុនដូរបស់បងវិញទៅខ្ញុំត្រូវការលក់!!!

Dean:ខ្ញុំគិតថាបងទាំងពីរទៅដើរលេងទៅ..ខ្ញុំនៅលក់ម្នាក់ឯងក៏បានដែរថ្ងៃចុងសប្តាហ៍បែបនេះគឺគេដើរលេងជាមួយគូរស្នេហ៍គ្រប់តែគ្នានិង...

Sonic:អ្នកណាជាគូរស្នេហ៍???

Dean:គឺបងទាំងពីរ...(និយាយមួយៗ)

North:ពិតមែនហើយdeanលក់ម្នាក់ឯងបាន...យើងទាំងពីរទៅដើរលេងទៅ...

Sonic:ខ្ញុំមិនទៅទេ!!

North:ក្រែងថាបើកឱកាសឱ្យបងហី?

Sonic:គឺបើកនិងហើយតែខ្ញុំមិនចង់ឲ្យdeanនៅលក់ម្នាក់ឯងទេ..ខ្លាចមានភ្ញៀវកម្ម៉ង់ច្រើនធ្វើមិនទាន់!

Dean:មិនអីទេ...ខ្ញុំអាចធ្វើបានបងទុកចិត្តចុះ...

Sonic:ក៏បានៗ...(យល់ព្រមបើកឱកាសឲ្យគេហើយចឹងត្រូវតែមានពេលវេលាល្អដើម្បីផ្សះផ្សាខ្លះ)

+Northក៏នាំsonicទៅលេងកន្លែងដែលពួកគេធ្លាប់ទៅពីមុនទោះបីជាកន្លែងនេះផ្លាស់ប្ដូរច្រើនមែនតែចិត្តមនុស្សពីរនាក់ដែលធ្លាប់មានអនុស្សាវរីយ៍ល្អៗចិត្តដែលរងចាំមករហូតបេះដូងដែលនៅតែមានគ្នាទៅវិញទៅមក មកដល់ហើយពិតជារីករាយណាស់ព្រោះថាមនុស្សដែលនៅក្បែរខ្លួនជាមនុស្សដដែលតែក៏ឈឺចាប់និងស្នាមពីមុន.....

Sonic:ខ្ញុំ...ខ្ញុំគិតថាយើងទៅវិញទៅ(ទ្រាំទប់ទឹកភ្នែកព្រោះតែនឹកដល់ស្នាមដែលធ្លាប់ឈឺ)

North:កុំទាន់ទៅអីបងមានរឿងច្រើនណាស់ចង់និយាយ ហើយថ្ងៃនេះសូមឲ្យពួកយើងបានចាប់ផ្តើមជាថ្មីផងទៅបានទេ???

Sonic:ខ្ញុំចង់ទៅវិញ....

North:បងពិតជាស្ដាយកំហុសដែលបងបានធ្វើទៅលើអូនណាស់ បើបងស្មោះត្រង់ចំពោះតែអូនម្នាក់ប្រហែលជាពេលនេះយើងគ្មានរបួសស្នាមក្នុងចិត្តបែបនេះទេ..បងក៏ដឹងច្បាស់ថាពាក្យសុំទោសរបស់បងវាមិនអាចកែប្រែអតីតកាលរបស់ពួកយើងបានទេ...បងខុសខ្លាំងណាស់ដែលបងធ្វើបាបចិត្តអូន អូនល្អជាមួយបងមករហូតអូនស្មោះត្រង់ជាមួយបងមករហូត...តែបងវិញបែរជាទុកអូនត្រឹមតែជាផ្លូវក្រោយ...ឲ្យបងបានមើលថែអូនម្ដងទៀតទៅបានទេ???ឲ្យបងបានក្បែរអូនម្ដងទៀតទៅមនុស្សល្អរបស់បង(អោបsonicពីក្រោយនិយាយបណ្ដើរក៏យំបណ្ដើរគេពិតជាស្ដាយកំហុសរបស់ខ្លួនខ្លាំងណាស់)

Sonic:ហឹកៗៗ...(មិននិយាយអីតបវិញគិតតែពីយំយកៗ ព្រោះថាទឹកភ្នែកនេះព្យាយាមទប់តាំងពីចូលមកកន្លែងនេះដំបូង)

North:កុំទាន់ជឿនូវសម្ដីរបស់បងក៏បានដែរ...បងនិងមិនសន្យាទៀតទេបងនិងធ្វើឱ្យបាន...ផ្ដល់ឱកាសឲ្យបងផងទៅណា....

Sonic:ខ្ញុំខ្លាចជួបរឿងដដែលខ្លាំងណាស់...

North:បងដឹងៗ...វាជារបួសដែលពិបាកព្យាបាល..វាជាកំហុសរបស់បង..បើអាចកែប្រែអតីតកាលបានបងនិងមិនឲ្យអូនឈឺចាប់និងរឿងឆ្កួតៗនោះទេ...បងនិងសូមឲ្យមានតែយើងសូមឲ្យបងស្គាល់អូនមុនគេស្រលាញ់អូនមិនងាករេ...បងបានជាខុសទៅហើយបងសុំទោស...កុំចាកចេញពីបងទៀតអីបងមិនចង់បាត់បង់អូនទៀតទេ..រស់នៅគ្មានអូនបងពិបាករស់នៅណាស់វាប្រៀបដូចជារាងកាយដែលគ្មានវិញ្ញាណរងចាំថ្ងៃស្លាប់យ៉ាងចឹង...

Sonic:ខ្ញុំអាចជឿទុកចិត្តបងបានមែនទេ??ខ្ញុំនិងមិនឈឺចាប់ទៀតទេមែនទេ...ខ្ញុំនិងមិនយំអោបខ្លួនឯងម្ដងទេត្រូវទេ....ហឹកៗៗ...ប្រាប់ខ្ញុំមកថាខ្ញុំនឹងមិនយំដង្ហក់ស្ទើរតែខ្សោះខ្លួនទៀតទេ....

North:បងនិងមិនឲ្យអូនយំព្រោះបងទៀតទេ....បងនិងមើលថែអូន..មិនឲ្យអូនជួបរឿងបែបនោះម្ដងទៀតទេ

Sonic:បងនៅក្បែរខ្ញុំនៅពេលដែលខ្ញុំត្រូវការបងមែនទេ?បងនិងមិនបោះបង់ខ្ញុំទេណា...(អារម្មណ៍ដិតជាប់និងការឈឺចាប់អតីតកាលដែលលងបន្លាចមករយៈពេល5ឆ្នាំវាកំពុងតែផុសឡើងមក)

North:បាទបងនិងក្បែរអូនបងនិងមិនបោះបង់អូនទេ...

Sonic:ហ៊ឹម...(ញញឹមលាយទឹកភ្នែកងក់ក្បាលបញ្ជាក់ថាយល់ត្រូវគ្នាហើយ)

North:បងអរគុណអូន...បងអរគុណអូនខ្លាំងណាស់(ទំនាក់ទំនងដែលបានបែកគ្នាអស់រយៈពេល5ឆ្នាំក៏ត្រឡប់មកដូចដើមវិញ)

Sonic:ចាប់ពីថ្ងៃនិងទៅកុំឲ្យអូនអស់សង្ឃឹមនិងបងម្ដងទៀតណា...បើមានម្ដងទៀតលែងមានឱកាសហើយ...

North:បងនិងមើលថែឱកាសមួយនេះរបស់បងឱ្យល្អបំផុត...

Sonic:ចឹងយើងទៅមើលកុនទៅអូនចង់ទៅមើលឥឡូវនេះ...

North:ចឹងចាំកាលទៀតតោះទៅ

We can back?[ចិត្តពីរssn2](ចប់)Where stories live. Discover now