នាមគូដណ្តឹង

114 4 0
                                    

  ឡានពណ៌លឿងស្រស់បើកបរដោយកម្លោះជំទង់វ័យប្រហែល20ស្តើង។បុរសសម្បុរសណ្តែកបាយបោះជើងចេញពីឡានក្រោយបានឈប់នៅមុខផ្ទះវិឡារបស់ខ្លួន។អ្នកកម្លោះចេញបង្ហាញរូបរាងខ្ពស់ស្តើងដៃស្រឡូនមាំវែងដោះវែនតាខ្មៅចេញពីភ្នែកស្នាមញញឹមក៏បញ្ចេញមកធ្មេញជំពឹសសរស្កុសកាន់តែជះរាងសង្ហាមួយកម្រិត។

"ម៉ាក់!!នឹកម៉ាក់ណាស់!!"រាងកាយមាំស្តើងយោងដំណើរបោះដៃពីចម្ងាយទៅរកអ្នកជាម្តាយតែទើបនិងចេញពីខាងក្នុងផ្ទះ

"ស្អីគេហ្នឹងខាងជួបគ្នាមិនបានមួយខែផងមើលធ្វើចរិតចុះ!!កម្លោះស្តូកទៅហើយព្រះអើយខ្មាស់គេណាស់!!"គាត់សើចហួសចិត្តកូនរបស់ខ្លួន។ឱបគេដោយក្តីនឹករលឹក....

"តោះចូលផ្ទះសិនទៅម៉ាក់!!ពូចាំអោយអ្នកខាងក្នុងយករបស់ខ្ញុំទៅទុកខាងលើផង។អូ!!ប្រយ័ត្នផងខាងក្នុងមានរបស់ខ្លះប្រយ័ត្នបែកបាក់!!"អ្នកកម្លោះញញឹមទៅបុរសមានវ័យរាងចំណាស់បន្តិចអោយវ៉ាលីរបស់ខ្លួននិងសោឡានទៅអោយគាត់។បន្ទាប់មកនាំអ្នកជាម្តាយចូលមកខាងក្នុងដោយសប្បាយរីករាយក្នុងចិត្ត ខណៈពេលចូលដល់ក្នុងផ្ទះស្នាមញញឹមក៏ប្រែក្លាយទឹកមុខធម្មតាវិញ

"គូ?គូ សៀម៉ុកម៉េចក៏លោកនៅទីនេះ"សម្តីប៉ុន្មានម៉ាត់ពីបបូមាត់ស្តើង។ជើងវែងៗដើរសំដៅមករកអ្នកអង្គុយលើសាឡុងសម្លឹកមើលមកខ្លួនដោយទឹកមុខស្ងប់ស្ងាត់។

"បងលឺថាឯងមកវិញទើបមកឬមិនបាន?"ស្នាមញញឹមធម្មតារបស់គេបង្ហាញជាមួយទឹកមុខត្រជាក់។

"ម៉ាក់?!!"អ្នកកម្លោះងាកសម្លឹងទៅមើលអ្នកជាម្តាយឯណាថាមិនបាននិយាយប្រាប់គេឯងនោះ។

"បងគេនឹកកូនគ្រាន់តែរកកូនមានអីខុស!!បានហើយពួកឯងនិយាយគ្នាទៅម៉ាក់មានរឿងខ្លះត្រូវទៅធ្វើសិន!!"ស្ត្រីចំណាស់ដើរចេញទុកអោយពួកគេនិយាយគ្នា។

"ខ្ញុំគ្មានអីត្រូវនិយាយទេ!!សុំលាសិនហើយ!!"អ្នកកម្លោះបម្រុងនិងដើរចេញហួសទៅខាងលើ។សៀម៉ុក ក៏ងើបឈរពីសាឡុង

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now