Ep13:ឈី ស៊ឺនី?

17 1 0
                                    

  ព្រិលធ្លាក់នៅខាងក្រៅបង្កួចសូម្បីតែរុក្ខជាតិលម្អក៏ស្រោបដោយលំអងសរៗអស់ទៅហើយដែរ។រាងកាយខ្ពស់មាំឈរជក់បារីបង្ហុយផ្សែងនៅវេរ៉ងដាសម្លឹងទៅឆ្ងាយពីខាងក្នុង
"ព្រិលដំបូងឆ្នាំនេះពួកយើងអាចមើលជាមួយគ្នាពិតជាផ្អែមល្ហែមមែន"សៀម៉ុក
"..."រាងតូចមើលផែនខ្នងនាយពីក្រោយដោយស្ងប់ស្ងាត់មានរឿងជាច្រើនលាក់នៅក្នុងចិត្តអោយគេខ្វល់គិតមិនដឹងថាគួតែរកផ្លូវចេញណាល្អ។ជាមួយគ្នានោះរាងក្រាស់បានងាកមកនិងលើកចឹញ្ចើមនៅពេលសម្លឹងចំភ្នែកតូចដែលពោលពេញដោយរឿងជាច្រើនដែលនាយមិនអាចយល់ឃើញបាន
"តើអូនកំពុងគិតអី?"ជំហានវែងៗដើរចូលមកកាន់តែជិតនាយឈប់នៅក្បែរាងតូចដែលកំពុងដេកមើលមក
"ក៏កំពុងតែគិតថាតើបងនៅឈរអត់ប្រយោជន៍ដល់ពេលណាមិចមិនទៅធ្វើការ?"មាត់តូចមួយនេះចូលតិចតែផ្លែផ្កាប៉ុន្តែវាក៏ធ្វើអោយនាយគិតថាចំនុចនេះដែលគេមើលទៅមិនដូចនរណា
"ឆាយយ៉ុងបងបានរៀបចំកន្លែងសម្រាប់អូននៅថ្ងៃស្អែកអូនអាចទៅធ្វើការបាន"នាយនិយាយរួចក៏ចងខ្សែរអាឃ្លុំហើយដើរចាកចេញទៅព្រោះនៅមានកាងារជាច្រើនរងចាំនាយទៅបញ្ចប់។ទីង!!សម្លេងសាពីទូរស័ព្ទបានទាញយកចំណាប់អារម្មណ៍ឆាយយ៉ុងអោយងាករកសម្លេង។
/ហេតុអ្វីក៏ស្ងាត់ម្លេះមួយរយៈនេះភ្លេចខ្ញុំហើយមែនទេ?/ឆាយយ៉ុងអានសារហើយក៏ញញឹមបន្តិចរាងតូចទុកទូរស័ព្ទដោយមិនបានតបទៅម្ខាងទៀតវិញនោះទេ។ឈានដល់ពេលរសៀលរាងក្រាស់មានកាណាត់ជួបមួយជាមួយដៃគូឡានបានរៀបចំរងចាំនាយនៅខាងមុខវិឡាពេលឡើងចេញមកក៏ប្រឡះភ្នែកនិងឡាននៅក្នុងចំណត
"ឡានអ្នកណា?"នាយងាកមកសួនារីនៅក្បែរខ្លួន
"ខ្ញុំមិនដឹងដែរពេលត្រឡប់មកពីផ្សារវិញក៏បានឃើញទៅហើយសង្ស័យតែឡានអ្នកប្រុស"នៀវនៀវឆ្លើយតបដោយសម្លេងរាប។សៀម៉ុកមិនចាប់អារម្មណ៍បន្តក៏ដើរចូលទៅក្នុងឡានហើយឡានក៏បើកចាកចេញទៅ។បានបន្តិចឡានមួយគ្រឿងក៏បើកចូលមកបន្ទាប់ពីទ្វាឡានបានបើកនាំអ្នកខាងក្នុងចេញមកក៏បានឃើញថាគឺជាអ្នកស្រីគូនិងមាននារីដ៏ស្រស់ស្អាតម្នាក់ទៀតបានចេញពីឡានដើរមកជិតអ្នកស្រីម្រាមដៃបន្លាក្រូចយកមកដោះវែនតាចេញសម្លឹងមើលវិឡាចំពោះមុខ
"អ្នកម៉ាក់ចាហេតុអីបងប្រុសសៀមកនៅផ្ទះតូចអីបែបនេះ?"នាងសួទៅអ្នកស្រីគូដោយសម្លឹងមើលផ្ទះវិឡាដែលមានទំហំសមល្មមមិនជាតូចអីប៉ុន្មាននោះទេប៉ុន្តែនាងបែជាឃើញថាវាតូចតែមួយទៅវិញ
"ព្រោះតែអាក្មេងនោះមិនដឹងជាទៅធ្វើអីខ្លះទេបានជាកូនសៀម៉ុកងប់ងល់និងគេដល់ម្លឹង?"អ្នកស្រីគូនាំនាងទៅខាងក្នុងចូលមកដល់សភាពផ្ទះស្ងាត់ឈឹងនៀវនៀវដែលនៅខាងក្រោយផ្ទះបានចូលមកឃើញអ្នកស្រីក៏មកគោរពជាការគួសម
"កូនប្រុសយើងទៅណាហើយ?"អ្នកស្រីគូ
"ចាសអ្នកស្រីចៅហ្វាយចេញទៅធ្វើការមុននេះបន្តិច"នៀវនៀវ
"ហើយចុះអាក្មេងនោះវានៅទេ"ស្រីស្រស់បបូមាត់ក្រហមឆើតនិយាយឡើងដោយសម្លេងស្រួយ
"ក្មេងណាដែរទៅអ្នកនាង?"នៀវនៀវងាកមកមើលមុខនាងដោយចំដឹងច្បាស់ថានាងសំដៅដល់អ្វីក៏នាងនៅតែបញ្ជាក់
"លីនឆាយយ៉ុងនោះពេលនេះកំពុងធ្វើស្អីទៅ"អ្នកស្រីគូ
"មិនឃើញភ្ញៀវមកទេឬអីក៏គ្មានសុជីវធម៍ក្នុងខ្លួនបន្តិចសោះអញ្ចឹង"នារីរូបស្រស់មាត់ក្រហមនិយាយដោយពេបជ្រាយរាងតូចនៅក្នុងចិត្ត
"ជម្រាបសួអ្នកម៉ាក់ក្មេកខ្យល់អីបក់អ្នកម៉ាក់អោយអញ្ចើញមកដល់ទីនេះតើម៉ាក់ក្មេកនឹកកូនប្រសាគួអោយស្រឡាញ់ម្នាក់នេះមែនទេ?"រាងតូចដើរចុះមកឆ្លៀតបោះសម្តីខ្លះធ្វើអោយអ្នកស្រីគូខឹងនិងគេបន្តិចដែរឆាយយ៉ុងដើរចូលមកទាំងស្នាមញញឹមគេត្រៀមខ្លួនរួចរាល់សម្រាប់ទប់ទល់និងម្តាយក្មេកម្នាក់នេះអោយពេញលេងតែម្តង
"ផើយ!!អ្នកណានឹកក្មេងដូចជាឯងទៅ"គាត់បង្ហាញទឹកមុខមិនពេញចិត្តទៅកាន់រាងតូចដើរហួសគេមកអង្គុយនៅលើសាឡុង
"នេះមិនគិតយកស្អីមកទទួលភ្ញៀវឬប្រុងអោយភ្ញៀវទៅយកស្អីមកទទួលខ្លួនឯង"អ្នកស្រីគូនិយាយឡើងទាំងសម្លឹងមើលមុខរាងតូច
"ចាំខ្ញុំទៅធ្វើ"នៀវនៀ
"មិនបាច់...ឯងទៅ.."អ្នកស្រីគូប្រាប់រាងតូចអោយគេជាអ្នកទៅឆាយយ៉ុងនៅឈរស្ងៀម
"ឯងមិនឮអ្នកម៉ាក់និយាយទេហ្ហេសថ្លង់ឬ?"នារីដែលអង្គុយក្បែអ្នកស្រីលីនស្រែកប្រាប់ទៅរាងតូច។រាងតូចដកដង្ហើមធំបន្តិចទើបដើរចូលទៅខាងក្នុងទៅយកផ្លែឈើមួយចានមក
"ចុះមិចមិនចិតសម្អាតអោយញ៉ាំយ៉ាងមិច"នាងសួហើយនៅពេលឆាយយ៉ុងដាក់ចានផ្លែឈើនៅលើតុរាងតូចចងចឹញ្ចើមមើលនាងឆ្ងល់ថាស្រីម្នាក់នេះជាអ្នកណាប្រុងដូចញេញដល់ហើយ
"ចឹងចាំ...."
"មិនអីទេនៀវនៀវខ្ញុំធ្វើបងឈរស្ងៀមៗទៅ"គេយកវាទៅធ្វើម្តងទៀតទុកអោយអ្នកអង្គុយញញឹមញញែម
"ម៉ាក់ចាមើលទៅប្រុសម្នាក់នេះធម្មតាៗមិនយល់បងប្រុសសៀមិចក៏ចេះស្រឡាញ់កើតដែ"
"ស៊ឺនីថ្ងៃនេះកូនលេងអោយសប្បាយទៅណា"គាត់មើលមុខនាងហើយញញឹមតិចៗ ឈី ស៊ឺនីជាកូនស្រីមិត្តគាត់តាំងពីក្មេងគាត់មានបំណងអោយកូនប្រុសគាត់រៀបការជាមួយនាងថ្ងៃអនាគត់។ចានផ្លែឈើចិតរួចបានទុកនៅលើតុសាជាថ្មីស៊ីនីចាក់ផ្លែឈើមកញ៉ាំ
"ផ្លែឈើរលួយស្អីនិង"នាងពេកជ្រាយហើយរុញចានចេញធ្វើដូចជាខ្ពើមរអើមណាស់អញ្ចឹង
"អ្នកនាងស៊ឺនីផ្លែឈើទាំងអស់នេះចៅហ្វាយគឺជាអ្នករើសដោយផ្ទាល់ដៃរៀបចំមកយ៉ាងល្អបំផុតតើវាអាចជារបស់រលួយដោយរបៀបណា?"នៀវនៀវចេញមុខនិយាយធ្វើអោយអ្នកស្រីគូនិងស្រីស្រស់ស៊ឺនីចងចឹញ្វើម
"តើជាកាពិតដែទេដែលថាសៀម៉ុកជាអ្នកទិញដោយផ្ទាល់"អ្នស្រីគូសយឡើងព្រោះគាត់ដឹងថាកូនប្រុសរបស់គាត់ធម្មតាគឺមិនមែនអញ្ចឹងទេរួចពេលនេះចេះទៅយកចិត្តទុកដាក់និងចេះទិញផ្លែឈើទុកទៀត
"ចាសអ្នកស្រី...ចៅហ្វាយគឺជាអ្នករៀបចំវាហើយគាត់យកផ្លែឈើដែលល្អបំផុតសម្រាប់អ្នកប្រុសជារាងរាល់ថ្ងៃ"នៀវនៀវនិយាយបញ្ជាក់ម្តងទៀតរឹតតែអោយច្បាស់ធ្វើអោយឆាយយ៉ុងភ្ញាក់ផ្អើលនៅក្នុងចិត្តសូម្បីតែគេមិនដឹងរឿងនេះផង
"....."ឆាយយ៉ុងស្ងាត់បេះដូងគេលោតលឿនៗមិននឹកស្មានថាមនុស្សដូចជានាយយកចិត្តទុកដាក់លើគេអីថ្នាក់នេះនោះទេគេស្មានថានៀវនៀវទេដែលជាអ្នករៀបចំសម្រាប់គេរាល់ថ្ងៃ
"យើងមិនចង់ដឹងទេ...នាងឆាប់ទៅរៀបចំបន្ទាប់ថ្មីទៅស៊ឺនីក៏នឹងស្នាក់នេះទីនេះដែលអំឡុងពេលនេះនាងក៏ត្រូវមើលថែស៊ឺនីអោយល្អ"អ្នកស្រីគូ
"ចាសអ្នកស្រី.....ប៉ុន្តែត្រូវជម្រាបចៅហ្វាយជាមុនសិន"នៀវនៀវ
"នែ៎...យើងក៏ជាម្តាយសៀម៉ុកនាងមិនស្តាប់យើងឬយ៉ាងមិច"គាត់ខឹងហើយស្រែកដាក់នាងសួស្អីរញ៉េរញៃមែនសម្តីគាត់សាបឬបានជានាងហ៊ានមិនចង់ស្តាប់
"ប៉ុន្តែត្រូវតែមានការអនុញាតពីចៅហ្វាយជាមុនសិន"នាងនៅតែប្រាប់គាត់ម្តងទៀតវាក៏ធ្វើអោយអ្នកស្រីគូក្តៅឆេវដូចបាយពុះឡើងកម្តៅក្នុងចិត្ត
"ទៅរៀបចំអោយទៅ"ឆាយយ៉ុងនិយាយប្រាប់នាងព្រោះក៏មិនចង់មានរឿងវែងឆ្ងាយជាងនេះ
"ចាសអ្នកប្រុស"នាងទទួលសម្តីរួចទើបចាកចេញទៅរៀបចំសម្អាតបន្ទប់ថ្មីទទួលភ្ញៀវ
"អ្នកម៉ាក់នាងបែជាស្តាប់អាក្មេងហ្នឹងទៅវិញ"ស៊ឺននីសម្លឹងដំណើរនៀវនៀវចាកចេញហើយមុនសុខចិត្តជំនួសអ្នកស្រីគូ
"អ្នកបម្រីនៅទីនេះថ្លើមធំមែនគង់តែមានថ្ងៃដេញចោលអោយអស់"គាត់និយាយតិចៗទើបងាកមកចាប់អារម្មណ៍និងឆាយយ៉ុងដែលដាក់ខ្លួននៅលើសាឡុងតូចក្បែរគាត់
"អ្នកណាអោយឯងអង្គុយ?"អ្នកស្រីគូ
"ចិត្តហ្នឹងណាអ្នកម៉ាក់ក្មេក..."ឆាយយ៉ុងឆ្លើយតបហើយញញឹមបន្តិចទៅកាន់គាត់
"ឯងហ៊ានឌឺអ្នកម៉ាក់ផងមែនទេ?"ស៊ឺនីខាំមាត់សម្លក់សម្លឹងអ្នកម្ខាងទៀតចង់តែទៅទះអោយផ្ញាប់មុខទេ
"អេ...មិនជ្រាបសោះថាអ្នកម៉ាក់មានកូនស្រីតាំងពីពេលណាក៏មិនដឹង"ឆាយយ៉ុងសួឡើងគេធ្វើដូចជាគិតរកនឹកមើលទាំងដែលក្នុងចិត្តបានដឹងច្បាស់ទៅហើយ
"ឈី ស៊ឺនីនាងទើបជាកូនប្រសាដែលយើងចង់បានចំណែកឯងបើដឹងខ្លួនគួតែចាកចេញពីជីវិតកូនប្រុសរបស់យើងទៅ..."អ្នកស្រីគូចាប់ផ្តើមនិយាយជាមួយទឹកមុខដាក់កំហិតអោយឆាយយ៉ុងប៉ុន្តែរឿងទាំងអស់នឹងទឹកមុខបែបនេះគេជួបមកច្រើនដងវាមិនបានធ្វើអោយគេព្រឺសូម្បីបន្តិច
"សួស្តីអ្នកនាងស៊ឺនី...អ្នកនាងច្បាស់ហើយឬថាធ្វើជាគូប្រជែងរបស់ខ្ញុំ"ឆាយយ៉ុងញញឹមស្វាគមន៍នាងតូចហើយសួនាំដូចជារាកទាក់គ្នាធម្មតា
"យ៉ាងមិចឬមិនហ៊ាន?បងប្រុសសៀកាលពីមុនគាត់ស្រឡាញ់ខ្ញុំណាស់បើកុំតែខ្ញុំត្រូវទៅរស់នៅសហរដ្ឋអាមេរិកជាមួយលោកប៉ាម្លេះពេលនេះខ្ញុំទេដែលជាអ្នកនៅទីនេះ"នាងជឿជាក់ជាមួយទំនាក់ទំនងយ៉ាងស្និតស្នាលរវាងនាងនិងសៀម៉ុកកាលពីក្មេងនាងប្រាកដថាអារម្មណ៍កាលនោះទោះមកដល់ពេលនេះសៀម៉ុកក៏នឹងមិនភ្លេចនាងដែរ។ឆាយយ៉ុងងក់ក្បាលតិចៗស្តាប់នាងនិយាយ
"ចុះហេតុអីក៏មិនដែលឮគេរំលឹកពីអ្នកនាងអញ្ចឹងអ្នកនាងស៊ឺនី?"ឆាយយ៉ុង
"នោះមកពីគាត់ខ្លាចថានឹកខ្ញុំនោះអីល្ងង់មែន"ស៊ឺនី
"ឈប់និយាយច្រើនទៅក្នុងនាមខ្ញុំជាម្តាយគូសៀម៉ុកខ្ញុំសូមអោយឯងចាកចេញពីកូនប្រុសរបស់ខ្ញុំពីពេលនេះតទៅកុំមកពាក់ព័ន្ធនិងសៀម៉ុកទៀត"អ្នកស្រីគូក្រោកឈរឡើងហើយនិយាយយ៉ាងច្បាស់លាស់ទៅកាន់ឆាយយ៉ុង
"....."មិនដឹងហេតុអីបានជាគេពិបាកចិត្តពេលស្តាប់ឮបែបនេះក្នុងចិត្តដូចជាមានម្ចុរមកចាកទម្លុះ។ឆាយយ៉ុងស្ងប់ស្ងាត់គេមានអារម្មណ៍អន្ទះសារចម្លែកបេះដូងគេលោតញាប់ដូចជាគេវាស្គរ
"យ៉ាងមិចហ្នឹងគរថ្លង់ហើយឬ?"ស៊ឺនី
"អត់ចង់...ទោះជាខ្ញុំចង់នៅឬចង់ចាកចេញដ៏ដោយក៏មិនទាន់ដល់ពេលអ្នកក្រៅមកនិយាយដែរ"ឆាយយ៉ុងនិយាយដោយមិនខ្វល់ទោះគេចាកចេញក៏មិនដឹងទៅណាទៅផ្ទះឬ?ម៉ាក់គេដេញមកវិញមកអោយឱបក្រសោបនាយដដែលហ្នឹងទោះបើទៅក៏មិនប្រាកដថានាយលែងគេដែលអ្នកទាំងពីនិយាយវាមិនស្រួលដូចគេអ្នកទទួលយកនោះទេ។
"អ្នកម៉ាក់គេចង់ថាអ្នកម៉ាក់ជាអ្នកដ៏ទៃ"ស៊ឺនីងើបមកឱបដៃអ្នកស្រីហើយនិយាយឡើងធ្វើអោយអ្នកស្រីកាន់តែខឹងនិងឆាយយ៉ុងមួយកម្រិតទៀត
"លីន ឆាយយ៉ុងខ្ញុំពិតជាអ្នកទ្រាំនិងឯងយូមកហើយខ្ញុំមិនដឹងថាឯងបានធ្វើស្អីលើកូនរបស់យើងទើបបានជាងប់ងល់និងឯងបែបនេះ"អ្នកស្រីគូចូលមកជិតឆាយយ៉ុងហើយគាត់សង្កត់សម្លេងនិយាយជាមួយនិងគេ។មិនយល់សោះថាក្មេងម្នាក់នេះមានអីល្អទើបបានជាអាចធ្វើអោយកូនប្រុសគាត់មិនព្រមលែងដៃពីគេសូម្បីតែពេលគាត់យករឿងកេរ្តិ៍មរតកមកគម្រាមក៏មិនអាចអោយកូនប្រុសគាត់ព្រឺនិងស្តាប់តាមគាត់បានសោះគាត់ពិតជាចង់ដឹងណាស់ថាក្មេងម្នាក់នេះបានធ្វើស្អីខ្លះ។
"ទុកអោយខ្ញុំទះប្រដៅគេអោយអ្នកម៉ាក់"ស៊ឺនីចេញមុខឡើងហើយទៅរកឆាយយ៉ុងគេងើបឡើងពេលឮសម្តីនាងនិយាយយ៉ាងក្រអើតក្រទមបែបនេះ
"ឈប់ណាអ្នកនាងស៊ឺនី?"ឆាយយ៉ុងសម្លឹងមុខនាងនិងគម្រាមនាងពេលនាងចូលមកជិតដោយពាក្យសម្តីដាក់ទំនាបនាង
"តើឯងមានសិទ្ធស្អីនិយាយនៅទីនេះ....."នាងនិយាយហើយរៀបនិងយាដៃទះកំផ្លៀងឆាយយ៉ុងប៉ុន្តែដៃតូចនោះត្រូវបានឆាយយ៉ុងចាប់ជាប់គេប្រើកម្លាំងបន្តិចសង្កត់ដៃទុកជាការគម្រាមកែវភ្នែកក្តៅងំគៀបសង្កត់នាងអោយមានសម្ពាធ
"ចាំទុកបើអ្នកនាងមិនប៉ះខ្ញុំ..ខ្ញុំក៏មិនប៉ះអ្នកនាងដូចគ្នាមនុស្សដូចជាលីន ឆាយយ៉ុងមិនមែនអង្គុយអោយគេជាន់បានដោយងាយនោះទេទោះជានរណាក៏ដោយ...អ្នកម៉ាក់ក៏ស្គាល់ខ្ញុំហើយដែ"បើមិនប៉ះគេគេក៏មិនក៏ទៅប៉ះតែបើហ៊ានគេក៏មិននៅស្ងៀមចាំគេមកគៀបសង្កត់ជាន់ឈ្លីនោះទេ។គេសង្កត់ដៃនាងនិយាយគម្រាមធ្វើអោយនាងរាងខ្លាចគេបន្តិចផងដែរទោះជាយ៉ាងណាក៏ដោយក្នុងចិត្តនៅតែចង់ឈ្នះប្រុសចំពោះមុខមិនជឿទេថានារីដែលស្អាតperfectដូចជានាងចាញ់ប្រុសដែលមើកទៅធម្មតាៗបែបនេះ។ឆាយយ៉ុងលែងដៃមកវិញហើយងាកទៅនិយាយសម្លេងរាបទៅកាន់អ្នកស្រីគូមុននឹងដើរចាកចេញពីទីកន្លែងដ៏សម្ពាធនោះ
"អាក្មេងថោកទាប..."ស៊ឺនីជេប្រទិចឆាយយ៉ុងតិចៗនាងខឹងគេឡើងញ័សាច់នាងក្តាបដៃយ៉ាងណែនចូលគ្នាដោយភ្លើងកំហឹងកំពុងដុតរោលនៅក្នុងចិត្តដែលក្តៅដូចជាសមុទ្រភ្លើងនាងក្រវេភ្នែករកអ្វីមួយមុននិងដោះស្បែកជើងកែវចោតរបស់នាងរៀបនិងគប់ទៅកាន់ឆាយយ៉ុងនាងប្រើកម្លាំងទាំងអស់គប់ទៅរកឆាយយ៉ុងពីក្រោយប៉ុន្តែមុននិងទៅដល់ឆាយយ៉ុងកន្ត្រៃមួយបានហោះមកពីជ្រុងម្ខាងហើយចាកទម្លុះនាំស្បែកជើងកែវនោះអោយហោះទៅភ្ជាប់និងជញ្ចាំងស្របនិងឆាយយ៉ុងងាកមុខមក
"តើអ្នកនាងចង់ធ្វើស្អីបើអ្នកប្រុសមានរបួសកុំបន្ទោសខ្ញុំប្រហើនអោយសោះ"ពាក្យសម្តីធ្ងន់ពីមាត់នៀវនៀវធ្វើអោយស៊ឺនីនៅស្ងៀមនាងសម្លឹងមើលកន្ត្រៃដែលជាប់និងស្បែកជើងរបស់នាងដោយឆ្ងល់ថានៀវនៀវម្នាក់នេះជានរណា
"អ្នកនាងស៊ឺនីតើអ្នកនាងភ្លេចអ្វីដែលខ្ញុំនិយាយមុននេះហើយមែនទេ?កុំអោយមានលើកក្រោយម្តងទៀត"ឆាយយ៉ុងសម្លឹងមើលរបស់ដែលជាប់ជញ្ចាំងហើយចោលសែភ្នែកយ៉ាងមុតមកកាន់នាង
"ឯងគ្រាន់តែជាប្រុសពេស្យាប៉ុណ្ណោះតើឯងអាចធ្វើស្អីយើងបានទៅយើងទើបជាអ្នកស្រីគូនាពេលអនាគត់ចំណែកឯងគ្រាន់តែជាប្រុសលក់ខ្លួនដែលបងប្រុសសៀត្រូវការមួយពេលៗ"មិនជឿថាគេនិងហ៊ានធ្វើអីមកលើនាងនោះទេយ៉ាងណាក៏ដោយអ្នកស្រីគូគឺនៅខាងនាងដូច្នេះនាងគឺមានសន្លឹកបៀធំជាងគេ។
"អ្នកនាងស៊ឺនីនិយាយស្អីកុំអោយហួសហេតុពេកអោយសោះ"នៀវនៀវនាងដើរចូលមកហើយនិយាយប្រមាននាងនៅពាក្យសម្តីដែលនាងនិយាយចេញមក
"នាងគ្រាន់តែជាកញ្ចាស់គេមានសិទ្ធស្អីព្រុសនៅទីនេះ"ស្រីស្រស់កាន់តែខ្លាំងដៃនាងនិយាយម៉ាក់ងាយទៅកាន់នៀវនៀវ
"បើអ្នកនាងនៅទីនេះយកមាយាទដែលចូលចិត្តមើលងាយអ្នកដ៏ទៃទុកមួយណែកសិនទៅនៅទីនេះមានតែមនុស្សថ្លៃថ្នូទេដែលគេរស់នៅ"ឆាយយ៉ុងមើលមុខនាងដោយត្រជាក់និយាយសម្លេងរាបស្មើរទៅកាន់នាងគេពិតជាមិនចូលចិត្តចរឹកអ្នកនាងគ្រួសារឈីម្នាក់នេះនោះទេ។
"អ្នកម៉ាក់វាចង់ថាពួកយើងទាំងពីថោកទាប"នាងមិនសុខចិត្តធ្វើជាអន់ចិត្តយកចិត្តអ្នកស្រីគូ។អ្នកស្រីគូដើរមករកឆាយយ៉ុងហើយឈប់នៅចំពោះមុខឆាយយ៉ុងសម្លឹងមុខគេបន្តិច។ផាច់!!មួយកំផ្លៀងពីដៃអ្នកស្រីគូបានធ្វើអោយឆួយ៉ុងងាកទៅម្ខាងតាមកម្លាំងដៃគាត់
"....."ឆាយយុងនៅស្ងៀមគេងាកយឺតមកមើលអ្នកស្រីដោយមិននិយាយអ្វី។ផាច់!!ម្តងទៀតវាបានធ្វើអោយស៊ឺនីលួចញញឹមពីក្រោយខ្នងនាងពេញចិត្តណាស់ដែលឃើញបែបនេះ
"...."នៅពេលដែលឆាយយ៉ុងមិននិយាយអ្វីដែលរៀបនិងងាកមកមើលគាត់ម្តងទៀតគាត់ក៏ចង់ទះគេម្តងទៀតដូចគ្នាគាត់ពិតជាមិនចូលចិត្តគេដល់កម្រិតពិតមែនមិនដឹងថាគួធ្វើយ៉ាងអោយគេចាកចេញពីកូនប្រុសគាត់ក្មេងម្នាក់នេះមុខក្រាស់លើសគាត់គិតទៅទៀត។ភ្លាមៗដៃគាត់ត្រូវបានចាប់ជាប់នៅពេលឆាយយ៉ុងងាកមកកែវភ្នែកទទេស្អាតមើលទៅគាត់ហើយដៃគាត់ត្រូវបាននៀវនៀវចាប់ជាប់មិនអោយដល់អ្នកប្រុសគេម្តងទៀតឡើយ
"យកដៃថោកទាបនាងចេញ"អ្នកស្រីគូសម្លក់នាងហើយបញ្ជានាងអោយលែងដៃគាត់នាងក៏លែងដៃគាត់យឺតៗ
"នៀវនៀវបងមកក្រោយខ្ញុំ"ឆាយយ៉ុង
"ឯងចង់យ៉ាងមិចចង់វាយយើងវិញមែនទេ?"កែវភ្នែកត្រជាក់ហើយទទេស្អាតបានធ្វើអោយអ្នកស្រីសម្លឹងមើលគេ
"ខ្ញុំមិនវាយមនុស្សចាស់នោះទេព្រោះអីវាបាប"ជំហានគេឈានតិចៗមកមុខគាត់ឆាយយ៉ុងជូតឈាមគែបមាត់និយាយទៅកាន់គាត់
"លើកនេះខ្ញុំឈរអោយអ្នកស្រីវាយប៉ុន្តែលើកក្រោយខ្ញុំមិននៅស្ងៀមនោះទេ"ចប់ប្រយោគគេក៏ដើរចេញទាំងមានគំនិតជាច្រើននៅក្នុងខួក្បាលប៉ុន្តែគេត្រូវឈប់ភ្លាមៗពេលអ្នកស្រីគូនិយាយ
"លុតជង្គង់ចុះ!"អ្នកស្រីគូ
"...."ឆាយយ៉ុងបែមកមើលគាត់ម្តងទៀតទាំងចង់ចឹញ្ចើម
"ក្នុងគ្រួសារត្រកូលគួគ្មានក្មេងណាឈ្លើយហ៊ានគម្រាមមនុស្សចាស់នោះទេដូច្នេះឆាប់លុតជង្គង់ចុះទៅទៅលុតនៅខាងក្រៅ...."គាត់ក៏ចង់ដឹងដែថាក្មេងម្នាក់នេះហ៊ានជាមួយគាត់ដោយរបៀបណាចឹងក៏ដឹងទៅថាអ្នកណាជាអ្នកណា
"តែអ្នកស្រី..."នៀវនៀវរៀបនិងនិយាយតែឆាយយ៉ុងក្រវីក្បាលឃាត់អ្នកស្រីម្នាក់នេះកំពុងប្រើអំណាចគៀបគេទេតើគេក៏ចង់ដឹងដូចគ្នាថាអ្នកស្រីគូនិងធ្វីស្អីទៀតទៅ
"អ្នកប្រុស..."នាងហៅឆាយយ៉ុងតិចៗនៅពេលដែលគេដើទៅខាងក្រៅ។នៅខាងក្រៅព្រិលធ្លាក់ខ្លាំងណាស់មេឃក៏ចុះត្រជាក់ខ្លាំងដែរតើមិចក៏គេហ៊ានយ៉ាងនេះតើគេកំពុងតែគិតស្អីនិង។ឆាយយ៉ុងមកខាងក្រៅអ្នកស្រីគូនិងស៊ឺនីក៏ដើរមកមើលដោយស្នាមញញឹមដែលអាចយកប្រៀបលើគេបាន....

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now