បន្ទប់ធំទូលាយឡំនិងក្លិនរុក្ខជាតិលម្អវាបានលុបបំបាត់នៅភាពអាប់អួលផ្តល់នៅខ្យល់បរិសុទ្ធ។ប៉ុន្តែបន្តិចមកក៏មានក្លិនបារីភាយចេញសាយពេញបន្ទប់នាយសង្ហាបង្ហុយផ្សែងទៅតាមអាកាសកែវភ្នែកមុតស្រួចសម្លឹងមើលទៅខាងក្រៅកញ្ចក់ថ្លា។អគាកម្ពស់ខ្ពស់ស្ថិតនៅជាន់លើអាចមើលឃើញច្បាស់នៅទេសភាពខាងក្រៅមានផ្លូវមានអគាខ្ពស់ៗឈរតាំងបង្អួតរាង។
តុកៗ!!សម្លេងគោះទ្វាមុននិងបើកទ្វាចូលមកខាងក្នុងនារីរូបស្រស់បានដើរចូលមកនិងបានដាក់សឺមីក្រាស់ពណ៍ពងមាន់នៅលើតុ។នាយកម្លោះបែកៅអីមកទល់មុខនាងចុចបារីក្នុងចានហើយទម្លាក់វាចុះ
"មានមនុស្សរបស់លោងកាវបានមកទីនេះពួកគេនិយាយថាយប់នេះថៅកែរបស់ពួកគេចង់សាកល្បងថ្វីដៃនិងចៅហ្វាយ"នាងនិយាយទៅកាន់សៀម៉ុកកែវភ្នែកនាយកម្លោះចោលទៅនាង ដៃរបស់គេកាន់ប៊ិចហើយនាយបង្វិលវានិងម្រាមរបស់នាយចុះឡើងហើយឈប់ក្នុងចិត្តហាកដូចមានគំនិតអ្វីបន្ទាប់មកក៏យកក្បាលប៊ិចចុចនិងតុម្តងហើយម្តងទៀត!!
"100លាន!!!100លានឡើងបើគេហ៊ានយើងស្វាគមន៍!!"នាយបញ្ឈប់ប៊ិចឈ្ងក់ប្រើសែភ្នែកស្មានមិនបានរួចប្រាប់ទៅនាង។នាងទទួលយកសម្តីរួចក៏ចាកចេញដោយស្ងៀមស្ងាត់ទ្វាបានបិទរួចក៏ត្រូវបានបើកម្តងទៀត
"ចៅហ្វាយ!!"ដេរីនគោរពនាយដើរទៅឈរម្ខាងទៀតឈៀកតុធ្វើការរបស់សៀម៉ុក។
"ដេរីន!!យប់នេះយើងមានការប្រកួតមួយឯងត្រឡប់ទៅវិញមើលអ្នកប្រុសរបស់ឯងបើគេមកវិញ។ប៉ុន្តែបើគេមិនទាន់មកវិញទេត្រូវតាមកាពារសុវត្ថិភាពរបស់គេអោយបានល្អ"នាយងើបពីតុធ្វើការរបស់ខ្លួនមកឈរនៅទល់មុខរបស់ដេរីនទះស្មាគេតិចៗទើបដើរចាកចេញពីបន្ទប់។
○Clup
សម្លេងភ្លេងនិងភ្លើងពណ៌រាត្រីបំភ្លឺខ្វាត់ខ្វែងនារីៗមានរូបរាងកាយសិចស៊ីរាំក្រលែងជាមួយរ៉ូបរឹបរាងបញ្ចេញរាងកាយសរស្រឡូនក្រលែងតាមភ្លេង។"អ្នកនាងតូចមកកន្លែងនេះបើសិនចៅហ្វាយដឹង..."ឆាងស៊ីឈរនៅម្ខាងនៃសាឡុងដែលមានស្រីៗ2_3នាក់កំពុងអង្គុយផឹកស្រានិងញាក់តាមភ្លេង។ម៉ោងជាង7pmនាងតូចកាង ឈីងនៅមិនទាន់ចូលផ្ទះព្រោះសំអាងមានលី ឆាងស៊ីនៅជាមួយក្រោយពីដើរលេងពីក្បាលល្ងាចមិនអស់ចិត្តនូវបន្តមកចូលក្លឹបផឹកស្រាសប្បាយហ៊ឺហាបន្ថែមទៀត
YOU ARE READING
គូដណ្តឹងម៉ាហ្វីយ៉ា🍁
Romanceម្នាក់ជាគូដណ្តឹង ម្នាក់ជាគូស្នេហ៍លួចលាក់.......!!! [ស៊េរី18+ មិនសាកសមសម្រាប់អនិកជន]