បេះដូងដូចជាកែវដែលបានបែកគេមិនដឹងនោះទេថាហេតុអីក្នុងចិត្តច្របូកច្របល់បែបនេះ។រាងតូចជាន់ហ្គ្រែឡានយ៉ាងលឿនតាមអារម្មណ៍ដែលពិបាកស្មានរបស់គេ
"......"ងឺត!!!ដៃតូចចាប់ចង្កូតយ៉ាងណែនហើយភ្លាមៗគេក៏ជាន់ហ្វ្រាំងបង្អូសឆាយយ៉ុងសម្លឹងមើលខ្លួនឯងនៅកញ្ចក់ឡានរបស់គេម្រាមដៃស្រឡូននោះលើមកជ្រោងសក់ទៅក្រោយ។~¥€£~~សម្លេងញ័រពីទូរស័ព្ទក្នុងខោប៉ាវបានផ្តាច់គំនិតរបស់ឆាយយ៉ុងហើយគេទាញវាមកមើលនៅលើផ្ទាំងកញ្ចក់អេក្រង់ទូរស័ព្ទដៃបង្ហាញឈ្មោះអ្នកដែលcallមកឆាយយ៉ុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួល
[ហាឡូ...ស្មានថាលោកនិងមិនលើកទូរស័ព្ទខ្ញុំទៀតទេតើ....]នៅពេលដែលឆាយយ៉ុងទទួលសម្លេងពីម្ខាងបានសួមកកាន់គេ
"តើខ្ញុំអាចទៅរកលោកបានទេ?"
[ហ្ហាស...នោះប្រាកដណាស់...តើពេលនេះលោក..]
"ខ្ញុំនិងទៅដល់បន្តិចទៀតនេះ"នៅពេលនិយាយចប់គេក៏ដាក់ទូរស័ព្ទចុះឆាយយ៉ុងដកដង្ហើមធំបន្តិចហើយបញ្ចេញឡានវិលកង់ទៅមុខ។ប្រហែល30នាទីក្រោយឡានបានឈប់នៅមុខហាងមីមាត់ផ្លូវ
"......"ឆាងស៊ីញញឹមស្វាមគមន៍រាងតូចពីចម្ងាយនៅពេលដែលកម្លោះចេញពីឡានដោយទឹកមុខមិនល្អនាយក៏លួចបារម្ភក្នុងចិត្តបន្តិចដែរ
"តើមានស្រាដែរទេ?"គ្រាន់តែមកដល់ភ្លាមគេសួរកគ្រឿងស្រវឹងតែម្តងឆាយយ៉ុងចូលអង្គុយនៅតុហើយរងចាំនាយឆ្លើយតប
"ហឹមមាន...មិនសប្បាយចិត្តមែនដែលទេ?"ឆាងស៊ី
"បន្តិចបន្តួច"ឆាយយ៉ុង
"...."ឆាងស៊ីចូលទៅខាងក្នុងពេលចេញមកវិញមានស្រាមួយដបនៅក្នុងដៃរបស់គេ
"មិនបាច់យកកែវទេ"ឆាយយ៉ុងយកស្រាពីដៃរបស់ឆាងស៊ីហើយខាំគាស់គម្របស្រាដោយធ្មេញរបស់គេលើវាអកដូចជាទឹកមួយដងអស់កន្លះដបបាត់ទៅហើយ
"តើមានរឿងអីអាចនិយាយប្រាប់ខ្ញុំបានទេ?"ឆាងស៊ី
"ហឹស...គ្មានអ្វីទេគ្រាន់តែបាត់បង់កាងារប៉ុណ្ណោះ!"ឆាយយ៉ុងសើចហើយតបទៅនាយដោយឥទ្ធិពលស្រាមុខរបស់រាងតូចពេលនេះរាងក្រហមបន្តិចទៅហើយ
"បាត់បង់កាងារក៏អាចរកថ្មីបានកុំពិបាកចិត្តពេកអី...ផឹកស្រាវាក៏មិនល្អដែរ"ឆាងស៊ីទាញស្រាពីដៃរបស់ឆាយយ៉ុង
"ចៅ...ថៅកែ...."មនុស្សក្រោមបង្គាប់បានចូលមករកឆាងស៊ី
"...."នាយសម្លឹងមើលឆាយយ៉ុងដែលអង្គុយស្ងប់ស្ងាត់បន្តិចមុននិងងើបទៅខាងក្នុង។ចូលមកដល់ខាងក្នុងមនុស្សរបស់នាយបានធ្វើការគោរពហើយអោយឯកសារមួយច្បាប់ទៅនាយ
"ល្អណាស់...បញ្ចូនវាទៅអោយប៉ូលីសដោយសម្ងាត់"បន្ទាប់ពីមើលហើយនាយញញឹមចុងមាត់បន្តិចអោយវាទៅអោយមនុស្សរបស់នាយវិញ។ឆាងស៊ីទាញទូរស័ព្ទតេចេញទៅនរណាម្នាក់
"ចៅហ្វាយទំនិញត្រកូលគូនិងចេញយប់នេះនៅកំពង់ផែខាងត្បូងចង់បញ្ចេញនៅម៉ោង9ខ្ញុំបានអោយមនុស្សយកឯកសាពាក់ព័ន្ធមួយចំនួនប្រលែងអោយប៉ូលីសទំនិញងងឹតនៅលើកប៉ាលទាំងនោះយ៉ាងហោច4/10"ឆាងស៊ីបានរាយការណ៍ប្រាប់ចៅហ្វាយរបស់គេអំពីរឿងដែលចៅហ្វាយបានទម្លាក់មក
[.....]អ្នកម្ខាងទៀតនិយាយអ្វីក៏មិនដឹងបញ្ចេញសម្លេងសើចកក្អឹកចេញមកមុននឹងប្រព័ន្ធបានផ្តាច់
"...."ឆាងស៊ីចេញមកខាងក្រៅវិញបានឃើញកម្លោះតូចក្រាបក្បាលដល់តុបាត់ទៅហើយនៅក្បែរខ្លួនមានស្រា2ដប
"អ្នកណាថែមស្រាអោយគេ?"ឆាងស៊ីសួទៅបុគ្គលិកក្នុងហាង
"ថៅកែគឺខ្ញុំ...ដោយសាគាត់សុំមួយទៀតទើបខ្ញុំយកអោយគាត់ទៅ...."ក្មេងប្រុសម្នាក់បានឆ្លើយឆាងស៊ីដកដង្ហើបធំបន្តិចរួចដើរចូលទៅជិតអ្នកស្រវឹង
"តើលោកយ៉ាងមិចហើយ?"នាយចូលមកសួហើយគ្មានការឆ្លើយតបបន្តិចនោះទេ
"ស្រវឹងហើយ?"នាយនិយាយតិចៗហើយចូលទៅខាងក្នុងម្តងទៀតមួយសន្ទុះទើបចេញមកវិញជាមួយទឹកអ្វីមួយកែវមក
"ផឹកវាទៅវាជួយបន្សាប់ជាតិស្រវឹង"នាយលើកគេឡើងហើយបញ្ចុកទឹកមួយកែវនោះអោយគេផឹក
"ខ្ញុំមិនបានស្រវឹងនោះទេ..."មម្រាមដៃវែងរុញកែវនោះចេញគេបើកភ្នែកឡើងសម្លឹងមុខរបស់នាយ
"ពិតមែន?"ឆាងស៊ីសួដោយមិនប្រាកដចិត្ត
"មែន...មិនបានស្រវឹងទេគ្រាន់តែបិតភ្នែកបន្តិចតើ..."ឆាយយ៉ុងបញ្ជាក់ហើយមើលទៅដូចជាគេមិនអីពិតមែន
"អ...មិនអីល្អហើយ"នាយដាក់ខ្លួនអង្គុយចុះនៅកៅអីក្បែរឆាយយ៉ុង
កាត់មកសៀម៉ុកដែលកំពុងនៅក្នុងឡានគេរាងធុញថប់ហើយម៉ួម៉ៅបន្តិចផងដែរភ្លាមនោះសារមួយបានលោតមកទូរស័ព្ទដៃរបស់នាយនៅពេលមើលហើយក៏រឹតតែមួម៉ៅបន្ថែម
"មើលទៅធុញនិងការរស់នៅហើយ...."នាយនិយាយតិចៗដៃក្តាបទូរស័ព្ទយ៉ាងណែន
"ទៅវីឡាគូ"នាយប្រាប់ទៅអ្នកបើកឡានហើយទិសដៅត្រូវបានប្តូរវិញ
"ដេរីនបញ្ជាមនុស្សអោយដកទំនិញបញ្ចូនតែទំនិញធម្មតា...ចាត់មនុស្សអោយស៊ើបនរណាជារនុកក្នុងចាប់បានហើយសម្លាប់ចោលទៅ"នាយទាញទូរស័ព្ទទៅដៃស្តាំបន្ទាប់ពីទទួលដំណឹងពីមនុស្សរបស់នាយដែលនៅក្នុងស្ថាប័នប៉ូលីសបានផ្តល់ដំណឹងពីពត៍មានទំនិញដែលមានអ្នកបញ្ចូនយ៉ាងសម្ងាត់អោយប៉ូលីសចង់បង្ក្រាបគេផងមិនមែនជារឿងងាយនោះទេ។
"មើលទៅអាត្រកូលកាងជាឆ្កែដែលខាំមិនព្រមលែងពិតមែន!!"នាយរអ៊ូម្តងទៀតដំបូងថាមិនចង់អោយមានរឿងវែងឆ្ងាយខ្ចាយឈាមអីនោះទេតែចចកចាស់មួយក្បាលនោះមិនព្រមលែងគេទាល់តែសោះ
•វីឡាត្រកូលគូ
នៅក្នុងបន្ទប់សៀម៉ុកអង្គុយគងអន្ទាក់ខ្លាបង្ហុយផ្សែងបារីបញ្ចេញភាពស្មុគស្មាញចេញពីខួក្បាល
"ចៅហ្វាយ"នារីរូបស្រស់នៀវនៀវបានចូលមកជាមួយនិងកាហ្វេមួយកែវនាងដាក់វានៅលើតុធ្វើការរបស់រាងក្រាស់
"ចៅហ្វាយអោយខ្ញុំធ្វើអោយចៅហ្វាយសប្បាយចិត្តដែលទេ...."នាងចូលមកជិតជាមួយស្នាមញញឹមលើបបូមាតក្រហមម្រាមដៃអូសលើទ្រូងរាងក្រាស់តិចៗ
"
YOU ARE READING
គូដណ្តឹងម៉ាហ្វីយ៉ា🍁
Romantizmម្នាក់ជាគូដណ្តឹង ម្នាក់ជាគូស្នេហ៍លួចលាក់.......!!! [ស៊េរី18+ មិនសាកសមសម្រាប់អនិកជន]