Ep12:បងឈប់ស្រឡាញ់ខ្ញុំហើយ🔞

27 1 0
                                    

ហេតុអ្វីក៏មានអារម្មណ៍មនុស្សនៅជុំវិញខ្លួនគួអោយធុញទ្រាន់បែបនេះគេចាប់ផ្តើមកើតចិត្តធុញ...ធុញគ្រប់យ៉ាងវាពិបាកនិងនិយាយចេញមកណាស់ថាអារម្មណ៍របស់គេពេលនេះវាបែបណាដឹងត្រឹមថាស្មុគស្មាញ+សម្ពាធ+ស្ត្រេស+ហត់នឿយនិងបញ្ហា+ហត់និងធ្វើអ្វីដែលមិនមែនជាម្ចាស់ការលើខ្លួនឯងគេកំពុងតែស្ទះគំនិតរបស់គេអោយជាប់គាំងនិងកន្លែងហើយមិនដឹងថាធ្វើអ្វីបាន។
"តែម៉ាក់យើង...យើងក៏មានក្រុមហ៊ុនផ្ទាល់ខ្លួន។ហើយម៉ាក់ក៏បោះទុនវិនិយោគច្រើន...យើងមានផ្ទះធំ...មានលុយចាយចាយច្រើនឆ្នាំក៏មិនប្រាកដថាអស់ចុះទៅចង់បានហ៊ុនមកធ្វើអីទៀត?"ចឹញ្ចើមគេចង់ចូលគ្នាគិត!គិតឡើងចង់ក្រញ៉ាញ់ខួទៅហើយនៅតែមិនយល់ថាតើរាល់ថ្ងៃនេះនៅមិនទាន់គ្រប់គ្រាន់ទៀតឬ?
"មកពីគំនិតឯងនៅរាក់រឿងរកស៊ីអ្នកណាមិនចង់អោយវារីកទៅនោះម៉ាក់ក៏មិនដឹងថាអាចនៅជេឯងបានប៉ុន្មានទៀតដែរ...រាល់ថ្ងៃបើមិនខំប្រឹងសាងឈ្មោះសាងឥទ្ធិពលគ្រួសារឯងស្មានថាអាចឈរជើងនៅសង្គមបែបនេះឬ?"អ្នកស្រីលីន
"ចុះម៉ាក់ប្រាកដយ៉ាងមិចថាសៀម៉ុកនិងហ៊ានអោយហ៊ុនធំមកអោយខ្ញុំនោះ...?"រាងតូចចោលខ្យល់ដង្ហើមធំបណ្តាញភាពតានតឹងគេមើលមុខម្តាយដោយទឹកមុខពោលពេញដោយការងឿយឆ្ងល់
"ក៏គេស្រឡាញ់ឯងខ្លាំងនោះអីយកចិត្តយកថ្លើមទន់ភ្លន់ជាមួយគេតែតិចនោះម៉ាក់មិនជឿថាពេលដែលឯងនិយាយឡើងគេមិនហ៊ាននោះទេ"គាត់ដាក់ដៃលើដៃតូចជាមួយស្នាមញញឹមមានមហិច្ឆតារំពឹងថាកូនប្រុសនិងខ្ពង់ខ្ពស់យិតយោងគ្រួសារកាន់តែសក្ដានុពល
"គេស្រឡាញ់ខ្ញុំក៏មិនប្រាកដថាគេហ៊ានប្រគល់ភាគហ៊ុនមកអោយខ្ញុំឯណា...ម៉ាក់ខ្ញុំមិនមែនជាស្អីនិងគេបន្តិចផងខ្ញុំនៅតែជាអ្នកដ៏ទៃទាមទារជ្រុលពេកទេដឹង?...គេមិនមែនល្ងង់ទេណាម៉ាក់"អ្វីដែលអាចនិយាយគឺបាននិយាយហើយស្តាប់ឬមិនស្តាប់គេក៏មិនដឹងថាត្រូវធ្វើមិចដែរ។គ្រាន់តែថាអ្វីដែលចង់បាននោះវាមិនមែនជារបស់យើងទៅចង់បានចង់គ្រប់គ្រងឱបក្រសោបធ្វើអ្វីក៏មិនដឹង
"ហ្អឹម....នោះហើយជាមូលហេតុដែលម៉ាក់ចង់អោយពួកឯងរៀបការឆាប់ៗនោះអី"បើសិនក្លាយជាគ្រួសារតាមទំនាក់ទំនាក់សព្វថ្ងៃគាត់គិតថាឆាយយ៉ុងមានអត្ថិភាពគ្រប់គ្រាន់និងចាប់យកវាបានដោយងាយ។ដល់ពេលនោះគ្រួសារលីនកាន់តែមានគ្រឹះរឹងមាំកាន់តែមានអំណាចកាន់តែជ្រែកខ្លួនបង្អួតរិទ្ធ
"កាន់តែវែងឆ្ងាយហើយម៉ាក់..."រៀបការ?សើចលេងអីនិងរាល់ថ្ងៃមាននាមត្រឹមតែគូដណ្តឹងគេចងរឹតខ្លួនសឹងដាច់ខ្យល់ជីវិតគេសឹងតែមានអារម្មណ៍ថាដាំក្បាលចុះថ្នាក់រាល់ថ្ងៃមិនជាមានអ្នកស្គាល់ខ្លួនជាស្អីនិងសៀម៉ុកគេនៅពិបាកដកដង្ហើមផង....កុំនិយាយដល់រឿងនោះអីគេនិងផ្ទុះខួរស្លាប់មិនខានទេ។
"ឆាយយ៉ុង....ម៉ាក់ដឹងណាថាឯងក៏ស្រឡាញ់សៀម៉ុកគ្រាន់តែឯងមិនសប្បាយចិត្តនិងអាជីវកម្មរបស់គេប៉ុណ្ណោះ...គ្រួសារយើងធ្លាប់មានបានហើយក៏ធ្លាប់ក្ស័យធន់រស់ពិបាកយ៉ាងណាទម្រាំសាងឈ្មោះឡើងមកវិញ"អ្នកជាម្តាយចាប់ដៃកូនប្រុសលួងលោមគេអោយយល់ព្រមតាមខ្លួនរាល់ថ្ងៃនេះគាត់ដឹងថាអាល្អិតក្បាលខូចនេះឌឺនិងថ្គើនរាងក្រាស់យ៉ាងណាកន្លងមក
"ខ្ញុំយល់ហើយ"រាងតូចទម្លាក់ទឹកមុខចុះគេព្យាយាមញញឹមទាំងមិនចង់យ៉ាងណាដោយប្រហែលជាដួងជតាគេកំណត់មកបែបនេះទៅហើយ
"យល់គឺល្អ...ម៉ាក់និងពិភ្សារឿងពួកឯងម្តងទៀត"
"ម៉ាក់មិនខ្លាចទេហ៎?...ម៉ាក់ក៏ដឹងថាម្តាយសៀម៉ុកស្អប់ខ្ញុំខ្លាំងណាស់ម៉ាក់មិនខ្លាចថាពេលខ្ញុំចូលគ្រួសារគូខ្ញុំនិងត្រូវម្តាយក្មេកចឹញ្ច្រាំទក់សាច់ទេ?"តាំងពីដំបូងមកអ្នកណាមិនដឹងថាអ្នកស្រីគូខំប្រឹងចាប់កំហុសគេមិនថាដេកដើរឈរអង្គុយប្រឹងធ្វើល្អយ៉ាងណាក៏មិនចូលភ្នែកគាត់បន្តិចសោះពីដំបូងគេជាសង្សាកិច្ចសន្យាដែលប៉ះអ្នកស្រីគូបែបឆ្មាកណ្តុរសាំងនិងប្រេងប៉ះមកក៏ឡងទៅចុះបើត្រូវរៀបការចូលប្រុងអោយឈ្លោះជាមួយម៉ែក្មេករាល់ថ្ងៃមែនទេ?
"ម៉ាក់មិនខ្លាចកញ្រ្ចោងចាស់នោះប៉ះឯងទេម៉ាក់ខ្លាចតែឯងធ្វើអោយកញ្ច្រោងចាស់និងខឹងដល់គាំងបេះដូងស្លាប់ទេតើ"គាត់និយាយដូចជាត្រូវបន្តិចដែរព្រោះចរឹកកូនគាត់មិនមែនស្លូតបូកទន់ភ្លន់ឯណាហ៊ានតែមាននរណាញេញមកកូនគាត់ក៏កំដរគេលេងវិញមួយចាស់ដៃ
"ម៉ាក់.....តែគិតចុះគិតឡើងមិចក៏មានអារម្មណ៍ថាម៉ាក់ដូចលក់ខ្ញុំអាមិចទេស!!"រាងតូចបួញចឹញ្ចើមចូលនិយាយទៅអ្នកស្រីលីនក៏ប្តូទឹកមុខភ្លាមៗ
"លីនឆាយយ៉ុងនេះជាភាសាដែលកូនគួនិយាយជាមួយម្តាយមែន?"គាត់ដឹងទោះជាសម្លេងរាងតូចនិយាយចេញមកធម្មតាបែបវាសង្កត់ធ្ងន់ដល់ចិត្តគំនិតអ្នកជាម្តាយអោយឈួលបន្តិចដែរ។

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now