ឆាយយ៉ុងឈរនៅកណ្តាលចំណោមទាំងធ្វើឡេឡឺៗនៅពេលស្នូសម្លេងទះដៃបន្លឺឡើងទាញយកចំណាប់អារម្មណ៍គេមកវិញយ៉ាងរហ័ស។នៅពេលនេះបេះដូងតូចលោតញាប់គេធ្វើអីមិនត្រូវបានត្រឹមសម្លេងមើលអ្នកគ្រប់គ្នាសឺកៗ
"សូមស្វាគមន៍លោកប្រធានថ្មី...សូមមកតាមខ្ញុំ..ខ្ញុំនាំលោកមើលជុំវិញនេះនិងបន្ទប់ធ្វើការរបស់លោក"អតីតប្រធានចាស់និយាយឡើងនិងទាំងឆាយយ៉ុងទៅ គេដើរតាមទាំងមិនដឹងអីចេះតែដើរតាមទៅបើភ្លាមៗគេឡើងស្លន់មិនដឹងធ្វើអីទេ។
"តើគេជាអ្នកណាទៅ?"អនុប្រធានតាមសម្លឹងមើលឆាយយ៉ុងហើយនិយាយតិចៗម្នាក់ឯង គេមិនធ្លាប់ជួបម្នាក់នេះពីមុនមកទេតើម្នាក់នេះជានរណាទៅ។ ឈិន អ៊ីសិនជាអនុប្រធាននៅក្នុងក្រហ៊ុននេះពីយូណាស់មកហើយគេរំពឹងថាបន្ទាប់ពីប្រធានទៅកាន់កាងារនៅបារីសតំណែងប្រធានច្បាស់ជាបានមកលើគេជាក់ជាមិនខានឡើង ប៉ុន្តែអ្វីៗបានផ្ទុយពីការគិតរបស់គេទាំងស្រុង
"អនុប្រធានឈិន មើលទៅគេមិចនិងហ៊ានកាត់មុខអនុប្រធាននៅទីនេះបាននោះគេជានរណាទៅហ្ន៎"នារីឈរក្បែនោះនិយាយ ឈិន អ៊ឺសិនងាកមើលនាងដោយស្ងប់ស្ងាត់រួចមើលទៅអ្នកដែលដើរមើលក្នុងក្រុមហ៊ុន
"អាចជាមនុស្សមានសម្ថតភាពនាំគ្នាទៅធ្វើការទៅ"គេនិយាយរួចដើរទៅតុធ្វើការរបស់ខ្លួន។
ក្នុងបន្ទប់ការិយាល័យប្រធានចាស់បាននាំឆាយយ៉ុងមកក្នុងបន្ទប់បន្ទាប់ពីណែនាំកន្លែងមួយចំនួនរួច រាងតូចសម្លឹងមើលឯកសារនៅលើតុម៉ែអើយច្រើនដល់ករ
"នេះជាឯកសានាំចេញនិងនាំចូលស្រានៅឆ្នាំនេះឯកសារទាំងអស់មានទិន្ន័យគ្រប់យ៉ាងដែលអាចជួបលោកអោយងាយស្រួលធ្វើការជាងមុន"ប្រធានចាស់បានប្រាប់ឆាយយ៉ុងមើលដោយមិននិយាយអ្វីគេដើរទៅអង្គុយនៅតុធ្វើការរបស់ខ្លួនទាំងមុនស្រនុកក្នុងចិត្ត
"ខ្ញុំមិនរំខានលោកទៀតទេ...តាមសម្រួលចុះ"ប្រធានចាស់បានដើរចេញទុកអោយរាងតូចអង្គុយបាត់មាត់មាត់ករម្នាក់ឯងនៅក្នុងបន្ទប់○ភូមិគ្រឹះត្រកូលកាង
កន្លងទៅប៉ុន្មានថ្ងៃមកនេះកាង ឈីញនាងត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់សូម្បីតែកាង ហ័ងផ្ទាល់គេក៏មិនសូម្បីចាលចេញមកជំហានដូច្នេះកាងារបានធ្លាក់មកលើលី ឆាងស៊ីទាំងស្រុង។
ម្រាមដៃតូចចាប់កម្រើកជាលើកដំបូងបន្ទាប់ពីសន្លប់មកពេលមកនេះ
"ឈីញអឺ..."កាង ហ័ងស្ទុះមកចាប់ដៃប្អូនស្រីហៅនាងដោយព្រួបារម្ភបំផុត
"បង...បងប្រុស"បបូតមាត់តូចហើបឡើងហៅឈ្មោះបងប្រុសបន្ទាប់ពីត្របកភ្នែកនាងបើកឡើងទោះមើលមិនសូវជាច្បាស់តែនាងច្បាស់ថាម្នាក់នេះជាបងប្រុសរបស់នាង។កាង ហ័ងលើកនាងអោយផ្នែកនិងក្បាលគ្រែ
"អូនយ៉ាងមិចហើយមានឈឺត្រង់ណាទៀតទេ?"កាង ហ័ង
"ហឹម...ស្ពឹកខ្លួនណាស់ហើយហេវទៀត"ជាមួយទឹកមុខស្លេកស្លាំងនាងតូចហើបបបូមាត់ប្រាប់ទៅអ្នកចំពោះមុខ កាងហ័ងស្រែកប្រាប់អ្នកបម្រើអោយត្រៀមអាហារអោយប្អូនស្រី។ក្រាក!ទ្វាបានបើកឡើងឆាងស៊ីក៏ចូលមកពេលនេះថានាងតូចភ្ញាក់ពីសន្លប់មកវិញ
"អ្នកនាងតូចយ៉ាងមិចហើយ?"ឆាងស៊ី
"បងប្រុសមិចក៏ជើងខ្ញុំស្ពឹកមេស?"នាងសួតិចៗ
"គឺ....គឺដោយសារអូនសន្លប់មកយូពេក"កាងហ័ងស្ទាក់ស្ទើក្នុងការប្រាប់រឿងដែលធ្វើអោយប៉ះពាល់ចិត្តគំនិតនាងតូច
"អ្នកញ៉ាំបន្តិចទៅទើបមានកម្លាំងមកវិញ"ឆាងស៊ីទទួលយកអាហារដែលអ្នកបម្រើលើកចូលមក កាងហ័ងទទួលហើយយកមកបញ្ចុកនាងថ្នមៗ
"ខ្ញុំកម្រើកជើងអត់បានទេ..."នាងមើលមុខពួកគេទាំងលើកចឹញ្ចើម
"ញ៉ាំអាហារសិនទៅ..."កាងហ័ងទទូចនាងអោយញ៉ាំអាហារអោយបានច្រើនជាងនេះទើបនាងស្ងាត់ហើយហារមាត់ទទួលចំណីពីបងប្រុស
YOU ARE READING
គូដណ្តឹងម៉ាហ្វីយ៉ា🍁
Romanceម្នាក់ជាគូដណ្តឹង ម្នាក់ជាគូស្នេហ៍លួចលាក់.......!!! [ស៊េរី18+ មិនសាកសមសម្រាប់អនិកជន]