Ep18:ភ្នាល់ដាក់ជីវិត!

10 1 0
                                    


  រាងក្រាស់រក្សាទឹកមុខអោយរាបស្មើរកែវភ្នែកក្តៅងំមើលទៅរូបថតមួយស្រប៉ក់ធំទើបសម្លេងសើចក្រល័បន្លឺពីក្នុងបំពងករមកវាធ្វើអោយតៃកុងឡានលួចដៀលមើលនាតែមិនហ៊ានងាកនោះទេ។ប្រហែលជាងកន្លះម៉ោងនាយវានមកដល់កាស៊ីណូវាក្លាយជាទីប្រចាំរបស់នាយទៅហើយជាញឹកញាប់នាយចំណាយពេលនៅទីនេះជាជាងកន្លែងណាទាំងអស់។
  ជំហានជើងវែងបោះចូលខាងក្នុងដែលរៀបចំយ៉ាងប្រឌិតទោះជាបនល្បែង...វាមានការបញ្ជាក់ពីរដ្ឋាភិបាលដូច្នេះអតិថជនរបស់នាយគ្មានភាពភ័យខ្លាចនោះទេប៉ុន្តែនៅពីក្រោយខ្នងភាពស្របច្បាប់នេះគ្មាននរណាដឹងក្រៅពីអតិថិជនប្រចាំដែលជាអ្នកមានអំណាចនិងទឹកលុយដែលមិនអាចដឹងដល់។
   •បន្ទប់ជាន់ខាងក្រោម
  វាជាបន្ទប់ខាងក្រោមដែលរៀបចំយ៉ាងថ្លៃថ្លូរនិងស្រស់ស្អាតមាននារីស្អាតៗនិងស៊ិចស៊ីជាអ្នកកំដរភ្ញៀវនិងខ្លះចែកបៀ។នៅទីនេះគេលេងធំៗប្រជុំដោយអ្នកមានឥទ្ធិពលមានការជួញដូរនៅទីនេះផងដែរ ក្រៅពីថ្នាំញៀនទៅសៀម៉ុកប្រព្រឹត្តិទាំងអស់
"ចៅហ្វាយមកដល់ហើយ?លោកចាងរងចាំចៅហ្វាយ"ដេរីនដែលទើបនិងបានប្រទះនិងរាងក្រាស់គេបានចូលមកគោរព
"ហឹម...."នាយក្រហឹមដើមករមុននិងបោះជំហានទៅរកអ្នកដែលអង្គុយក្រវីកែវស្រាក្រហមមើលគេលេងល្បែង
"អូហ៍....ថៅកែគូទីបំផុតមកហើយ?"បុរសវ័យប្រហែល40ប្លាយមានស្នាមមួយឆ្នូតនៅចឹញ្ចើមឆ្វេងក្រោយពេលឃើញអ្នកដើរចូលមកជិតគេគ្រាន់តែលើកចឹញ្ចើមមើលសៀម៉ុកដោយក្រលែងស្រាក្នុងដៃតិចៗ។ចាង តុងសាងជាឈ្នួញងងឹតម្នាក់ធ្លាប់រួមកាងារនិងនាយម្តងកាលពីមុនបន្ទាប់មកក៏នៅរាងខ្លួន តុងសាងម្នាក់នេះជាអ្នកមានគ្រាន់បើក៏ជាម្ចាស់កាស៊ីណូតូចមួយកន្លែងផងដែរ
"មិនជ្រាបថាខ្យល់អីបកថៅកែចាងពីគុនមីងមកដល់ទីនេះនោះទេ"ពីគុនមីងមកប៉េកាំងចាយពេលយូគ្រាន់បើទើបធ្វើអោយនាយចង់ដឹងថាហេតុអីក៏គេមកដល់កន្លែងនាយឬគ្រាន់តែចង់សាកល្បងថ្វៃដៃ?រាងក្រាស់អង្គុយចុះច្រតកែវដៃទាំងសងខាងទៅលើសាឡុងហាកមិនខ្វល់ពីអ្នកអង្គុយមើល ស្រាមួយដបបានយកមកទុកនៅមុខនាយដោយនារីស្រស់ស្អាតម្នាក់ព្រមជាមួយបារីមួយកញ្ចប់
"បានឮយូមកហើយថាថៅកែចូល សមរភូមិមិនដែលថាចាញ់នោះទេដូច្នេះហើយខ្ញុំក៏ចង់សាកល្បងផងដែរ"ភាពល្បីល្បាញវាបានធ្វើអោយគេចងចិត្តជាយូណាស់មកហើយបើមិនមែនមានកាងារវល់មិនអាចឆ្លៀតបានទេគេមករកនាយយូណាស់ហើយប៉ុន្តែមកពេលនេះក៏មិនគិតថាហួសពេលដែរគេក៏ចង់សាកថានាយជាកញ្ច្រោងដែលមានកន្ទុយ9ឬគ្រាន់តែកន្ទុយ4
"ហាសហា....សរសើពេកហើយថៅកែចាងជាសមរភូមិស្អីទៅគ្រាន់តែជាល្បែងកូនក្មេងប៉ុណ្ណោះ"នាយសើចក្រល័ធំកែវភ្នែកមើលទៅអ្នកម្ខាងទៀតនៅក្នុងចិត្តដឹងច្បាស់ថាមិនមែនធម្មតាៗដូចដែលគេនិយាយ
"ចូលសាច់ការទៅថៅកែចាងចង់ភ្នាល់អ្វី?បើជាលុយគឺចាប់ផ្តើមពី10លានទៅ....ប៉ុន្តែថាបនល្បែងតូចតាចរបស់លោកអាចមានលុយលេងម្តង10លានដែលទេ"បន្ទាប់ពីស្នាមញញឹមរលាយបាត់ទឹកមុខត្រជាក់បង្ហាញ់ឡើងនាយសួទៅអ្នកម្ខាងទៀតទាំងឆ្លៀតដុតបារីជក់
"គួអោយខ្មាស់គេណាស់....លុយគឺគ្មានទេបនល្បែងតូចតាចដូចជាថៅកែនិយាយគ្មានលុយប៉ះនិងថៅកែទេ"ពាក្យសម្តីនិយាយហាក់បង្កប់ន័យអ្វីម្យ៉ាងជាមួយកែវភ្នែកពិសពុលសម្លឹងមើលនាយ
"និយាយនេះចង់បានន័យថាមិច?គ្មានលុយ....ហាសហាលេងពេកហើយថៅកែចាង"សៀម៉ុក
"លុយគ្មានទេប៉ុន្តែមានមាសបុរាណ4ហិបតើអាចលេងបានដែរទេ?"ហិបឈើ4ត្រូវបានបង្ហាញឡើងបន្ទាប់ពីគេនិយាយសៀម៉ុកសម្លឹងមើលពន្លឺលឿនដុចពន្លឺសូរិយាចេញពីហិចឈើ ឯអ្នកខាងក្នុងទាំងប៉ុន្មានលាន់មាត់បន្ទាប់ពីបានឃើញ
"ល្អណាស់....និយាយទៅចង់ដោះដូអ្វី?"ដេរីនបានយកមាសមួយដុំអោយនាយមើលបន្ទាប់ពីស្នាមញញឹមគែបមាត់បញ្ចប់នាយចាប់ផ្តើបសួពីការដោះដូ ចាងតុងសាងច្បាស់ជាចង់បានអ្វីមួយទើបបានជាហ៊ានចាយពេលមកដល់កន្លែងនាយនាយប្រាកដជាស្វាគមន៍អោយបានល្អ
"......"តុងសាងធ្វើសញ្ញាដៃកូនចៅគេបានយកសឺមីក្រដាស់មួយអោយទៅរាងក្រាស់
"ហឹស...តើវាជា......"នាយក្រហឹមហើយនៅពេលដែលនាយបើកមើលត្រូវស្ងប់ស្ងាត់ពេលប៉ះចំអ្វីមួយដែលវាហាក់ចុចចំសរសៃរនៃបេះដូងនាយក៏ឈប់ឆ្ងក់
"ជាការភ្នាល់គេគឺជាថ្នូរ...."សភាពស្ងប់ស្ងាត់ធ្វើអោយគេលួចញញឹម
"លោកបានរូបទាំងអស់នេះមកពីណា?"នាយសួឡើងក្តោបសឺមីយ៉ាងណែនតែទឹកមុខនៅតែដដែល
"នាងអ្នកសួយ....បានណែនាំគេមកកាន់ខ្ញុំ...ខ្ញុំក៏ដឹងមកថាគេជាកំណាន់ចិត្តរបស់ថៅកែគូប៉ុន្តែខ្ញុំបែជាធ្លាក់នៅអន្លង់ស្នេហ៍គេបើគ្រាន់តែបានឃើញត្រឹមរូបថតនោះជាមូលហេតុដែលខ្ញុំមកទីនេះ"
"សួយសួងអ៊ី....."នាយឧទានឈ្មោះអ្នកមេម៉ាយស្តុកម្រានដៃនាយក្តាបយ៉ាងណែនម្នុងគំនិតនាយក្តៅងំដូចជាភ្លើងកំពុងឆេះនាយសង្គ្រឺតធ្មេញគុំនៅក្នុងចិត្តឯទឹកមុខរក្សាដដែលបែជាមិនអោយគេអាចដឹងអារម្មណ៍នាយសោះ
"ល្អ...3ក្តាយកឈ្នះចាញ់ប៉ុន្តែការភ្នាល់ប្តូពីមាស....ទៅជា....ជីវីតបើព្រមលែងចាប់ផ្តើមអត់អត់ទេបកក្បាលទៅវិញពេលនេះនៅទាន់ពេល"ពាក្យសម្តីមួយៗពីមាត់នាយប៉ុន្តែវាមុនបានអ្វីអោយគេរអានោះទេ
"......"មើលទៅក្មេងម្នាក់នេះឆាប់ធ្វើអោយគូ សៀម៉ុកប្រតិកម្មពិតមែនគួអោយចាប់អារម្មណ៍ណាទោះទឹកមុខត្រជាក់មិនបង្ហាញ់ពីភាពក្តៅក្រហាយក៏ដោយប៉ុន្តែមើលទៅក្នុងចិត្តនាយចង់ស៊ីគេមិនស្ទើរនោះទេចាង តុងសាងញញឹមគំនួច...។
   ក្តាដំបូងបានផ្តើមនារីស្រស់ស្អាតម្នាក់ជាអ្នកចែកបៀអោយពួកគេប៉ុន្តែភ្លាមៗមិនដឹងយ៉ាងមិចនោះទេក្តាដំបូងនេះនាយបែជាត្រូវចាញ់បាត់ទៅហើយទាំងដែរនាយមិនធ្លាប់ចាញ់ពីមុនមក
"ហាសហាថៅកែគូពេលនេះខ្ញុំឈ្នះហើយ"
"កុំទាន់សប្បាយអរវាគ្រាន់តែការចាប់ផ្តើមប៉ុណ្ណោះ"មាត់និយាយបែបនេះតែក្នុងចិត្តអន្ទះសារខ្លាំងណាស់ បៀបន្ទាប់បានចែកមកដល់មុខនាយម្រាមដៃមាំចាប់យកមកមើលព្រះជាម្ចាស់សន្លឹកបៀបែបនេះទោះជាធ្វើយ៉ាងណាក៏នៅតែមិនអាចឈ្នះបានដែរហេតុអ្វីក៏ទៅជាអញ្ចឹង
"ហាសហា....ខ្ញុំឈ្នះទៀតហើយពេលនេះខ្ញុំឈ្នះ2ក្តាហើយទោះបីជាលោកឈ្នះក៏ដោយក៏ថៅកែនៅតែចាញ់ដដែល....សម្រស់តូចបន្តិចទៀតយើងនិងបានជាប់គ្នា"
"អញ្ចឹងឬ?"នាយញញឹមគែបមាត់កាំភ្លើងពីកូនចៅបានភ្ជុងតុងសាងភ្លាមៗកូនចៅគេក៏ត្រូវបានកូនចៅនាយគ្រប់គ្រងជាប់
"មាន...មានរឿងអី?"
"នេះទីនេះមិនអាចលេងល្បិតបាននោះទេ ល្បិតអន់ៗរបស់ឯងយើងបានដឹងតាំងពីយូហើយវានៅស្ទើណាស់"
"ឯងកុំមកបៀមឈាមព្រូសដាក់គេ...យើងឈ្នះឬឯងមិនដាច់ចិត្តអោយកំណាន់ចិត្តឯងមកយើង"តុងសាងធ្វើជាងខឹងារែកណាស់នាយមនុស្សដែលលេងនៅខាងក្នុងនាំគ្នាខ្សឹបខ្សេវគ្នា

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now