ep4:បើអញ្ចឹងយើងស្រឡាញ់គ្នាស្ងាត់ៗទៅ!!

37 1 0
                                    

"ដេរីន!!បញ្ចូនមនុស្សត្រឡប់ទៅភូមិគ្រឹះគូទាំងអស់ទៅ"បង្គាប់បញ្ជាស្តីទៅ។រាងក្រាស់អង្គុយសម្លឹកកំព្យូទ័របស់ខ្លួនហាក់ដូចកំពុងមើលទីតាំងនរណាម្នាក់

"ប៉ុន្តែចៅហ្វាយហេតុអីក៏ដកមនុស្សចេញឬមួយពួកគេធ្វើអោយប៉ះពាល់ដល់ចៅហ្វាយមែនទេ!!?"ដេរីនសួនៅពេលសុខៗសៀម៉ុកដកមនុស្សចេញនាយជ្រួញចឹញ្ចើមរបស់គេចូលគ្នា

"យើងចង់អោយទីនេះជាឯកជនរវាងយើងនិងឆាយយ៉ុង!ម្យ៉ាងគេក៏មិនសូវចូលចិត្តទុកត្រឹមមេផ្ទះម្នាក់ទៅបានហើយសម្រាប់អ្នកផ្សេងអោយទៅនៅភូមិគ្រឹះចុះ!!"សៀម៉ុកសម្លឹងទៅចំដេរីនដោយឆ្លើយតបស្រាលៗ។នាយបានដើរចេញបន្ទាប់ពីនិយាយចប់ប៉ុន្តែដំណើរបស់នាយត្រូវបានឈប់ពេលសម្តីរបស់ដេរីនបន្លឺឡើង

"ហើយចុះខ្ញុំនិងនៀវនៀវតើចៅហ្វាយអោយស្នាក់នៅទីនេះឬអត់!!"ដេរីន

"សម្រាប់ឯងដេរីនគួតែទៅភូមិគ្រឹះទីនោះមានកាងារសាកសមនិងឯងជាង!!នៅទីនេះយើងចេះចាត់ចែងដោយខ្លួនឯងហើយ។ឯនៀវនៀវនាងនិងនៅទីនេះមានតែនាងប៉ុណ្ណោះដែលត្រូវគ្នានិងឆាយយ៉ុងជាងគេ!!"សៀម៉ុក

"ប៉ុន្តែចៅហ្វាយពីភូមិគ្រឹះគូមកទីនេះវាឆ្ងាយហើយខ្ញុំគឺជាអង្គរក្សចៅហ្វាយអាចនៅឆ្ងាយពីចៅហ្វាយដោយរបៀបណាម្យ៉ាងទៀតមនុស្សទាំងអស់បានដកចេញ ខ្ញុំក៏អាចជួយនៀវនៀវពេលខ្ញុំទំនេចឹងហើយតើខ្ញុំអាចស្នាក់នៅទីនេះដដែលបានទេ?"ដេរីន

"......"សៀម៉ុកលើកចឹញ្ចើមហើយសុខៗនាយក៏ញញឹមហាក់ដូចគិតអ្វីមួយក្នុងចិត្ត នាយងក់ក្បាលតិចៗបន្ទាប់ក៏និយាយ

"ល្អបើឯងចង់នៅក៏នៅចុះ"ក្នុងគំនិតរបស់នាយបានគិតថាដេរីនកំពុងចាប់ចិត្តទៅលើនៀវ នៀវខណៈពេលពាក្យរបស់ដេរីនបានផ្តោតលើនាងធ្វើអោយគេអស់សំណើចក្នុងចិត្តដែលគិតថានាយមិនចង់ទៅណាឆ្ងាយពីនាង...។

   ស្នាមញញឹមដេរីនបានបង្ហាញឡើងនៅពេលដែលសៀម៉ុកចាកចេញទៅ នាយសម្លឹងទៅមើលរូបថតព្យួនៅលើជញ្ជាំងកែវភ្នែកពោលពេញដោយមនោសញ្ចេតនាបានចោលទៅត្រង់នោះ

"ខ្ញុំម៉េចនិងអាចចាកចេញពីអ្នកប្រុសបាននោះខ្ញុំប្រាកដជាឆ្កួតចិត្តស្លាប់បើមិនអាចឃើញអ្នកប្រុសមួយថ្ងៃ លីន ឆាយយ៉ុង!!"នាយញញឹមចុងមាត់សម្លឹងមើលស្នាមញញឹមស្រស់របស់ក្នុងក្មេងប្រុសក្នុងរូប.........!!!

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now