Ep14:ប្រធានថ្មី?

10 1 0
                                    

"អ្នកម៉ាក់...តើគេពិតជាធ្វើតាមយើងមែនហ្អេស?"ស៊ឺនីសួអ្នកស្រីដោយបួញចឹញ្ចើមចងបន្តិច
"ទោះជាវាឈ្លើយយ៉ាងណាក៏ដោយប៉ុន្តែយើងនៅតែមានសិទ្ធជាងវា..."អ្នកស្រីនិយាយដោយមានទំនុបចិត្តទឹកមាត់គាត់នៅប្រៃយ៉ាងណាក៏ដោយក្មេងម្នាក់នេះគ្រាន់តែជាស្រមោចភ្លើងមួយប៉ុណ្ណោះ
"អ្នកប្រុសនៅខាងក្រៅត្រជាក់ណាស់ត្រឡប់មកវិញមក"នៀវនៀវមានការព្រួយបារម្ភចំពោះឆាយយ៉ុងខ្លាំងណាស់ហើយបើសិនជាសៀម៉ុកដឹងនាងមិនដឹងថាគួបកស្រាយជាមួយនាយយ៉ាងណានោះទេ។
ព្រិលមដ្ឋខៃធ្លាក់មកលើរាងកាយស្តើងគេហាក់ដូចជាមិនមានភាពត្រជាក់ជ្រាបចូលក្នុងខ្លួនបន្តិចសោះម្រាមដៃវែងៗលើឡើងលាបាតដៃទទួលព្រិលដែលធ្លាក់មករើយជាមួយស្នាមញញឹមតិចៗនៅលើបបូមាត់តូច។កែវភ្នែកស្រស់ស្អាតចោលសម្លឹងអ្នកស្រីគូមុននិងជង្គង់គេលត់ចុះទៅលើវាលព្រិលមួយនាទីគែមួយនាទីប៉ុណ្ណោះស្នាមញញឹមអ្នការីគូត្រូវរលាយនៅពេលដែលគេងើបឡើងមកវិញគាត់បានត្រឹមបួញចឹញ្ចើម
"ស្អីគេហ្នឹង?"គាត់លាន់មាត់នៅពេលដែលស្នាមញញឹមខកបំណងបានបង្ហាញឡើងវាធកវើអោយគេនៅឈរស្កកជាមួយនិងភាពភ្ញាក់ផ្អើល
"លត់ជង្គង់នោះអីអ្នកម៉ាក់...ឥឡូវធ្វើរួចហើយខ្ញុំអាចទៅបានឬនៅអ្នកម៉ាក់"ឆាយយ៉ុងចូលមកខាងក្នុងផ្ទះសួតិចៗមិនចាំចម្លើយនោះទេគេក៏ចូលមកខាងក្នុង។
"នែ៎លីន ឆាយយ៉ុងឯងជាក្មេងឈ្លើយខ្លាំងណាស់"អ្នកស្រីមួម៉ៅមិនធម្មតាទើបស្រែកពីខាងក្រៅខ្នងធ្វើអោយគេឈប់ដំណើរ
"ឈ្លើយ?ឈ្លើយត្រង់ណាទៅ?ក្រែងអោយទៅលត់ជង្គង់តាមស្អីគេ....អឺតាមពិន័យគ្រួសារនោះទេពេលនេះខ្ញុំមានទាន់ចូលគ្រួសាគូពេញលីញឯណា"ឆាយយ៉ុងផ្ទួនពាក្យហើយងាកមុខមកទាំងធ្វើជាឆ្ងល់មុននិងតបតអោយអ្នកស្រីគូលែងមានពាក្យនិយាយគេដើរចាកចេញទៅទាំងស្នាមញញឹមខុសអីពីអ្នកទាំងពីឈរសម្លឹងមើលឡើងចង់ហ៊ុយផ្សែងតាមត្រចៀក
"ម៉ាក់មើលចរឹកវាទៅចុះបើសិនថ្ងៃមុខវាចូលគ្រួសាគូចរិតវាក៏និងក្រអើតក្រទមប៉ុណ្ណាទៅ"ស៊ឺនីកើតទុក្ខមិនសុខចិត្តនាងរឹតតែស្អប់ចរឹករបស់ឆាយយ៉ុងម្នាក់នេះកាន់តែខ្លាំងណាស់នាងមិនយល់នៅតែមិនយល់ចរឹតអាក្រក់បែបនេះសៀម៉ុកទុកក្បែរខ្លួនបានដោយរបៀបណាទៅ។
"អ្នកប្រុសធ្វើបែបនេះវាធ្វើអោយអ្នកស្រីមិនពេញចិត្តអ្នកប្រុសរឹតតែខ្លាំងជាងមុនទៀត"នៀវនៀវដែរដើរតាមឆាយយ៉ុងនាងក៏សួដោយបារម្ភជំនួសម្ចាស់ខ្លួនទៅទៀតនាងគិតថាធ្វើបែបនេះដូចជាមិនទុកមុខអោយអ្នកស្រីពេកហើយអ្នកស្រីក៏ស្អប់នឹងរកវិធីវាយបកមកវិញ
"ចុះគាត់ដែរពេញចិត្តខ្ញុំពេលណាទៅធ្វើបែបនេះគ្រាន់តែអោយគាត់ឃើញថាខ្ញុំមិនងាយនិងប៉ះពាលមិនមែនចង់ស៊កទៅស៊កមកនោះទេ"គេដកដង្ហើមធំស្មានថាចង់ធ្វើបែបនេះមែនទេ?គេក៏ចង់ធ្វើល្អៗជាមួយនិងគ្រប់គ្នាដែរនៅជុំវិញខ្លួនមិនថាអ្នកណាក៏ដោយបើអាច។ប៉ុន្តែគេក៏ត្រូវទប់ទល់និងអ្វីដែលមិនល្អហើយចង់បៗមកប៉ះគេមុនគេគ្រាន់តែបង្កាមិនមែនបង្កើតជម្លោះឯណា។រឿងថ្ងៃនេះធ្វើអោយគេសឹងតែថប់ដង្ហើមរាងកាយស្តើងដេកនៅលើទូកដ៏ទន់ល្មើយគ្រាន់ដាក់ខ្លួនដល់កន្លែកដេកក៏ល្វើយមិនចង់បិតភ្នែកដេកសមហរាកខួបាន10,20នាទីតែមានឯណាពេលបើកភ្នែកមកវិញ។
"...."ត្របកភ្នែកស្អាតបើកមកភ្លាមគេក៏ស្ងាបភ្លាមនេះទើបតែភ្ញាក់ពីដេកអាមិចក៏ស្ងាបទៅវិញចឹង។នៅក្នុងបន្ទប់ទឹកហាក់បន្លឺសម្លេងទើបជើងស្រឡូនទម្លាក់ចុះមកលើការ៉ូត្រជាក់ស្រេបដើរសំដៅទៅប្រភពសម្លេង
"សៀម៉ុកបងមកវិញហើយហ្អេស?មកវិញក៏មិចមិនដាសខ្ញុំផង"គេដៅអ្នកខាងក្នុងពេលដែលដើរដល់ទ្វាទ្វាបន្ទប់ទឹកក៏បិតមិនជិតដៃតូចបើកទ្វារុញចូលបង្ហាញរាងកាយនៅក្រោមទឹកផ្កាឈូកមួយជំហរខ្លួនធ្វើអោយបេះដូងតូចលោតញាប់បើកភ្នែកធំៗមើលអ្នកខាងក្នុង
"លី...លីឆាងស៊ីមិចក៏ជាលោក?"ឆាយយ៉ុងញ័មាត់ទទ្រើករាងក្រាស់គ្រាន់តែញញឹមហើយដើរចូលមកថើបថ្ងាស់ឆាយយ៉ុងដែលបែកញីសតិចៗ
"ខ្ញុំនឹកលោកខ្លាំងណាស់"ឆាងស៊ីនិយាយនិងឱបរឹតកាយតូចដោយនឹកនាឆាយយ៉ុងឈរស្ងៀមមិននិយាយអ្វី។ក្រាកទ្វាបានបើកឡើង
"លីន ឆាយយ៉ុងហ៊ានក្បត់បង?"សៀម៉ុកស្រែកយ៉ាងតឹងសរសៃរកហើយក្នុងដៃតម្រង់កាំភ្លើងមកកាន់ពេញគេឆាយយ៉ុងធ្វើអ្វីលែងត្រូវបានត្រឹមញ័ទ្រូងមួយកន្លែង។ផាំង!!!
"អត់ទេ...."ឆាយយ៉ុងស្ទុះពីដំណេកទាំងញ័សាច់បែកញីសខ្ចាយគេសម្លឹងមើលជុំវិញសំណាងវាគ្រាន់តែជាសុបិនគេលើកដៃស្តាំមកខ្ទប់ភ្នែកហើយដកដង្ហើមញាប់ៗភ្លាមៗសម្លេងពីខាងក្នុងបន្ទប់ទឹកក៏បន្លឺឡើងធ្វើអោយគេរហ័សងាកទៅមើលឆាយយ៉ុងទាញភួយចេញពីខ្លួនយឺតៗចុះពីគ្រែដើរទៅបន្ទប់ទឹកមកឈរនៅខាងមុខទ្វាទ្វាពិតជាជំហរហើយតូចលើកយឺតៗរុញទ្វាចូល
"អូនភ្ញាក់ហើយ?"មុននិងរាងតូចរុញចូលទៅទ្វាក៏បានបើកឡើងទៅហើយសៀម៉ុកសួប៉ុន្តែវាបានធ្វើអោយឆាយយ៉ុងភ្ញាក់ព្រឺតនាយក៏លើកចឹញ្ចើម
"មិចក៏អូនមើលទៅភ្លឹកៗភ្ញាក់ៗអញ្ចឹងបងបំភ័យអូនឬ?"ដៃនាយចាប់ច្របាច់ថ្ពាល់ទន់ៗលេងសើចទឹកមុខអ្នកចំពោះមុខគួអោយខ្នាញ់គួអោយស្រឡាញ់គ្រប់វិនាទីតែម្តងសម្រាប់នាយ
"មើល៍កុំយកដៃបងប៉ះមុខខ្ញុំ"គេក្រវាសដៃនាយចេញពីថ្ពាល់ហើយដើរចេញពីនាយទាំងមុខស្អុយបែ។រាងក្រាស់ក៏ដើរចូលមកចាប់ឱបក្រសោបពីក្រោយ
"កុំមកឱប"រាងរូចបេះទាញដៃនាយចេញប៉ុន្តែបានមកវិញត្រូវខកបំណងព្រិះតែនាយទាញគេចូលរង្វង់ដៃហើយមិនព្រមលែងវិញងាយៗនោះទេ។នាយមិនដឹងថានាយបានធ្វើស្អីខុសឬអត់ព្រោះសុខៗត្រូវគេងរដាក់ទាំងអត់ដឹងថាបានធ្វើស្អីផង
"អូនកើតអីនិង?"នាយសួហើយទាញគេមកអង្គុយនៅលើពូកទាំងឱបជាប់
"អូនកើតអីមានរឿងអីធ្វើអោយអូនមិនសប្បាយចិត្តប្រាប់បងមក"នាយសួម្តងទៀតទាំងឈ្មួសឈ្មួលកញ្ចឹងករសរខ្ចីពីក្រោយបែបយកចិត្តប៉ុន្តែវាក៏ធ្វើអោយឆាយយ៉ុងធុញម៉ួមៅទៅវិញ
"មិនសប្បាយចិត្តចង់ដើរលេង"ឆាយយ៉ុង
"ចង់ដើរលេង?គ្រាន់តែប៉ុណ្ណឹង?"នាយសើចទាំងហួសចិត្តហើយក៏ខ្នាញ់រាងតូចផងដែរគ្រាន់តែបាននិយាយជាមួយគ្នាក៏វាធ្វើអោយនាយបានអស់ភាពហត់នឿយ។
"អា៎...គូសៀម៉ុកចង់ស្លាប់ហ្អេស?"ខ្នាញ់ពេកក៏ខាំស្មាឆាយយ៉ុងពីក្រោយរាងតូចប្រតិកម្មភ្លាមៗងាកទៅទះនាយមួយដៃលេងស្អីឡប់ៗសាច់មនុស្សណាមិនមែនមាន់បំពងទេចេះមកខាំឆៅៗទៅកើត
"សុំទោសៗកុំខឹងបងឮទេ?"នាយសើចទោះត្រូវមួយដៃកណ្តាលមុខក៏ពិតមែនវាគ្មានអារម្មណ៍ថាឈឺនោះទេផ្ទុយទៅវិញនាយសើចទឹកមុខឈឺសាច់របស់រាងតូច
"សើចស្អី?បិតមាត់ឈប់សើចគ្មានស្អីគួអោយអស់សំណើចទេឈឺសឹងស្លាប់"ឆាយយ៉ុងងើបចេញពីនាយគេខឹងឡើងក្តៅមុខចង្អុលមុខនាយដែលហ៊ានសើចចម្អកគេផងចង់ទាំងល្វែអោយណាណីទេ
"សឺត....ជូតសក់អោយបងបន្តិច"នាយចាប់ដៃដែលចង្អុលមកខ្លួនថើបមួយខ្សឺតហើយទាញគេអោយមកអង្គុយពាក់គៀវលើខ្លួននាយជ្រប់មុខនិងទ្រូងនិយាយអោយគេជូតសក់អោយ
"ជូតមិចបានជាប់ហើយ"ឆាយយ៉ុង
"ជូតអញ្ចឹងទៅ"សៀម៉ុក
"..."ឆាយយ៉ុងស្ងាត់ហើយទាញកន្សែងពីដៃនាយមកជូតញីលើសក់តិចៗដៃនាយស្រាកចង្កេះឱបជាប់
"ថ្ងៃស្អែកអូនចូលធ្វើការបងនឹកអូនស្លាប់ហើយ"នាយនិយាយកាត់ភាពស្ងប់ស្ងាត់វាក៏បានធ្វើអោយឆាយយ៉ុងឈប់បន្តិចហើយក៏បន្តជូតសម្ងួតសក់នាយវិញ
"នឹកស្អីទេសជួបមុខគ្នារាល់ថ្ងៃឡើងសាំទៅហើយ...ណាមួយខ្ញុំធ្វើការហ្នឹងក្រែងក្រុមហ៊ុនបងហីធ្វើដូចខ្ញុំទៅធ្វើនៅភពអង្គារ៍ចឹង"ឆាយយ៉ុង
"បងដឹង...ប៉ុន្តែអូនក៏ដឹងកាងារបងច្រើនបងមិនសូវបានទៅមើលនៅតាមក្រុមហ៊ុនទេដូច្នេះហើយទើបបងនឹកអូននោះអី"នាយងើបមុខឡើងនិយាយទាំងធ្វើមុខក្រៀមៗទើបតែនៅជិតគ្នាមិនប៉ុន្មានបន្តិចទៀតត្រូវកាត់បន្ថយការជួបមុខហើយ
"គូ សៀម៉ុកបងធំហើយកុំធ្វើរឹកដូចកូនក្មេងទៅមើល"ឆាយយ៉ុងក្រសោបមុខនាយកែវភ្នែកមួយគូកំពុងសម្លឹងគ្នាសន្សឹមៗទើបរាងតូចឆ្មក់ថើបមាត់នាយហើយដកមកវិញ
"សៀម៉ុកតើបងមិនអាចគ្រាន់តែបើកក្រុមហ៊ុនទេហ្អេស?"ដៃតូចក្រសោបមុខនាយគេសួនាយតិចៗទាំងដឹងខ្លួនចិត្តថានាយគឺមិនចូលចិត្តអោយគេសួនាំបែបនេះក៏ដោយ
"ហេតុអីទៅ...មនុស្សគ្រប់គ្នាគេចង់បានដូចជាបងចុះហេតុអីក៏អូនមិនចង់"នាយទាញគេកាន់តែជិតក្រសោបគេកាន់តែជាប់មុននិងសួបកត្រឡប់ទៅវិញ
"មិនមែនគ្រប់គ្នានោះទេដូចខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែចង់បានជីវិតធម្មតាៗសាមញ្ញៗមានគ្រួសារតូចមួយមានមុខរបបរកស៊ីថ្ងៃសម្រាកពួកយើងទៅដើរលេងជុំគ្នាបងថាទៅមើលវាមិនល្អទេហេ?"ឆាយយ៉ុង
"ល្អ...បើអូនថាល្អវាគឺល្អ...ក៏ប៉ុន្តែនោះគ្រាន់តែជាការគិតរបស់អូនទេតើធាតុពិតទៅវាមិនស្រួលដូចអូននិយាយនោះទេណា"នាយលើកបង្វែគេអោយមកដេកនៅលើពូកហើយខ្លួនឯងដេកឱបមករកកាយតូច។នាយញញឹមគេគិតក៏មិនសុខគ្រាន់តែការពិតនិងការគិតវាមិនដូចគ្នាដូចទេ
"អូននិយាយទៅសម្លាញ់ចិត្តមួយខែអូនចាយមិនក្រោម5ម៉ឺននោះទេនៅមានរបស់ផ្សេងៗដែលអូនប្រើប្រាស់ចុះពេលដែលអូនសេដអូនផឹកអូនជួបជុំមិត្តអូនដើរលេងគិតទៅគួតែចូល20ម៉ឺនហើយ "បើគិតជាប្រាក់ខែធ្វើការខ្ពស់បំផុត10000,20000យ័នតើអាចចឹញ្ចើមកូនគេអោយល្អបានយ៉ាងមិចទៅ។
"តើបងសាញនិងរឿងខ្ញុំស៊ីចាយមែនទេ?"ឆាយយ៉ុងអន់ចិត្តភ្លាមមួយរំពេចនេះឬនាយចង់ថាគេជាបន្ទុកមែនទេ?អញ្ចឹងក៏ឈប់មកពាក់ព័ន្ធគ្នាបញ្ឈប់គ្នាត្រឹមហ្នឹងនោះ
"ងរអីទៀតហើយបងគឺប្រាប់អោយអូនដឹង...បើសិនជាបងជាម្ចាស់ក្រុនហ៊ុនបងច្បាស់ជាចាយលើអូនត្រូវគិតបន្តិតព្រោះត្រូវបង្វិលហ៊ុនបង្កើតទុន...ប៉ុន្តែបើពួកយើងរកស៊ីកុំថាឡើងពេលអូនដើរហើរសប្បាយចាយសូម្បីតែពេលសម្រាកក៏សឹងនិងគ្មានដែរព្រោះតែគិតធ្វើយ៉ាងណាអោយកាន់តែរកស៊ីឡើង...តែផ្ទុយទៅវិញដូចបងពេលនេះមានលុយមានអំណាចមានទាំងកិត្តយសហើយក៏....មានទាំងអូនទៀតផងបងគិតថាវាល្អហើយតើ"សៀម៉ុក
"ឈប់និយាយជាមួយបងហើយនិយាយយកតែល្អខ្លួនឯងដដែលៗមើល៍ចេញទៅ"និយាយចុះនិយាយឡើងលើកខ្លួនឯងដដែលៗ។រាងតូចរុញនាយហើយងើបដើរចេញពីនាយយ៉ាងណាក៏ដោយគេមិនចង់និយាយរឿងនេះទៀតនោះទេនាយបានរើសផ្លូវដើរដោយខ្លួនឯងបាត់ទៅហើយ។
ព្រឹកថ្ងៃថ្មីរាងក្រាស់រៀបចំខ្លួនដើម្បីទៅធ្វើការនាយឈរចង់ក្រវ៉ាត់កនៅមុខកញ្ចក់សម្លេងគោះទ្វាបានធ្វើអោយនាយងាកទៅ
"ចៅហ្វាយឈុតសម្លៀកបំពាក់អ្នកប្រុសបានរួចហើយ"ដេរីនហៅនាយពីខាងក្រៅទ្វាមុននិងទ្វាបន្ទប់បើកឡើង
"ហឹម...អោយមកនេះមក"នាយយកពីដៃដេរីនដោយមិននិយាយអ្វីបន្តទទួលយកមកហើយក៏បិតទ្វាវិញព្រោះខ្លាចថាឆាយយ៉ុងនិងចេញពីបន្ទប់ទឹកមកហើយដេរីនបានឃើញសាច់សណព្វចិត្តរបស់គេដោយចៃដន្យអីទៅចប់ប៉ាដោយ
"សៀម៉ុកអ្នកណានិង"រាងតូចអើតកពីបន្ទប់ទឹកសួសំណាងទ្វាបានបិតទើបនាយមិនសូវជាបារម្ភនាយរាងហួងហែងបន្តិចហើយរបស់មានម្ចាស់😫🤣
"គ្មានអីទេហើយមិចមិនចេញមកនៅអើតកដូចជាអណ្តើកទៅកើត"សៀម៉ុក
"ខ្ញុំភ្លេចយកកន្សែងចូលបងយកអោយបន្តិចមក"
"អៀនអីទៅបងដើរស្រាតពេញបន្ទប់បងមិនថាផងអូនខ្លាចបងឃើញអីទៀតទៅបើបងបានឃើញអស់ហើយ"
"គូ សៀម៉ុកបិតមាត់រពិលរពូចរបស់បងទៅនិយាយអីមិនចេះខ្មាស់អៀនទេគួអោយស្អប់មែន"រាងតូចស្រែកស្តីអោយទាំងខឹងចិត្តមនុស្សស្អីនិយាយអីឡប់ៗមិនចេះអៀនមាត់សោះ
"ឬមិនពិត"នាយសើចញ៉ោះថែមធ្វើអោយរាងតូចខាំមាត់សម្លក់ចង់ជ្រុសភ្នែក
"បងចង់អោយចេញទៅទាំងសើមជោគនិងមែនសើមបន្ទប់បងអ្នកជូតហេ?"ឆាយយ៉ុង
"អា៎ៗបានៗ"នាយក្រវីក្បាលហើដើរទៅបើកទូយកអាវឃ្លុំនឹងកន្សែងតូចទុកជូតសក់អោយទៅឆាយយ៉ុងគេសម្លក់នាយចង់តែហែកអោយណាណីទេចូលចិត្តធ្វើអោយគេខឹងនោះ។

  ឡានបានឈប់នៅមុខក្រុមហ៊ុនស្រាក្រហមដែលល្បីឈ្មោះនិងជាប្រភេទស្រាថ្លៃៗដែលបានប្រមូលសឹងតែផ្តាច់មុខតែម្តងទ្វាឡានបានបើកឡើងរាងតូចឆាយយ៉ុងបានដើរចេញគេសម្លឹងមើលទៅអគាក្រុមហ៊ុនខ្ពស់ទាំងលេបទឹកមាត់
"នេះយើងពិតជាត្រូវមកធ្វើការនៅហ្នឹងមែនហេស?"គេសួខ្លួនឯងតិចៗមកធ្វើនៅក្រុមហ៊ុនស្រាទាំងដែលគ្មានជំនាញផ្នែកនេះសូម្បីបន្តិចនោះខ្លួន អា៎មិនមែនទេស្គាល់ខ្លះៗព្រោះផឹកស្រាមកបានច្រើនដែតើ។ចូលមកដល់ខាងក្នុងបុគ្គលិកបានមកជុំគ្នាព្រោះប្រធានបានហៅអោយជុំគ្នាមានរឿងយកនិយាយបន្តិច
"អនុប្រធានយ៉ាង ខ្ញុំឮមកថាលោកប្រធានថ្ងៃនេះត្រូវបានផ្លាស់ទៅគ្រប់គ្រងបារីសចឹងតំណែងប្រធានថ្មីច្បាស់ជាបានលើបងហើយ"បុគ្គលិកស្រីម្នាក់បានខ្សឹបៗក្បែរបុរសដែលនៅជិតនាងបុរសនោះញញឹមតិចៗ
"ខ្ញុំក៏មិនដឹងដែស្មានមិនត្រូវ"ទោះនិយាយបែបនេះក៏ដោយក៏គេនៅតែមានមោទនភាពក្នុងចិត្តរួចទៅហើយថាខ្លួនគេជាអ្នកនិងឡើងកាន់តំណែងបន្ត
"អ្នកទាំងអស់គ្នាដូចបានដឹងរួចមកហើយខ្ញុំនិងត្រូវប្តូទៅបារីសដូច្នេះយើងនិងមានប្រធានថ្មីមកជំនួស"លោកប្រធានបាននិយាយឡើងធ្វើអោយបុគ្គលិកខ្សឹបខ្សេវគ្នានៅពេលដែលឆាយយ៉ុងដើរចូលមកគ្រប់គ្នាក៏បានមើលទៅទាំងឆ្ងល់ដែលមានអ្នកណាម្នាក់ហ៊ានចូលមកកាត់ចំណោមបែបនេះ
"បុគ្គលិកថ្មីមែនហ្នឹងសង្ហាម្លេះ?"
"យើងមានប្រុសស្អាតរួមកាងារទៀតហើយ"
"គាត់ស្អាតណាស់ឯងឡើងដូចតារា"
"គាត់ជាតារាដែលមកប្រម៉ូតទេដឹង?"
"គ្រប់គ្នារក្សាភាពស្ងៀមស្ងាត់.....នេះគឺជាលោកលីន ឆាយយ៉ុងគាត់គឺជាប្រធានថ្មីនៅទីនេះ"
"ហាស?"ឆាយយ៉ុងភ្ញាក់ព្រឺតព្រោះមិនដឹងរឿងស្អីប្រធានថ្មីសាច់ការស្អីនិងគេមុនទាន់ចេះស្អីផងឡើងប្រធានប្រកាច់យ៎ស្អីរលំក្រុមហ៊ុនមិនខានទេ

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now