នៅក្នុងបន្ទប់មួយដែរមានសភាពស្ងាប់ស្ងាត់មានតែសំលេងភ្លេងព្យាណូបែប Classic យ៉ាងស្រទន់នាំឲ្យអារម្មណ៍អ្នកស្តាប់អន្លុងអន្លោចតាមតន្ត្រីនាព្រឹកព្រលឹងក្នុងនោះក៏មានក្មេងប្រុសម្នាក់កំពុងតែអង្គុយអានសៀវភៅយ៉ាងជក់ចិត្តនៅក្បែរមាត់បង្អូចនៃបន្ទប់ធ្វើឲ្យខ្យល់ត្រជាក់ៗបក់ប៉ះមុខដល់ស្រស់ស្រទន់ធ្វើឲ្យអារម្មណ៍អ្នកដែរកំពុងតែអានសៀវភៅបែបស្នេហាកាន់តែមានអារម្មណ៍និងជក់ចិត្តជាខ្លាំងពុំបានគិតពីអ្វីនៅជុំវិញខ្លួនឡើងពេលនោះក៏ស្រាប់តែមានមនុស្សប្រុសម្នាក់បានមកពីក្រោយខ្នងអ្នកដែរកំពុងតែដាក់អារម្មណ៍ទៅលើសៀវភៅគេបានសម្លឹងមើលមុខស្រទន់យ៉ាងគួរឲ្យស្រលាញ់រាងយូរបន្តិចដែរទើបដាច់ចិត្តហៅ។
" ស៊ុននូ "
ស៊ុននូបានងើបក្បាលចេញពីសៀវភៅរបស់គេនៅពេលដែរលឺសំឡេងហៅរបស់បងប្រុសធ្វើឱ្យគេភ្ញាក់ផ្អើលនូវវគ្តមានរបស់គាត់ជាខ្លាំង ជីនបានក្រឡេកមើលមុខស៊ុននូវាជាសម្រស់ដ៏កម្រមិនអាចប្រៀបផ្ទឹមបានជាមួយនឹងស្បែកសរលោងដូចព្រិលបបូមាត់ទន់ពណ៌ប្រៀបបានទៅហ្នឹងស្រទាប់ផ្កាឈូក សក់ពណ៌ទង់ដែងរលោង ច្រមុះស្រួចសមជាមួយហ្នឹងភ្នែកកញ្ជ្រោង កែវភ្នែកពណ៌ត្នោតពណ៌ខៀវខ្ចីដ៏ស្រស់ស្អាត បួករួមជាមួយការតុបតែងមុខបែបស្រាលកាន់តែស្រស់ស្អាតខ្លាំងថែមទៀត ជាមួយទឹកមុខភ្ញាក់ផ្អើលរបស់គេវាពិតជាគួរឲ្យស្រលាញ់ណាស់
បងប្រុសរបស់គេតែងតែបែបនេះ គ្រប់ពេលដែលគេចាប់ផ្តើមផ្តោតលើសៀវភៅគាត់មករំខានរហូត។" បងប្រុស......ហេតុអ្វីបានជាបងហៅខ្ញុំ ខ្ញុំរវល់ខ្លាំងណាស់ " ស៊ុននូនិយាយទាំងសំឡេងរអ៊ូរងូវដាក់អ្នកជាបងប្រុស។
" អូ.. ប្អូនសម្លាញ់របស់បង បងគ្រាន់តែស្រលាញ់ឯងប៉ុណ្ណោះគ្រាន់តែមកលេងក៏មិនបានដែរមែនទេ "
" អាក្រក់ណាស់បងឯងនេះ "
"ហ៊ឹម.. ហ៊ឺម បងដឹងរឿងនោះហើយ... ប្រាប់បងមក"
ស៊ុននូកំពុងតែឆ្ងល់ថាមានរឿងអីហើយបងប្រុសរបស់គេចង់ដឹងរឿងអីបានជាមកសួរគ្មានក្បាលគ្មានកន្ទុយបែបនេះ។