🩸 Personal Owner 🩸 8

432 38 6
                                    

ស៊ុននូដើរមកជិតសុងហ៊ុនយឺតៗទាំងទឹកមុខខ្លាចរអាមិនដឹងថាពេលនេះគេមានបំណងអ្វីទៀតទេ គេចាប់ស្លាបព្រាដែរដាក់នៅលើតុរយកមកកាន់ទាំងញ័រកែវភ្នែកជាច្រើនគូរកំពុងសម្លឹងមើលស៊ុននូទាំងខ្លាចរអាជំនួស នៅជុំវិញខ្លួនស៊ុននូពេលនេះពោពេញទៅដោយសម្ពាធយ៉ាងធ្ងន់គេសឹងតែរត់គេចចេញឲ្យឆ្ងាយពីទីនេះឲ្យបាត់ទេ សុងហ៊ុនសម្លឹងមើលមុខស៊ុននូទាំងទឹកមុខញញឹមគួរឲ្យខ្លាច

" អង្គុយទីនេះមក " សុងហ៊ុននិយាយទាំងសម្លេងត្រជាក់ស្រេបបង្កប់ដោយអំណាច ដែរដាក់សម្ពាធអ្នកដែរត្រូវគេបញ្ជាមិនអាចប្រកែកបានបានត្រឹមតែអោនមុខចុះក្រោយធ្វើតាមបញ្ជាតែប៉ណ្ណោះ

ស៊ុននូឈានជើងយឺតៗចូលទៅជិតសុងហ៊ុនដែរកំពុងតែសម្លឹងគេទាំងមិនពេញចិត្តព្រោះស៊ុននូតែងតែភ័យខ្លាចក្នុងការមកជិតគេ មើលដូចជាតឹងចិត្តពេកគេក៏ចាប់ទាញស៊ុននូឲ្យមកអង្គុយលើភ្លៅខ្លួនទាំងកម្រោលចាប់ទាញចង្កេះស៊ុននូឲ្យអឹបនឹងដងខ្លួនសុទ្ធតែសាច់ដុំមួយទំហឹងដែរធ្វើឲ្យអ្នកដែរត្រូវគេចាប់ទាញអម្បិញមិញភ័យស្ទើលស់ព្រលឹងទៅហើយបេះដូងចាប់ផ្តើមលោតលើសមុនគុណនឹង10ដង

" ឆាប់បញ្ចុកយើងមក " គេនិយាយសម្លឹងមើលស៊ុននូមិនឈប់កែវភ្នែកដែរមានពណ៌ត្នោតក្រម៉ៅក៏ប្រែទៅជាពណ៌ក្រហមបន្តិចម្តងៗ ព្រោះតែ I-ran កំពុងតែចង់គ្រប់គ្រង់សុងហ៊ុនហើយ ឲ្យតែនៅក្បែរស៊ុននូពេលណាគេតែងតែពុះកញ្ជ្រោលនឹងក្លិនផ្អែមរបស់ស៊ុននូដោយហាមមិនបាន

ស៊ុននូអង្គុយលើភ្លៅសុងហ៊ុនទាំងអារម្មណ៍មិនសប្បាយចិត្ត ហាក់មិនសូវស្រួលសោះឃើញបែបនេះសុងហ៊ុនក៏កាន់តែបង្កើនកម្លាំងដៃអោបស៊ុននូកាន់តែខ្លាំង

" យ៉ាងមិចអង្គុយលើយើងមិនស្រួលមែនទេ ? "

" អឺ... មិនមែនចឹងទេលោកម្ចាស់ "

" នៅចាំដល់ណាទៀតឆាប់ធ្វើការងាររបស់ឯងទៅ "

" បាទ " ស៊ុននូបានស្តាប់បង្គាប់ហើយបញ្ចុកសុងហ៊ុនទាំងដៃញ័រភ្លាមៗនោះគេមានអារម្មណ៍ថាដៃមួយកំពុងលូកចូលទៅក្នុងអាវស្តើងៗរបស់គេពីក្រោយប៉ះស្បែកទទេរស្អាតសរលោងទាំងគឃ្លើន ស៊ុននូបានឈប់សកម្មភាពភ្លាមៗក្រោយទទួលបានការស្ទាបអង្អែលពីអ្នកនៅខាងក្រោម មុខរបស់គេប្រែជាស្លេកមួយរំពេចដោយសារការភ័យ ទឹកភ្នែកក៏រលីងរលោងចង់យំតែមិនហ៊ាន

🩸Personal Owner🩸Where stories live. Discover now