នៅពេលនេះពន្លឺព្រះច័ន្ទបានចាំងជះពន្លឺយ៉ាងស្រទន់ចូលមកក្នុងបន្ទប់តាមរយៈបង្អួចពន្លឺពណ៌ប្រាក់បានដែរកំពុងតែជះមកចំអ្នកដែរគេងលង់លក់យ៉ាងស្កប់ស្កល់គ្មានទុកកង្វល់មិនមានទុកព្រួយអ្វីទាំងអស់ក្មេងប្រុសម្នាក់កំពុងតែលង់លក់ក្នុងសុបិន្តដ៏អស្ចារ្យរបស់គេវាពោពេញទៅដោយសេក្តីសុខបើអាចគេមិនចង់ភ្ញាក់ពីសុបិន្តនេះឡើយ
ស៊ុននូដេកលង់លក់ក្នុងសុបិន្ត ឃើញព្រះអង្គម្ចាស់ដ៏ស្រស់ស្អាតដែរមានមន្តស្នេហ៍ម្នាក់ បើអាចគេពិតជាចង់ឃើញទ្រង់នៅក្នុងជីវិតពិតណាស់ ព្រោះទ្រង់បានធ្វើឲ្យគេលង់ស្នេហ៍ហើយ : )
ប៉ុន្តែភ្លាមៗនោះ មានមនុស្សម្នាក់បានចូលមកក្នុងបន្ទប់គេធ្វើអោយ ស៊ុននូដែរកំពុងតែគេងលក់ស្រួលនោះត្រូវបានភ្ញាក់ឡើង
" ស៊ុននូ.. ឆាប់ភ្ញាក់ឡើង.. ភ្ញាក់ឡើង...ឆាប់រៀបអីវ៉ាន់កូនលឿនឡើង ពួកយើងគ្មានពេលទៀតទេ "
" រៀប... រៀបចំអីវ៉ាន់មែនទេមាតា ប៉ុន្តែហេតុអ្វីពួកយើងត្រូវរៀបអីវ៉ាន់នោះមាតា ពួកយើងទៅណាមែនទេ ? ស៊ុននូនិយាយទាំងងងុយនៅឡើង
" កូនគ្រាន់តែយករបស់ណាដែរសំខានមួយចំនួនទៅបានហើយ រួចហើយប្រញាប់មកតាមមាតា " ម្ចាស់ក្សត្រីពិតជាភ័យខ្លាចខ្លាំងណាស់ញើសដែរនៅលើថ្ងាល់បន្តស្រក់ឥតឈប់ខ្លួនប្រាណរបស់គាត់ទាំងមូលរញ័អស់ហើយ
"បាទ " ស៊ុននូបានក្រោកចេញពីគ្រែយ៉ាងលឿនហើយចាប់ផ្តើមរៀបចំរបស់របរណាដែរសំខានយ៉ាងប្រញាប់ប្រញាល់ ភាពភ័យខ្លាចបានបុកពេញទ្រូងម្ចាស់ក្សត្រីឲ្យទ្រង់កាន់តែបារម្ភកាន់តែខ្លាំងឡើង
" មាតា តើមានរឿងអីកើតឡើង បុត្រមើលទៅព្រះភ័ក្រ្តមាតាមិនល្អសោះ " ស៊ុននូបានសួរទៅកាន់មាតាដោយក្តីព្រួយបារម្ភ គេអាចដឹងថាប្រាប់ជាមានរឿងអ្វីមួយហើយតាមរយៈទឹកមុខមុខរបស់ម្ចាស់ក្សត្រីពិតជាភ័យខ្លាចខ្លាំងណាស់
" នគររបស់យើងត្រូវបានវាយប្រហារហើយបុត្រយើងគ្មានពេលទៀតទេ ពួកយើងត្រូវតែរត់ចេញពីទីនេះឲ្យលឿនតាមអ្វីដែរអាចធ្វើបាន តើបុត្រឮទេ ? " ទ្រង់និយាយទាំងសម្លេងរញ័ព្រោះតែគ្រោះថ្នាក់បានមកដល់ហើយ ធ្វើយ៉ាងណាត្រូវតែរត់គេចខ្លួនឲ្យខានតែបាន