ខ្លួនស៊ុននូគឺរញ័ទាំងស្រុងភ័យខ្លាចហត់នឿយដោយសារតែព្រឹត្តិការណ៍បានកើតឡើងនៅពេលនេះធ្វើឲ្យគេទទួលយកមិនបានទេ គេមិនដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះគ្រួសារគេទៀតទេ ប៉ុន្តែរឿងដែរសំខាននៅពេលនេះគឺត្រូវតែជួយសង្រ្គោះបងប្រុសរបស់គេសិន ពេលនោះគេត្រូវបានចាប់ខ្លួនភ្លាមៗដោយបេតាពីរនាក់ដែលមើលទៅដូចជាទាហាន ឯកសណ្ឋានគឺបង្ហាញពីការពិតដែលថាពួកគេគឺពិតជាទាហានមែន
" តើឯងកំពុងធ្វើអ្វីនៅក្នុងទឹកដីរបស់យើង "ទាហានម្នាក់សួរគេដោយសម្លេងធ្ងន់ទៅកាន់ស៊ុននូ
ស៊ុននូចាប់ផ្តើមភ័យខ្លាចហើយរញ័ដៃមាត់ចាប់ផ្តើមគាំងនិយាយអីមិនចេញ
" ខ... ខ្ញុំស៊ុននូ... ហ្វារីណា ជាព្រះអង្គម្ចាស់តូចនៃនគរផ្កាកុលាបខ្មៅ.. " ស៊ុននូប្រឹងនិយាយទាំងរអាក់រអួលទៅកាន់ទាហានទាំងពីនោះ តែពួកគេបានសើចទៅលើស៊ុននូវិញ
" ឯងពិតជាព្រះអង្គម្ចាស់តូចមែនហេស៎ ...ឯងមានមើលរូបរាងរបស់ឯងទេ ហាស៎.. អូមេហ្គាតូច "
ពេលនេះ ស៊ុននូ សម្គាល់ឃើញថាអាវរបស់គេ
គ្របដណ្តប់ដោយភក់ សក់របស់គាត់ត្រូវរញ៉េរញ៉ៃ
មុខប្រឡាក់ដោយស្នាមទឹកភ្នែក និងភក់ពេញផ្ទៃមុខធ្វើឲ្យមុខដ៏ស្រស់ស្អាតត្រូវលាក់ក្រោមដីដែលកខ្វក់" ខ្ញុំនិយាយការពិត ប្រាសាទរបស់យើងត្រូវបានវាយប្រហារពីជនក្បត់ តើពួកលោកអាចជួយខ្ញុំបានទេ ខ្ញុំសូមអង្វរ សូមជួយសង្គ្រោះបងប្រុសរបស់ខ្ញុំផង សូមជួយខ្ញុំផង " ស៊ុននូនិយាយទាំងយំទៅកាន់ពួកគេទាហានពីរនាក់បានមើលមុខគ្នាទៅវិញទៅមក ចិត្តគេក៏អាណិតស៊ុននូ ដែរជាអូមេហ្គាគ្មានទីពឹងមកសុំជំនួយពីពួកគេ