🩸 Personal Owner 🩸 7

396 41 14
                                    

អ្នកបម្រើបានចូលបន្ទប់ដើម្បីរៀបចំនិងនាំស៊ុននូចេញតាមបញ្ជាពេលចូលដល់រឿងដែរធ្វើឲ្យពួកគេភ្ញាក់ផ្អើលនិងរន្ធត់ចិត្តនោះគឺសភាពស៊ុននូពេលនេះគឺពិតជាពិបាកភ្នែកមើលខ្លាំងណាស់ធ្វើឲ្យបេះដូងពួកនាងដែរឃើញហើយអត់អាណិតមិនបាន រូបកាយមនុស្សម្នាក់គេងទាំងអាក្រាតកាយមានតែភួយបាំងត្រឹមទ្រូង ពួកនាងូលទៅជិតគេបន្តិចម្តងៗធ្វើឲ្យបានឃើញនូវស្នាមជាំពេញទាំងខ្លួន មុខប្រឡាក់ដោយទឹកភ្នែក ហើយក៏មានឈាមប្រឡាក់នៅជាប់កម្រាលពូកធ្វើឲ្យអ្នកដែរបានឃើញកាន់តែអាណិតលើសពីអាណិត

" ម្ចាស់តូច...ភ្ញាក់ឡើង " ស្រ្តីវ័យចំណាស់ម្នាក់ហៅស៊ុននូដោយសម្លេងទន់ភ្លន់

ត្របកភ្នែកដែរហើមដោយសារតែយំច្រើនពេកក៏បើកសន្សឹម បន្ទាប់ពីប្រឹងបើកភ្នែកឡើងមកភាពភ័យខ្លាចទាំងប៉ុន្មានក៏ជ្រៀតចូលក្នុងខួរក្បាលស៊ុននូវិញទាំងអស់គេក្រោកឡើងទាំងលំបាកព្យាយាមគេចឲ្យឆ្ងាយពីពួកនាងកំឲ្យចូលមកជិតគេ


" អេ៎.. កុំខ្លាចអី.. ខ្ញុំមិនធ្វើបាបម្ចាស់តូចទេ " ស៊ូចានិយាយទៅកាន់ស៊ុននូយ៉ាងស្រទន់ព្យាយាមធ្វើឱ្យគេកុំខ្លាចនាងនិងជឿទុកចិត្តនាង

" កុំចូលមកជិតខ្ញុំ " ស៊ុននូញ័រដោយភាភ័យខ្លាចគេស្រែកយ៉ាងទៅកាន់នាង

" ខ្ញុំមកជួយទ្រង់ទេ... កុំខ្លាចអី...មើលមកខ្ញុំមក " អ្នកបំរើនិយាយយ៉ាងស្រទន់ព្យាយាមលួងលោមស៊ុននូឲ្យស្ងាប់អារម្មណ៍

ប៉ុន្មាននាទីក្រោយមក ទីបំផុតគេក៏ស្ងប់ស្ងាត់ទៅវិញការចង់ចាំរកាលពីយប់ក៏ផុសឡើងម្តងទៀតធ្វើឲ្យទឹកភ្នែកចាប់ផ្តើមស្រក់ចុះដោយការឈឺចាប់អ្នកបម្រើឃើញហើយក៏ទប់ទឹកភ្នែកមិនជាប់ដែរ

" កូនប្រុស... ស្តាប់ដោយយកចិត្តទុកដាក់ណា...កូនត្រូវចាកចេញពីបន្ទប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បើមិនដូច្នេះទេកូននឹងមានបញ្ហា ហើយពួកយើងក៏នឹងមានបញ្ហាដូចគ្នា " ស្ត្រីវ័យចំណាស់ម្នាក់នោះបានចាប់ដៃស៊ុននូនិយាយប្រាប់យ៉ាងលួងលោមដោយក្តីអាណិតស្រលាញ់ចេញពីចិត្ត

" ក្នុង​នាម​ជា​ទាសករ​ផ្ទាល់​ខ្លួន​របស់​ព្រះអង្គម្ចាស់ ទ្រង់ត្រូវ​តែស្តាប់​តាម​គ្រប់​ពាក្យ​របស់​ទ្រង់កុំ​ធ្វើ​ឲ្យ​ទ្រង់ខឹង
ឬប្រព្រឹត្តផ្ទុយពីពាក្យបញ្ជា  ទ្រង់មានអំណាចណាស់អាចបំផ្លាញរាល់អ្នកដែលរំខានទ្រង់ទាំងមិនសោកស្តាយអ្វីទាំងអស់ " ស្រ្តីចំណាស់ដែជាម្តាយស៊ូចានិយាយរៀបរាប់ប្រាប់ស៊ុននូយ៉ាងយកចិត្តទុកដាក់

🩸Personal Owner🩸Where stories live. Discover now