ថ្ងៃបន្ទាប់សុងហ៊ុនមិនបាននៅប្រាសាទទេស៊ុននូ កំពុងព្យាយាមលួចចេញទៅជួបគាត់បងប្រុសរបស់គេ គេសម្លឹងមើលជុំវិញនោះគ្រប់ទីកន្លែងខ្លាចមាននរណាម្នាក់នៅទីនោះ បន្ទាប់ពីប្រាកដថាគ្មាននរណាមនុស្សហើយគេក៏សម្រេចចិត្តបើកទ្វារយឺតៗចូលទៅក្នុងបន្ទប់ដែរជីនកំពុងតែសម្រាក នៅពេលឃើញសភាភាពរបស់បងប្រុសហើយធ្វើឲ្យទ្រូងខាងឆ្វេងចាប់ផ្តើមឈឺខ្ទោកៗមកម្តងទៀត ដែរជីនកំពុងតែដេកនៅលើគ្រែដូចមនុស្សគ្មានជីវិតទាំងទឹកមុខស្លេកស្លាំ មានតែដង្ហើមដកយឺតៗតែប៉ុណ្ណោះ ទឹកភ្នែកដែរដក់នៅក្នុងរង្វង់ភ្នែកក៏ស្រក់ចុះមកទាំងគ្មានសម្លេង កំពុងតែឈាមជើងដើរយឺតៗទៅកាន់មនុស្សដែរខ្លួននឹងរលឹករាល់ថ្ងៃ ចង់ជួបមុខ ចង់ឲ្យមកលួងលោម អោបផ្តល់ភាពកក់ក្តៅ ផ្តល់កម្លាំងចិត្តឲ្យគេតែពេលនេះបែរជាមកដេកស្តូកស្តឹងដូចមនុស្សគ្មានវិញ្ញាញទៅវិញ សម្លេងយំដែរខំប្រឹងទប់ក៏ចាប់ផ្តើមបន្លឺយ៉ាងអណ្តឹកអណ្តក ក្នុងទ្រូងអួលណែនអស់ហើយនៅពេលនេះ ចង់និយាយក៏និយាយមិនចេញ មានតែទឹកភ្នែកដែរស្រក់ឥតឈប់
" បងប្រុស...ហឹកៗ បងនឹងមិនអីទេ កុំបារម្ភអីខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីសង្គ្រោះបង ឆាប់ដឹងខ្លួនមកណា ខ្ញុំនឹកបងណាស់ " ស៊ុននូអង្គុយកាន់ជីនដៃអង្អែលតិចៗព្យាយាមនិយាយទៅកាន់បងប្រុសទាំងទឹកភ្នែក ទោះបីជានិយាយទៅគេស្តាប់មិនលឺក៏ដោយក៏ប្អូនប្រុសម្នាក់នេះនៅតែប្រឹងនិយាយទៅកាន់បងដែរ
ភ្លាមៗសម្លេងទ្វារបន្ទប់ត្រូវបានបើកឡើង ធ្វើឲ្យស៊ុននូភ្ញាក់ខ្លួនឡើយ ភ័យខ្លាចយ៉ាងខ្លាំងខំប្រឹងក្រឡេកទៅកាន់ប្រភពនៃសម្លេងទាំងភ្ញាក់ផ្អើល បេះដូងស្ទើរតែជ្រុះដល់ដីហើយ ព្រោះភ័យខ្លាចថាសុងហ៊ុននឹងមកទាន់ គេកាន់ដៃបងប្រុសយ៉ាងណែនទាំងខ្លួនត្រជាក់ស្រេប បបូរមាត់ឡើយស្លេកអស់ហើយ បន្តែជំនួសឲ្យសុងហ៊ុន ស៊ុននូបានឃើញបុរសម្នាក់ដែរមានមាឌធំជាងសុងហ៊ុនបន្តិច ជាមួយកែវភ្នែកប្រៀបដូចជានាគសម្លឹងមកកាន់គេ ស៊ុននូមិនដែរឃើញគាត់ពីមុនមកទេ ស៊ុននូដកដង្ហើមញាប់ៗដោយភាពភ័យខ្លាចជាមួយវត្តមានមនុស្សប្លែកមុខដែរកំពុងតែចូលមកជិតគេម្តងៗបន្តិចៗ ជាមួយទាំងមុខមាំរាបស្មើ