🩸 Personal Owner 🩸 12

303 42 9
                                    

"ព្រះអង្គម្ចាស់ទីពីរ ព្រះអង្គម្ចាស់ធំបានហៅទ្រង់
សម្រាប់ការសន្ទនាដ៏សំខាន់នៅក្នុងសាលប្រជុំ ទ្រង់សង្ឈឹមថាព្រះអង្គនឹងមានវត្គមានទាន់ពេលវេលា"
អ្នកបម្រើម្នាក់បានឱនគោរពនិងបញ្ជាក់ទៅដល់អាល់ហ្វាដែលឥឡូវនេះកំពុងតែគង់ជើងអន្ទាក់ខ្លាផឹកស្រាដ៏ថ្លៃនៅលើសាឡុងដ៏អំណាចរបស់ខ្លួនទាំងមិនខ្វល់ពីវត្តមានអ្នកបំរើនោះទេ កែវភ្នែកកំណាចបាញ់តម្រង់ទៅកាន់អ្នកបំរើដែរជាហេតុធ្វើអ្នកដែរត្រូវគេសម្លឹងមិនភិតភ័យមិនបាន។

"ហ៊ឹម... ប្រាប់ទ្រង់ទៅ យើងនឹងទៅប្រជុំ ឯងចេញទៅបានហើយ"សម្តីធ្ងន់និយាយ​យ៉ាង​ព្រហើនទៅកាន់អ្នកបំរើឲ្យចាកចេញពីកន្លែងគួរឲ្យគ្រោះថ្នាក់នោះភ្លាមៗអ្នកបំរើចាកចេញទៅយ៉ាងស្ងៀមស្ងាត់និងប្រុងប្រយ័ត្នជាទីបំផុត។

"ចាក់ស្រាឲ្យយើង" សុងហ៊ុនបញ្ជាអ្នកដែរកំពុងដែរឈរក្បែរខ្លះឲ្យចាក់ស្រាបន្ថែមទាំងអារម្មណ៍ស្ងប់ស្ងាត់ហើយក៏ធ្វើតាមនូវអ្វីដែរគេបានប្រាប់គ្រប់បែបយ៉ាងមិនហ៊ានសូម្បីជំទាស់ព្រោះដឹងលិទ្ធផលស្រាប់ហើយថានឹងទៅជាយ៉ាងណាប្រសិនបើគេហ៊ានបដិសេដ។

"ទៅរៀបចំខោអាវទៅ... យើងត្រូវចេញទៅ
កិច្ចប្រជុំក្នុងរយៈពេលកន្លះម៉ោងក្រោយ" សម្តីដ៏មានឥទ្ធិពលធ្វើឲ្យស៊ុននូងក់ក្បាលយល់ព្រមភ្លាមៗទាំងក្នុងចិត្តលួចភ័យខ្លាចតិចតួចដែរ។

ស៊ុននូបានទៅរៀបចំឈុតរាជបុត្ររបស់សុងហ៊ុនដែរត្រូវគ្រងក្នុងការចូលក្នុងសាលប្រជុំយ៉ាងសាកសមជាមួយនាមជាព្រះអង្គម្ចាស់ជាសម្លៀកបំពាក់ដ៏ស្រស់ស្អាត បបូរមាត់តូចក្រមិចបានលេចឡើងលើផ្ទៃមុខរាងតូចបង្កើត​ជាស្នាម​ញញឹម​តិច​តួច​ពេល​គេយកសម្លៀកបំពាក់រាជវង្សដ៏ស្រស់ស្អាតជូនទៅកាន់សុងហ៊ុនព្រោះវាមើលទៅឥតខ្ចោះណាស់។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​កែវភ្នែកមានពន្លឺក៏​ប្រែជាមានដំណក់ទឹកថ្លានៅក្នុងរង្វង់ភ្នែកក្រឡង់មួយគូរនោះដែរម្ចាស់វាខំប្រឹងទប់មិនឲ្យស្រក់ចុះមក។

"ចង់ឈរនៅទីនោះរហូតមែនទេ?"សំណួរគម្រោះគម្រើយហា៎ស្តីចេញមកធ្វើឲ្យស្នាមញញឹមរាងតូចរលុតទៅវិញសន្សឹមៗបន្សល់ទុកតែកែវភ្នែករលីងរលោងនៅលើផ្ទៃមុខស្រស់ស្អាតទៅវិញ។

🩸Personal Owner🩸Where stories live. Discover now