🩸Personal Owner 🩸 13

586 55 22
                                    

ពេលកំពុងលេងជាមួយកូនឆ្កែភ្នែករបស់ស៊ុននូក៏ក្រឡេកឃើញសុងហ៊ុន ដោយចៃដន្យដែរកំពុងតែសម្លឹងមើលគេទាំងទឹកមុខស្មើធេងឃើញបែបនេះស៊ុននូក៏ភ័យស្លន់ស្លោបញ្ឈប់រាល់សកម្មភាពដែលគេកំពុងធ្វើភ្លាមៗ។  ស្នាមញញឹម​ដែរជាប់នៅលើផ្ទៃមុខដ៏ស្រស់ស្អាតក៏របូតចេញដោយហាមមិនបាននៅពេលដែរឃើញសុងហ៊ុនកំពុងឈរមើលបែបនេះ។
សុងហ៊ុនបញ្ហាទឹកមុខមិនចេញចិត្តនៅពេលដែរឃើញស៊ុននូបាត់បង់ស្នាមញញឹមគ្រាន់តែក្រឡែកឃើញខ្លួននោះវាអាក់ធ្វើឲ្យគេមិនចេញចិត្តទាល់តែសោះតែក៏ធ្វើមិនខ្វល់មិនអើពើអ្វីដែរ។

"ឆាប់មកនេះមក..." សុងហ៊ុនហៅរាងតូចដោយសម្លេងធម្មតាមិនខឹងមិនស្រែកបើតាមចិត្តមុខនេះបើសិនជាគេរកឃើញក្មេងម្នាក់នេះប្រាកដជាមិនរួចខ្លួននោះទេតែឥឡូវនេះបែរជាផ្ទុយស្រឡះតែម្តងចិត្តដែរខឹងទាំងអម្បាលមាណក៏រលាយបាត់អស់គ្មានសល់។

ស៊ុននូក៏បានដើរទៅរកសុងហ៊ុមភ្លាមបន្ទាប់ពីបានលាកូនឆ្កែដែលខ្លួនបានប្រលែងលេងជាមួយនោះរួចចិត្តមិនដាច់អាឡៃទេតែធ្វើមិចត្រូវតែទៅហើយកូនឆ្កែតូចក៏ព្រុសជាការឆ្លើយតបចំពោះស៊ុននូវិញដែរ។

"ឯងកំពុងធ្វើអ្វីនៅក្នុងសួនច្បារនោះ"គេឃើញហើយតែនៅតែធ្វើសួរទៀត។

"អឺម...ខ្ញុំ...ខ្ញុំម្ចាស់ឃើញកូនឆ្កែក៏ទៅលេងជាមួយ គ្រាន់តែប៉ុណ្ណឹងទេ"ស៊ុននូឆ្លើយ​ទាំងរអាក់រអួលព្រោះរៀងភ័យដែរព្រោះទ្រង់ហាមហើយមិនឲ្យដើរទៅណាផ្តេសផ្តាស។សុងហ៊ុនសម្លឹងមើលទៅស៊ុននូដែរកំពុងតែឈរអោនក្បាលចុះមិនហ៊ានងើបមុខឡើងឡើយ។

"លើកក្រោយកុំទៅណាដោយគ្មានយើងទៅជាមួយឲ្យសោះស្តាប់បានទេ"ទោះបីជាលើកនេះសុងហ៊ុនមិនស្រែកដាក់តែសម្តីដែរសង្កត់ធ្ងន់ក៏ធ្វើឲ្យស៊ុននូខ្លាចបានដែរ រាងតូចបានត្រឹមតែអោនមុខចុះហើយកះក្រចកដៃខ្លួនឯងតិចៗដើម្បីបំបាត់ភាពភ័យខ្លាចដែរមាននៅក្នុងខ្លួនពេលនេះប៉ុណ្ណោះ។

បន្ទាប់ពីប្រាប់រួចហើយសុងហ៊ុនក៏ដើរចេញពីកន្លែងនោះដោយមានស៊ុននូរត់តាមពីក្រោយសឹងមិនទាន់ព្រោះប្រុសម្នាក់នេះឈានដើរលឿនមែនទែនមិនដឹងថាប្រញាប់ទៅណាទេ។

ពេលបានទៅដល់បន្ទប់របស់គេហើយក៏ដាក់បង្គុយនៅលើគ្រែដែរមានទំហំធំរបស់គេទាំងមិននិយាយអ្វីទាំងអស់គេនៅតែរក្សាទាំងមុខមាំមិនរសាយទៅណាដដែល។ស៊ុននូឈរស្ងៀមនិងនៅឆ្ងាយពីគេបន្តិចមិនហ៊ានទៅជិតនោះទេ។

"មកអង្គុយទីនេះមក" សុងហ៊ុនទះភ្លៅរបស់ខ្លួនតិចៗបំណងឲ្យស៊ុននូមកអង្គុយទៅនេះ។

🩸Personal Owner🩸Where stories live. Discover now