🩸 Personal Owner 🩸 2

365 35 0
                                    

" ព្រះអង្គម្ចាស់របស់ឯងនៅឯណា.. ហៅគេមក
ភ្លាម យើងចង់និយាយជាមួយគេ " ស្តេច ដុងវ៉ុក
បានបញ្ជាទៅអ្នកយាមម្នាក់របស់ សុងហ៊ុន។

" ទទួលបញ្ជាព្រះអង្គ " គាត់បានឆ្លើយទាំងសំលេងជាមួយសំឡេង​រអាក់រអួលទៅកាន់ស្តេច រួចហើយក៏ឱនគោរពចេញទៅ។
(ពួកគេកំពុងនិយាយអំពី ព្រះអង្គម្ចាស់សុងហ៊ុន
ព្រះអង្គម្ចាស់អាល់ហ្វាឈាមពិត និងកូនប្រុសទីពីរ
របស់ស្តេច ដុងវ៉ុក អ្នកដែរនៅក្នុងគ្មាននរណាម្នាក់អាចគ្រប់គ្រង់គេបានទេសូម្បីតែបិតារបស់គេ)។

គេត្រូវបានអ្នកគ្រប់គ្នាស្គាល់ថាជាមនុស្សដែរកាចសាហាវឃោឃៅណាស់ មានមនុស្សតែម្នាក់គត់ដែលគេគោរពនិងស្តាប់តាមគឺមាតារបស់គេ ម្ចាស់ក្សត្រីហារ៉ាគឺជាមាតារបស់គេ គេធំឡើងជាមួយភាពស្រស់សង្ហាជាមួយនិងខួរក្បាលដ៏វៃឆ្លាតរបស់គេ សុងហ៊ុនត្រូវបានបង្ហាត់បង្រៀនដោយមាតាគេ ស្តាប់តាមការណែនាំរបស់គាត់ បានធ្វើឲ្យគេក្លាយជាអ្នកចម្បាំងដ៏អស្ចារ្យដែរគ្មាននរណាម្នាក់អាចធ្វើបាន។

_ Skip _

" ឆាប់​រក​ព្រះអង្គ​ម្ចាស់​ទី​ពីរ​ឲ្យ​លឿនឡើងទៅ " អ្នកយាមប្រាប់ទៅអ្នកយាមផ្សេងទៀត ដើម្បីស្វែងរកអ្នកដែរមាននាមជាព្រះអង្គម្ចាស់ទីពីរយ៉ាងឆាប់រហ័ស វាតែងតែបែបនេះ សុងហ៊ុនតែងតែចាកចេញពីព្រះរាងវាំង បើគេមកវិញវាអាស្រ័យទៅលើអារម្មណ៍របស់គេបើគេចង់ចូលវាំងវិញគេក៏មក វាយោងទៅតាមអារម្មណ៍របស់គេថាចង់ចូលវាំងវិញពេលណាតែប៉ុណ្ណោះ។

ដំណក់ញើសអាចមើលឃើញនៅលើក្បាល
អ្នកយាមវាំង ដោយាសារតែខំប្រឹងតាមរកសុងហ៊ុន
ទោះបីជារកយ៉ាងណាក៏មិនឃើញសូម្បីតែស្រមោលមិនថាដឹងពេលពេលនេះគេទៅដល់ទីណានោះទេធ្វើឲ្យអ្នកនៅក្នុងវាំងតាមរកគេឡើងចលាចល់ពេញវាំង ទោះបី សុងហ៊ុន មិនត្រូវការអ្នកយាមណាក៏ដោយ ប៉ុន្តែ ដុងវ៉ុក ជាឪពុកគាត់បានតែងតាំងគេជាអ្នកបន្ទាប់សម្រាប់អ្នកស្នងរាជ្យដោយ​សង្កេត​ឃើញ​ឆ្មាំ​ទាំង​អស់​មាន​ភាព​តាន​តឹង​ខ្លាំង អាល់ហ្វាដ៏សង្ហាម្នាក់បានចូលមកជិតពួកគេ។

"កើតអី.. ម៉េចក៏មើលទៅតានតឹងយ៉ាងនេះ? " គាត់សួរដោយសំឡេងស្រទន់ទៅកាន់អ្នកយាម អ្នកយាមទាំងអស់ឃើញហើយក៏បាននាំគ្នាអោន​មុខ​ចុះគោរពគាត់ភ្លាមៗ។

🩸Personal Owner🩸Where stories live. Discover now