🩸 Personal Owner 🩸 10

582 46 21
                                    

" ចាប់ផ្តើមការងាររបស់ឯងទៅ នៅចាំដល់ណាទៀត " ដោយស្ងាត់មិនឃើញស៊ុននូធ្វើអីសុងហ៊ុនក៏បើកភ្នែកឡើងចាប់ផ្តើមបញ្ជាទៅកាន់ស៊ុននូ ហើយក៏ទាញគេឲ្យកាន់តែមកកៀកនឹងខ្លួន ភ្នែកក៏សម្លឹងមើលទៅសាច់សខ្ចីដែរដាមតាមអាវព្រោះតែទទឹក បញ្ចេញសាច់ស្មាតូចច្រឡឹង និងទ្រូងចេញមកយ៉ាងទាក់ទាញ

ខណៈនេះទោះបីមិនចង់ក៏ត្រូវតែធ្វើដែរ ស៊ុននូចាប់ផ្តើមអង្អែលរាងកាយរបស់សុងហ៊ុនយ៉ាងទន់ភ្លន់ ស៊ុននូយក​ដៃ​ទាំង​សង​ខាងដាក់លើទ្រូងទូលាយដុសទៅលើស្បែកតិចៗ គេតាំងចិត្តផ្តោតអារម្មណ៍ថាមិនខ្វល់ជាមួយនឹងអាល់ហ្វាឃោឃៅនោះដែរសម្លឹងមកកាន់គេនោះទេ បន្តែដៃរបស់អាល់ហ្វាម្នាក់នោះនៅតែស្ទាបអង្កែលលើខ្នងរលោងឥតឈប់បង្កើតឲ្យមានអារម្មណ៍ស្រៀវស្រើបពេញរាងកាយតូចដែរគេកំពុងតែលូកលាន់ទោះជាយ៉ាងណាក៏ស៊ុននូព្យាយាមផ្តោតលើការងាររបស់គេដដែល ពេលនេះដៃរបសស៊ុននូសសៀរមកដល់ទ្រូងរបស់សុងហ៊ុនដែរសុទ្ធតែសាច់ដុំ ស៊ុននូស្ទាក់ស្ទើរហើយក៏មើលទៅសុងហ៊ុនដូចជាសុំការ​អនុញ្ញាត​បន្ត​ សុងហ៊ុនងក់ក្បាលតិចៗជាចម្លើយ បន្ទាប់មក ស៊ុននូក៏បន្តជាមួយការងាររបស់គេ ខណៈពេលដែលកាយតូចត្រដុសទ្រូងរបស់គាត់ដោយទន់ភ្លន់ ដៃរបស់ សុងហ៊ុនក៏លូកចូលទៅក្នុងអាវស្តើងទាំងមុខស្មើៗសម្លឹងកាយតូចមិនដាក់ភ្នែក ស៊ុននូបើកភ្នែកធំៗភ្ញាក់ផ្អើលនៅពេលដឹងថាដៃក្រាស់កំពុងតែលូកស្ទាបពេញរាងរាយបែបនេះអារម្មណ៍ដែរខំតាំងចិត្តអម្បិញមិញក៏រលាយអត់ ហើយអារម្មណ៍ភិតភ័យក៏ចូលមកកាន់ស៊ុននូសារជាថ្មី គេបានបញ្ឈប់សកម្មភាពភ្លាមៗ ដៃក៏ញ័រលែងទៅមុខ ងើបមុខឡើងយឺតៗមើលទៅសុងហ៊ុនសឹងតែភ្លេចដង្ហើម តែគេទទួលបានមកវិញនូវកែវភ្នែកត្រជាក់ស្រេបស្រៀវដល់ឆ្អឹងខ្នងមកវិញ

" កុំឈប់ " សម្តីពីរម៉ាត់បញ្ជាទៅកាយតូចទាំងមានឥទ្ធិពលធ្វើឲ្យអ្នកស្តាប់លឺហើយមិនហ៊ានជំទាស់បញ្ជា ឡើយ
បេះដូងស៊ុននូចាប់ផ្តើមលោតញាប់ព្រោះសម្លេងនៃដង្ហើមដ៏កក់ក្តៅ និងសំឡេងដ៏ជ្រៅរបស់គាត់កំពុងនៅជិតត្រចៀករបស់គេ ធ្វើឲ្យស៊ុននូគាំងនៅមួយកន្លែងសឹងតែមិនហ៊ានកម្រើកខ្លួន ពេលនេះដៃរបស់គេចុះពីទ្រូងរហូតដល់​ក្បាល​ពោះ​ដែរមានតែសាច់ដុំរឹងណែនដុសអង្អែលថ្មមៗចុះឡើងៗ ស្ងាត់ៗក៏មានសម្លេងបន្លឺឡើង...

🩸Personal Owner🩸Where stories live. Discover now