"ឃើញទេថាប្អូនបងផ្អែមយ៉ាងណា?" ដៃក្រាសចុចipadរបស់ខ្លួនបង្ហាញទៅអោយប្រពន្ធមើល នេះគ្រាន់តែwonwooនឹងmingyuចេញដើរលេងធម្មតាសោះ ព័ត៌មានស្ទើរតែផ្អើរមួយស្រុកទៅហើយ។
Jeonghanក្រវីក្បាល ពេលនេះjeonghanទើបជាពីជំងឺគ្រុនក្ដៅរបស់ខ្លួនត្រូវប្ដីនាំមកកន្លែងធ្វើការតាមដែល ព្រោះseungcheolខ្លាចថាjeonghanនៅផ្ទះម្នាក់ឯងនឹងទៅជួបwonwooសុំអ្វីចម្លែកៗទៀត។
"អូនមិនជឿរបង អោយតែចេះស្ដាប់តាមប្ដីដូចជាwonu អូនចង់អោយបងផ្អែមលើសmingyuទៀតក៏បាន" seungcheolនិយាយ ធ្វើអោយJeonghanស្ទើរតែសើចអោយរយៈមាត់ទេ មនុស្សនេះគឺមិនចេះខុស មិនចេះដឹងកំហុសទាល់តែសោះ
"លោកមិនចាំចាប់មកផ្អែមស្អីទេ! លោកប្រើតែអំណាចទៅបានហើយ" jeonghanធុញធ្រានណាស់ មិនយល់ថាហេតុអ្វីពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្អប់seungcheolខ្លាំងឡើងៗនោះទេ។
"បើបងមិនប្រើអំណាចបងបានអូនទេ?" Seungcheolដែលអង្គុយជិតនឹងប្រពន្ធ ចាប់ស្នារប្រពន្ធឡើងមក នឹងថើបលើស្មារតូចនោះតិចៗ
"ក្បាលរឹង ចចេសបែបនេះមិនប្រើអំណាចមិនបានទេ""លោកអាក្រក់អញ្ចឹងហើយ!" Jeonghanនិយាយខឹងទាញដៃseungcheolចេញពីស្មារខ្លួននឹងងើបខ្លួនចេញទៅអង្គុយជ្រុងម្ខាងទៀត ទុកអោយseungcheolអង្គុយធ្វើការតែម្នាក់ឯង។
Jeonghanដកទូរសព្ទខ្លួនយកមកមើល ទោះពេលនេះត្រូវបាន seungcheolហាមឃាត់ក៌ដោយក៌មិនបានហាមមិនអោយប្រពន្ធខ្លួនប្រើទូរសព្ទដែល!
'នេះពិតមែនទេតាស' Jeonghanសម្លឹងមើលទៅទូរសព្ទខ្លួនឯងបើកភ្នែកធំៗ មើលទៅពត៌មានដែលបានចុះផ្សែងកាលពីព្រឹកមិញ នេះរូបភាពwonwooនឹងmingyu ថើបគ្នា កាន់ដៃគ្នា wonwooជិះលើកស្មារmingyuអ្វីៗគឺមានទាំងអស់។
YOU ARE READING
អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)
Romanceព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ Wonwooសម្រេចសុំmingyuលែងលះភ្លាមៗ គិតថាស្ដាយក្រោយតែចុះក្រោយmingyu--- Jeonghanគិតយូរណាស់មុននឹងសុំseungcheolលែងលះព្រោះស្ដាយពេលវេលាដែលស្រឡាញ់គ...