Mingyuសម្លឹងមើលប្រពន្ធខ្លួនពីចម្ងាយ ភាពស្រស់ស្អាតរបស់ប្រពន្ធ ការញញឹមដោយការសប្បាយរីករាយ ទឹកមុខស្រស់ស្រាយធ្វើអោយនាយដឹងថាខ្លួនរិតតែធ្លាក់ក្នុងអណ្តូងស្នេហ៍ប្រពន្ធរិតតែខ្លាំង។6ឆ្នាំមុន!
ក្មេងប្រុសអាយុ20ជាងឆ្នាំម្នាក់បានដើរចូលមកជិត នាយក្រាសដែលមានអាយុច្រើនជាង6-7ឆ្នាំ មុខតូចៗរបស់ក្មេងប្រុសញញឹមយ៉ាងស្រស់ ទោះពាក់វែនតាធំៗក៏ឃើញពីសម្រស់ដែលស្រស់ស្អាតមួយនេះ។
"បងប្រុសmingyu! គឺជាមិត្តបងcheolមែនទេ?" ក្មេងប្រុសនេះមានក្ដីក្លាហានទើបជួបគ្នាលើកដំបូងក៏ចូលមក រាក់ទាក់mingyuភ្លាម។
ពេលនេះគឺនៅក្នុងពិធីជប់លៀងមួយរបស់seungcheol ដែលស្ថិតនៅក្នុងផ្ទះរបស់seungcheolផ្ទាល់ mingyuមានអារម្មណ៍ធុញតិចតួចទើបកាន់ស្រាមួយកែវហើយក៏យកវាមកផឹកនៅខាងក្រៅ នៅសុខៗក៏ឃើញប្អូនប្រុសមិត្តខ្លួនដើរចូលមកនិយាយជាមួយ។
"ហឹម-!" Mingyuបញ្ចេញចរឹកសោះអង្គើយរបស់ខ្លួន ព្រោះមិនចង់រាប់អានអ្នកមានអាយុក្មេងជាង
"អូនគឺជាប្អូនបងប្រុសseungcheol! ហើយយៗ!" Wonwooនិយាយទាក់តិចៗ ដៃតូចញ័រផងដែលយ៉ាងណានេះគឺជាលើកទីមួយ
"បើអូនមានអ្វីចង់និយាយ ទៅនិយាយខាងក្នុងបាន ព្រោះបន្ទិចទៀតបងនឹងជក់បារី" នាយសង្ហាលើឡើងចង់អោយwonwooចូលក្នុង នាយកាន់តែធុញពេលមានមនុស្សនៅក្បែរបែបនេះ
"គឺអូនលង់ស្រឡាញ់បង! បងគិតថាវាលឿនតែនេះគឺមានតែបងម្នាក់ទេដែលធ្វើអោយអូនមានអារម្មណ៍បែបនេះ" wonwooនិយាយ ក្មេងទើបរៀនចប់សកលវិទ្យល័យថ្មីៗ មានគំនិតចង់បើកក្រុមហ៊ុនខ្លួនឯង នេះគឺអ្វីដែលបងប្អូនchoiមានដូចគ្នា គឺភាពក្លាហ៊ាន!
YOU ARE READING
អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)
Romanceព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ Wonwooសម្រេចសុំmingyuលែងលះភ្លាមៗ គិតថាស្ដាយក្រោយតែចុះក្រោយmingyu--- Jeonghanគិតយូរណាស់មុននឹងសុំseungcheolលែងលះព្រោះស្ដាយពេលវេលាដែលស្រឡាញ់គ...