ផាំងៗៗ!!
សម្លេងទះទ្វាបន្ទប់លឺឡើងក្ដាំងៗ ដូចជាសម្លេងផ្គរន្ទះធ្វើអោយអ្នកដែលសម្ងំដេកមុននេះបើកភ្នែកឡើងទាំងមមីមមើល មុខតូចរបស់jeonghanបានមើលទៅនាឡិការពេលនៅចំកណ្ដាលបន្ទប់ពេលនេះគឺម៉ោងមួយ រំលោងអាធ្រាត្រទៅហើយ។
"បើកទ្វាhan!!!" សម្លេងអ្នកខាងក្រៅក្រលងច្បាស់ៗដូចជាកំពុងខឹង ស្រមជាមួយដៃទះទ្វាមិនឈប់ seungcheolទះទ្វាខ្លាំងមិនខ្លាចខ្ទិចទ្វាព្រោះ តែនាយក្រាសនេះចិត្តចង់កម្ទេចទ្វានេះស្រាប់ទៅហើយ។
តាមពិតseungcheolមកដល់តាំងពីកន្លះម៉ោងមុន នាយក្រាសបើកទ្វាជាច្រើនដងតែគ្មានបានការ ខំអោយអ្នកបំរើយកសោរមកចាក់នៅតែមិនបាន ទើបធ្វើអោយនាយក្រាសថ្ពាលខួចនេះទះទ្វាខ្លាំងបែបនេះ។
"ហ៊ើយ!" Jeonghanបានត្រឹមដកដង្ហើមយ៉ាងធំ នេះអាចនិយាយបានថាជាលើកទីមួយដែលseungcheolហ៊ានរំខានjeonghanបែបនេះព្រោះរាស់ដងមានwonwooនៅផ្ទះseungcheolមិនហ៊ានបែបនេះទេ។
"លោកគេងនៅបន្ទប់ផ្សេងទៅ!" Jeonghanស្រែកនៅក្បែរទ្វាធ្វើអោយអ្នកដែលគោះទ្វានោះបានស្ងាត់ មុខក្ដៅៗរបស់Seungcheolកំពុងឆេះដុំ។
ត្រូវហើយព្រោះកាលពីក្បាលល្ងាចបានឈ្លោះគ្នា ហើយseungcheolរវល់យ៉ាងខ្លាំង ណាមួយថ្ងៃនេះជាថ្ងៃមង្គលប្អូនប្រុសទើបធ្វើអោយseungcheolរិតតែខឹង។
"អូនបើកទ្វាទេ!?" Seungcheolនិយាយដោយសម្លេងគ្រើតធ្មេញ
"បើកទ្វាភ្លាមបើមិនចង់អោយបងខឹងជាងនេះ!"
នាយក្រាសនិយាយបន្ត តែអ្នកនៅខាងក្នុងនេះហាក់មិនខ្វល់ មិនដឹងនោះទេថាSeungcheolខំទុបយ៉ាងណា នេះនៅក្នុងផ្ទះនេះគ្មានអ្នកណាអាចជួយនាយតូចនេះបានទេព្រោះwonwooលែងនៅទីនេះហើយ។
YOU ARE READING
អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)
Romanceព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ Wonwooសម្រេចសុំmingyuលែងលះភ្លាមៗ គិតថាស្ដាយក្រោយតែចុះក្រោយmingyu--- Jeonghanគិតយូរណាស់មុននឹងសុំseungcheolលែងលះព្រោះស្ដាយពេលវេលាដែលស្រឡាញ់គ...