"បងយល់សុបិនមែនទេ?" Seungcheolយកដៃប៉ះមុខjeonghan អង្អែលថ្ពាល់ទុនៗ គិតថាខ្លួនឯងសុបិន ពេលនោះjeonghanកាន់ដៃseungcheolទឹកភ្នែកហូរឡើងតិចៗ ហើយក៏ក្រវីក្បាលនេះមិនមែនជាសុបិនទេ!"ហេតុអ្វីអូនមិនមកមើលបង?" នាយក្រាសហូរទឹកភ្នែកព្រោះនេះមិនមែនជាសុបិន ប្រពន្ធនាយមករកនាយវិញហើយ មិនទៅចោលបុរសពិការម្នាក់នេះទេ។
"អូនសុំទោសហឹក" បេះដូងនាយជាប្ដីស្ទើរតែធ្លាក់ដល់ដីនេះនាយខានលឺពាក្យនេះប៉ុន្មានឆ្នាំហើយ? តាំងពីណា?
"ហឹម!!" Seungcheolខំប្រឹងងើបអង្គុយនៅលើគ្រែធំ ទាញប្រពន្ធយកមកអោបជាប់ទ្រូង
"មិនមែនកំហុសអូនទេ បងជាអ្នកខុស ខុសដែលនិយាយអ្វីមិនយល់ដល់ចិត្តអូន ខុសចំពោះទង្វើរអាក្រក់ៗរបស់បង""Cheolអូនចង់មើលថែបង អូនចង់បំពេញតួនាទីអូន អូនមិនខ្លាចហត់នឿយទេ វាគ្មានទេភាពហត់នឿយសម្រាប់បំរើប្ដីអូន" Jeonghanបានដឹងនឹងបានលឺថាតាំងពីដើមមកប្ដីបារម្ភខ្លួនជាងអ្នកណាៗទាំងអស់ ទោះពេលខ្លះប្ដីមិនសូវចេះនិយាយក៌ដោយ។
"បងខ្លាចអូននឿយហត់នឹងមនុស្សពិការដូចជាបង" Seungcheolអង្អែលក្បាលប្រពន្ធ ពេលនេះនាយយល់ចិត្តប្រពន្ធណាស់
"ប្ដីអូនមិនពិការទេ!" Jeonghanងើបមុខមើលទៅមុខseungcheol នាយជាប្រពន្ធដេកលើដើមទ្រូងប្ដីអោបគ្នារហូតងើបមុខមើលគ្នា មុខកាន់តែជិតនិយាយរួចjeonghanក៌បន្តអោនទៅជិតមុខseungcheol
"ហឹម!" ស្នាមថើបដែលjeonghanនាំមុខមុននាយតូចជាប្រពន្ធងើបខ្លួនថើបមាត់ប្ដីយ៉ាងទុនភ្លន់ស្រូបយករសជាតិគ្នាទៅវិញទៅមក ទឹកភ្នែកនៃក្ដីឈឺចាប់កន្លងមកគឺចប់នៅត្រឹមនេះសល់ត្រឹមទឹកភ្នែកនៃក្ដីរីករាយប៉ុណ្ណេះ។
YOU ARE READING
អាពាហ៍ពិពាហ៍ទឹកភ្នែក (ចប់!)
Romanceព្រោះស្រឡាញ់ គ្មានចិត្តប្រែប្រួលផ្លាស់ប្ដូរ សុខចិត្តបង្ខំខ្លួនឯងអោយរស់នៅក្រោមដំបូងទុក្ខមួយនេះអស់រយះពេលយ៉ាងយូរ។ Wonwooសម្រេចសុំmingyuលែងលះភ្លាមៗ គិតថាស្ដាយក្រោយតែចុះក្រោយmingyu--- Jeonghanគិតយូរណាស់មុននឹងសុំseungcheolលែងលះព្រោះស្ដាយពេលវេលាដែលស្រឡាញ់គ...