រាងតូចល្អិតបោះជំហ៊ានមួយៗសម្ដៅទៅរកបុរសដែលខ្លួនប៉ងជួបទាំងយប់ ទាំងថ្ងៃ ទាំងខ្លួនញ័រទទ្រើតទឹកភ្នែកក៏ចេះតែបង្អុលមកស្រាក់ៗហាមពុំបាន។
កែវភ្នែកថ្លាមុតសម្លឹងផ្ទៃមុខសរស្អាតជាប់មុននឹងលើកដៃដ៏ស្រឡូនញ័រទទ្រើតស្រវ៉ាប៉ះផ្ទៃមុខអ្នកកម្លោះកំពុងឈរពីមុខ។
«ជុង..ជុងហ្គុក..ហ្ហឹកជាបងពិតឬអត់?»ថេហ្យុងពោលទាំងសម្លេងស្អកៗអណ្ដាក់អណ្ដើត ឯកម្លោះសង្ហារដែលឈរពីមុខនាយវិញក៏ពុំបានកម្រើកឬហាមាត់តបតអ្វីឡើយ និយាយអោយងាយយល់គឺឈរស្ងៀមអោយប៉ះតាមចិត្ត។ខណៈពេលនោះថេហ្យុងចាប់វែនតាខ្មៅដោះចេញព្រោះចង់ពិនិត្យផ្ទៃមុខអោយកាន់តែច្បាស់ថែមទៀត។
«ហ្ហឹកៗ...ជុងហ្គុក...ប្ដីសម្លាញ់អូននឹកបងណាស់»គ្រាន់តែវែនតារបូតចេញពីផ្ទៃមុខភ្លាមថេហ្យុងលោតអោបក៌នាយកម្លោះជាប់ជាមួយនឹងក្ដីរំភើបក្រៃលែង។
«អោបអស់ចិត្តនៅ?»ក្រោយពីស្ងាត់អស់ជាយូរកម្លោះសង្ហារនោះក៏ពោលឡើងដោយសម្ដីយ៉ាងគំរោះធ្វើអោយមនុស្សដែលរំភើបមុននោះរាងអស់ចង់ ថេហ្យុងប្រលែងកាយមាំយឺតៗមុននឹងសម្លឹងមុខគេម្ដងទៀត ច្បាស់ណាស់ដូចណាស់ បើប្រាប់ថាមិនមែនវាដូចជាមិនសមទេ។
«តើបងជាជុងហ្គុកឬមិនមែន?»ម្ដងហើយម្ដងទៀតរាងតូចល្អិតនៅតែប្រកាន់ខ្ជាប់នូវសំនួរមួយនេះ។
«មិនមែនទេ»
«កុហក!បងជាជុងហ្គុក បើមិនមែនជុងហ្គុកតើជានរណាទៅ?»ថេហ្យុងក្រវីក្បាលញាប់ស្អេរស្រែកតបទាំងទឹកភ្នែកហូររហាម មិនមែនយ៉ាងមិចទៅ?ទាំងរូបរាង ទាំងមុខមាត់ ពណ៌សម្បុរ សម្លេង នៅប្រជ្រុយលើបបូរមាត់ទៀតហើយមកឆ្លើយថាមិនមែនបែបនេះវាដូចជាមិនសមសោះ។
«ខ្ញុំជាបងប្អូនជីដូនមួយរបស់ជុងហ្គុក ឈ្មោះអានហ្គី»មួយៗច្បាស់ៗមិនបន្លំធ្វើអោយថេហ្យុងធ្លាក់ទឹកមុខស្ដូក អារម្មណ៍រំភើបមុននេះក៏ហោះហើររសាត់បាត់ទៅអស់សល់តែមនុស្សសោកសៅក្រវីក្បាលមិនជឿដដែល។
«បងកុំលេងសើចអីអូនដឹងថាបងជាជុងហ្គុក»ទោះជាបកស្រាយយ៉ាងណាក៏គេមិនជឿដែរ មិនជឿដាច់ខាត។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Short Storyបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)