«បើឯងជាជុងហ្គុកមែនឯងនិយាយរឿងកាលពីឆ្នាំនោះប្រាប់ពួកយើងបន្តិចទៅមើល តើឯងរស់បានដោយរបៀបណា?មាននរណាជួយឯងឬ?»យ៉ុនហ្គីស្រដីឡើងបន្ត ជុងហ្គុកងក់ក្បាលបន្តិចរួចទើបនិយាយរឿងឧបវហេតុនោះអោយពួកគេបានស្ដាប់÷
+ត្រឡប់ទី2ឆ្នាំមុន
ថ្ងៃដែលមានភ្លើងឆេះនៅសួរកំសាន្តពេលនោះ កំឡុងពេលដែលមានដែកយ៉ាងធំបានធ្លាក់មកសង្កត់ជុងហ្គុកគេរើមិនរួចឡើយភ្លើងឆាបឆេះខ្លាំងហើយដែកក៏ធ្ងន់ដូចគ្នាអ្វីដែលគេធ្វើបានគឺមានតែបិទភ្នែកចាំស្លាប់ប៉ុណ្ណោះ។
«អូយ....»អណ្ដាតភ្លើងឆេះឡើងសន្ធរសន្ធៅកាន់តែខ្លាំងឆាបមកប៉ះលើជុងហ្គុកអោយស្រែកឡើងទាំងភាពឈឺផ្សារ ត្របកភ្នែកក្រាស់ក៏ចាប់ទោទន់ទៅបន្តិចម្ដងៗរហូតដល់បិទជិតឈឹងព្រោះទ្រាំនឹងកម្ដៅលែងបាន។
ពន្លឺព្រះអាទិត្យចាំងមកតាមបង្អួចប៉ះលើផ្ទៃមុខក្រាស់បំភាយកម្ដៅមកតិចៗអង្រួនអោយរាងក្រាស់សង្ហារដែលកំពុងគេងផ្កាប់មុខដោយខ្នងពោពេញទៅដោយរបួសសុះសាច់កម្រើកត្របក់ភ្នែកឡើង។
«អូយ....»ជុងហ្គុកស្រែកថ្ងូរតិចៗបន្ទាប់ពីមានអារម្មណ៍ថាឈឺចាប់រាល់ពេលគេកម្រើកខ្លួន
«នេះខ្ញុំនៅរស់ទេហ្ហេស?»នាយក្រោកអង្គុយយឺតៗព្យាយាមបើកភ្នែកសម្លឹងមើលជុំវិញខ្លួន
ក្រាក.....
«លោកភ្ញាក់ហើយហ្ហេស?»កម្លោះតូចច្រឡឹងម្នាក់បើកទ្វារចូលមកជាមួយនឹងថាសបបរក្នុងដៃចោទសួរគេទាំងញញឹមតិចៗ
«ឃ្យូវ៉ុល??»រាងមាំស្រដីតិចៗដោយក្ដីភ្ញាក់ផ្អើល តើគេជាអ្នកជួយខ្លួនឬ?
«យ៉ាងមិចភ្ញាក់ផ្អើលហ្ហេស?»ឃ្យូវ៉ុលសួរបកវិញទាំងសើចរហឹសៗ
«តើមកកូរ៉េពីពេលណា?»
«ទើបតែមកមុនថ្ងៃកើតហេតុមួយថ្ងៃ ខំមកពីឆ្ងាយថាមកលេងសង្សារចាស់តែបែរជាមកជួបស្របពេលមានគ្រោះទៅវិញ»
+ឃ្យូវ៉ុល ធ្លាប់ជាអតីតសង្សាររបស់ជុងហ្គុកកាលដែលពួកគេនៅរៀនសកលវិទ្យាល័យ ប៉ិន្តែគេមិនបានរស់នៅទីនេះឡើយគេនៅឯប៉ារីសឯណោះ រាល់ពេលវិស្សមកាលសាលាជុងហ្គុកតែងតែជិះយន្តទៅលេងគេជានិច្ច និយាយរួមទៅពួកគេជួបគ្នាបានតែពេលសាលាឈប់សម្រាកយូរខែប៉ុណ្ណោះ។ ពួកគេចាប់ផ្ដើមបែកគ្នានៅពេលដែលពួកគេរៀនចប់ព្រោះគ្រួសារឃ្យូវ៉ុលមិនពេញចិត្តជាមួយជុងហ្គុកនោះទេ។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Короткий рассказបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)