ចំណាយពេលប្រមាណជា10នាទីនាយក៏បើកឡានមកដល់សាលារៀនដោយមានក្មេងៗទាំងបីឈរទន្ទឹមគ្នាចាំគេមកទទួលដោយទឹកមុខម្នាក់ៗញញឹមឡើងស្រស់បន្ទាប់ពីឃើញឡានរបស់ឪពុកបើកមកដល់។
«ក្មេងៗមោះទៅផ្ទះ»ជុងហ្គុកចុះពីឡានស្រែកហៅកូនៗដែលនៅជាមួយអ្នកគ្រូចាំមើលការខុសត្រូវ ព្រោះបណ្ដោយមិនបានទេប្រហែសភ្នែកបន្តិចរត់ចូលឡានណាទទួលខុសត្រូវ?
«នោះប៉ាកូនមកទទួលហើយឆាប់ទៅ»អ្នកគ្រូស្រដីឡើងដោយសម្លេងស្រាលស្រទន់ដោយមិនភ្លេចញញឹមដាក់ពួកគេ។
«ជំរាបលាអ្នកគ្រូ»ក្មេងៗទាំង3លើកដៃសំពះគាត់បន្តិចរួចក៏និយាយឡើងព្រមគ្នាមុននឹងរត់ត្រុយទៅរកអ្នកជាឪពុក។
«ប៉ាៗកុំភ្លេចចូលទិញការ៉េម»នៅតាមផ្លូវវ៉ុនស៊ូរហ័សបញ្ជាក់ឪពុកព្រោះខ្លាចថាគេជិះហួសកន្លែងសំខាន់របស់គេ និយាយទៅចេញពីរៀនទិញរាល់ថ្ងៃគ្មានលួសថ្ងៃអត់រៀនក៏ត្រូវមកទិញដែរញាំរាល់ថ្ងៃតែអត់មាននរណាផ្ដាសាយមួយ អ្វីដែលសំខាន់ទិញទុកអោយអត់បានទៀតទាល់ជិះមកទិញនៅហាងបានព្រមនេះបានសមជាមួយនឹងសព្វនាម<មហាទេពស្មើមេឃ>របស់គេមែន។
«មិនបាច់ប្រាប់ទេប៉ាដឹងហើយព្រោះរាល់ថ្ងៃឡើងម្ចាស់ហាងដឹងរសជាតិចំណាំមុខទុកហើយនឹងហ៌ហឹសៗ»រាងក្រាស់សើចក្នុងដើមក៌រហឹសៗជាមួយនឹងសម្ដីប៉ាច់ៗរបស់កូនរួចនាយក៏បរឡានទៅកាន់ហាងការ៉េមប្រចាំរបស់គេ ទិញរួចរាល់ទើបនាំគ្នាត្រឡប់មកផ្ទះ។
«អាប៉ា...........»អាល្អិតតូចជាងគេដែលពីមុនជាកូនពៅតែឥឡូវអស់ដំណែងពៅស្រែកឡើងចាចតាំងតែពីមាត់ទ្វារផ្អើលអស់មនុស្សមួយវិមានងាកមកសម្លឹងគេនេះគេហៅថាខ្លួនតូចតែប្រម៉ាត់ធំ។
«ហីយ៉ាកូនពៅអាប៉ាស្រែកយ៉ាងនឹងផ្អើលគេអស់ហើយ»រាងតូចតបទៅកូនវិញទាំងញញឹមស្រាលៗខណៈដែរក្មេងៗក៏នាំគ្នារត់លឿនស្លេវមករកអាប៉ាជាទីស្រឡាញ់របស់ពួកគេ។
«កុំអោបអាប៉ាខ្លាំងៗពេកអាប៉ាកំពុងមានអាអូនក្នុងពោះផង»ជុងហ្គុករហ័សឃាត់នៅពេលដែលឃើញកូនៗបម្រុងនឹងលោតអោបថេហ្យុងដូចទម្លាប់ដែលធ្វើកន្លងមក។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Короткий рассказបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)