Ep6: មិចប្រុងយំអោយលិចផែនដីមែន

743 34 1
                                        

ពេលល្ងាចឈានចូលមកដល់ជុងហ្គុកបាននាំថេហ្យុងនឹងកូនៗចេញមកដើរលេងជុំគ្នានៅផ្សារទំនើបមួយកន្លែង។

«ប៉ាៗតោះទៅញាំការ៉េម»ដល់មុខហាងការ៉េមភ្លាមវ៉ុនស៊ូទាញដៃចូលតែម្ដងរកតែឪវាប្រកែកថាចាំសិនមិនទាន់ទេ។

ទាំង4នាក់បណ្ដើរគ្នាដើរផ្សារទិញនេះទិញនោះ ញាំនេះញាំនោះមិនឈប់រហូតទាល់តែយប់ម៉ោងចូលជិត9ទើបពួកគេត្រឡប់មកវិមានវិញ។

«អើយអស់កម្លាំងដល់ហើយ ក្មេងៗនាំគ្នាងូតទឹកទៅអាលបានគេងស្អែកត្រូវទៅសាលាផង»មកដល់បន្ទប់ភ្លាមថេហ្យុងទម្លាក់ខ្លួនគ្រាំងដោយមិនភ្លេចដេញកូនៗអោយទៅងូតទឹក។

«បាទ/ចាស/បាទ»ក្មេងៗស្ថិតក្រោមការគ្រប់គ្រងប្រៀនប្រដៅមើលថែបានយ៉ាងណា និយាយភ្លាមតាមភ្លាមថ្វីត្បិតតែពេលខ្លះរាងកូរបន្តិចខូចបន្តិចមែនប៉ុន្តែពួកគេស្ដាប់បង្គាប់ល្អណាស់។

ប្រហែលជា1ម៉ោងក្រោយមកក្មេងៗក៏ងូតទឹករួចរាល់រួចក៏នាំគ្នារៀបចំគេង។ បន្ទាប់ពីកូនៗងូតទឹករួចក៏ដល់ពេលមនុស្សចាស់ម្ដង។

«មើស៍!បងធ្វើអីនឹងអូនងងុយណាស់កុំសាំតាប៉ែពេក»សម្លេងត្រងុលៗតបទាំងភាពធុញទ្រាន់ក្រោយពីជុងហ្គុកព្យាយាមឆាឆាវមិនព្រមអោយគេបិទទ្វារងូតទឹក។

«បងងូតដែរ»

«ចាំអូនងូតហើយសិនមិនបានហេស?»

«កុំអោយសុីពេល សន្សំសំចៃទឹក»

«សេដ្ឋីគំរិះ»ដោយឃើញថារាងយប់ជ្រៅដែលហើយ ខ្លួនក៏អស់កម្លាំងនឹងងងុយគេងផងរាងតូចក៏ខ្ចិលសូញសាញច្រើនព្រមអោយជុងហ្គុកចូលងូតទឹកជាមួយតែការពិតវាមិនដូចការគិត កុំស្រម៉ៃថាជុងហ្គុកដោះលែងងាយៗហ៌គេគុំយូរហីតើស តាមចិត្តសឹងតែលេងតាំងថ្ងៃការអ៊ុនវ៉ូតែខ្ចិល។

សង្រ្គាមដ៏ក្ដៅគគុកក៏ផ្ទុះឡើងយ៉ាងរោលរាលនៅក្នុងបន្ទប់ទឹក ទម្រាំតែជុងហ្គុកអស់ចិត្តថេហ្យុងក៏ទន់ខ្លួនល្មម។ រាងសង្ហារបីថេហ្យុងចេញមកវិញដាក់អោយគេគេងថ្នមៗមុននឹងដើរហួសមកខាងកូនៗផ្ដល់ស្នាមថើបលើថ្ពាល់ក្រពុំរបស់គេម្ដងមួយៗទើបដើរមកគេងអោបថេហ្យុងពីក្រោយវិញ។

ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now