ទឹកសន្សើមនាពេលព្រឹកព្រលឹមស្រក់តក់ៗលើស្លឹកឈើដែលកំពុងយោលយោកមួយៗតាមកម្លាំងខ្យល់ វាំងននបក់រវិចៗពាំនាំពន្លឺព្រះអាទិត្យដែលកំពុងក្រោកឡើងសន្សឹមៗចូលមកតាមកញ្ចក់បង្អួចចាំងប៉ះលើផ្ទៃមុខរលោងសរផូរផង់អោយភ្ញាក់ពីដំណេក។
រាងតូចច្រឡឹងកម្រើកត្របកភ្នែកយឺតៗមុននឹងព្យាយាមបើកសម្លឹងមើលទៅកាន់ប្រភពពន្លឺទាំងភាពសូញសាញព្រោះតែខ្លួនគេងពុំទាន់ឆ្អែតនៅឡើយ។
«ហ្ហឹម...»ថេហ្យុងក្រោកអង្គុយបត់ខ្លួនទៅមក ដកដង្ហើមធំបន្តិចទើបបង្វែរខ្លួនទៅមើលកូនៗគេងក្បែរតែ....
«ទៅណាអស់ហើយ?នេះគេងគ្នាមួយគគោកមិចក៏គ្មានពីណាដាស់ខ្ញុំអញ្ចឹង?»សម្លេងរអ៊ូង៉ូវលាន់អោយរងំពីណាមិនខឹងគេងទាល់តែ5នាក់គេក្រោកអស់អត់មានដាស់ អ្វីដែលសំខាន់មិនដឹងថាគួរបន្ទោសគេមិនដាស់ឬមកពីខ្លួនគេងទ្រម៉ក់ទេនេះគិតមើលយប់មិញមានមនុស្សគេងអោបអោយស្អិតរមួតដល់ព្រឹកឡើងគេក្រោកបែរជាមិនដឹង។
មិនចង់អោយតប់ប្រមល់កាន់តែខ្លាំងរាងល្អិតបោះជំហ៊ានមួយៗទៅកាន់បន្ទប់ទឹក មួយសន្ទុះក្រោយមកក៏ងូតរួចមុននឹងរៀបចំខ្លួនចុះមកខាងក្រោម។
«ជុងហ្គុក...»ថេហ្យុងនិយាយខ្សាវៗក្រោយពីឃើញផែនខ្នងពីក្រោយរបស់បុរសម្នាក់កំពុងឈរធ្វើម្ហូបនៅផ្ទះបាយដោយមានក្មេងៗ3នាក់ឈរលើកៅអុីក្បែរៗនោះមើលនាយធ្វើម្ហូប។
តក់....
ដំណក់ទឹកថ្លាៗចាប់ជ្រៀបចេញមកម្ថងទៀតខណៈដែលជើងក៏កំពុងបោះទៅផ្ទះបាយ។«Ohh...»រាងក្រាស់ភ្ញាក់ស្ទើរបោះវែកឆាចោលក្រោយពីមានដៃមួយគូស្រាប់តែលូកមកអោបចង្កេះនាយពីក្រោយដោយមិនផ្ដល់ដំណឹងមុនសូម្បីតែបន្តិច។
«ធ្វើអីនឹង?»អានហ្គីចោទសួរដោយងាកមើលមនុស្សដែលកំពុងជ្រុបមុខអោបខ្លួនអំបិញមិញនេះ លឺនាយសួរដូចនោះថេហ្យុងក៏ដកខ្លួនចេញវិញមុននឹងចោទសួរទៅនាយសង្ហារ÷
«លោក...មិចក៏លោកយកអាវប្ដីខ្ញុំពាក់?»រាងល្អិតច្រតចង្កេះចោទសួរដោយទឹកមុខខឹង តែខឹងបែបខ្នក់ខ្នាញ់គួរអោយចង់ចាប់ក្រញិច។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Truyện Ngắnបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....