ព្រឹកថ្ងៃថ្មីឈានចូលមកដល់......
គ្រប់គ្នាក្នុងបន្ទប់គឺនៅគេងគ្រប់គ្នាត្បិតតែឥឡូវម៉ោងជិត8ហើយក៏ដោយក៏គ្មាននរណាភ្ញាក់ដែរ អ៊ុនវ៉ូដែរថានៅយាមយប់មិញក៏មិនដឹងថាគេងតាំងតែពីស្មាលណាដូចគ្នា។
ក្រាក....
ទ្វារបន្ទប់បើកឡើងថ្នមៗដោយដៃរបស់យ៉ុនហ្គីចូលមកជាមួយជីមីននឹងកូនៗរបស់គេ ដោយឃើញថាក្នុងបន្ទប់រាងស្ងាត់ពួកគេក៏ចូលមកដោយស្ងាត់ស្ងៀមដូចគ្នា។
«ប្រហែលជាអត់ងងុយខ្លាំងហើយមើលបានគេងដល់ថ្ងៃផិតមេឃគ្រប់គ្នាបែបនេះ»ជីមីនរអ៊ូង៉ូវៗក្រោយឃើញសភាពម្នាក់ៗមុខឡើងស្លក់អស់ហើយ បើក្នុងបន្ទប់វិញឡើងរញ៉េរញ៉ៃជាខ្លាំងធ្វើអោយជីមីនទើសភ្នែកក៏ប្រគល់កូនអោយយ៉ុនហ្គីមើលទាំងអស់រួចខ្លួនកជាអ្នករៀបចំប្រមូលម្ហូបផ្អូបៗទៅចោល។
«ប៉ាៗតើអាប៉ាថេយ៍កើតអី?ហើយនៅមានអុីងអឺនឹងសុងវីទៀតមិចបានចូលពេទ្យចឹង?»ដូយ៉ុងសួរទៅកាន់ឪពុកនៅពេលដែលចូលមកដល់ឃើញគ្រប់គ្នាគេងព្យួរសេរ៉ូម។
«អាប៉ាថេឈឺ ហើយអុីងអឺនឹងសុងវីក៏ឈឺដែរ»ដូយ៉ុងងក់ក្បាលបន្តិចបញ្ជាក់ថាយល់ទាំងមិនសូវយល់តែក៏ត្រូវបង្ខំថាយល់ព្រោះតាមទម្លាប់គេជាក្មេងពុំសូវជាចូលចិត្តនិយាយច្រើនឡើយចរឹកកាត់រកយ៉ុនហ្គីគ្មានខុស។
ចំណាយពេលរៀបចំអស់មួយសន្ទុះគ្រប់យ៉ាងក៏រួចរាល់ ស្របពេលដែលលោកដុកទ័រនឹងអ្នកគ្រូពេទ្យម្នាក់ចូលមកល្មម។
«ជំរាបសួរលោកដុកទ័រ»ជីមីននឹងយ៉ុនហ្គីនិយាយឡើងព្រមគ្នា។
«នេះគ្រប់គ្នាមិនទាន់ដឹងខ្លួនទេហ្ហេស?»លោកដុកទ័រនិយាយឡើងទាំងរាងភ័យៗបន្តិចព្រោះចូលមកស្ងាត់ជ្រាបពេក។
«ខ្ញុំក៏មិនដឹងដែរព្រោះពួកខ្ញុំមកមួយសន្ទុះហើយមិនទាន់មាននរណាក្រោកទេប្រហែលអត់ងងុយខ្លាំងហើយមើលទៅ»ជីមីនតបទៅគាត់វិញ
«ប៉ាៗក្រោក»កំពុងតែសន្ទនាគ្នាសុខៗវ៉ុនស៊ូមិនដឹងជាភ្ញាក់តាំងតែពីពេលណាស្រដីឡើងដោយអង្រួនដៃឪពុកតិចៗ
«អ្ហឹម...ប៉ាងងុយណាស់វ៉ុន»សម្លេងត្រងល់ៗស្ដាប់សឹងមិនបានខណៈដែលខ្លួនក៏បម្រាស់ទៅផ្អឹបនឹងសាឡុង
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Короткий рассказបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)