រាងតូចល្អិតចាប់ផ្ដើមរលីងរលោងឡើងត្រឹមតែមួយពព្រិច ទឹកភ្នែកហូរកាត់ផែនថ្ពាល់មិនឈប់មុននឹងបោះជំហ៊ានយឺតទៅរកអានហ្គីមុននឹងសួរគេដោយសម្លេងញ័រៗដដែល៖
«តើ...តើម្ហូបទាំងនេះលោកជាអ្នកធ្វើមែនទេ?»
«បើមិនមែនខ្ញុំចង់ថានរណាធ្វើ?ឬគិតថាខ្ញុំកម្មង់រួចយកមកចាក់ដាក់ចាន?»អានហ្គីលើកចឹញ្ចើមឡើងម្ខាងសួរបកវិញ
«អត់ទេ!ខ្ញុំមិនបានថាលោកកម្មង់ទេតែរសជាតិវា..វាគឺ....»ថេហ្យុងនិយាយបណ្ដើរចង្អុលទៅម្ហូបលើទឹកបណ្ដើរ
«រសជាតិដូចជាម្ហូបដែលជុងហ្គុកធ្វើមែនទេ?»ថេហ្យុងងក់ក្បាលតិចៗបញ្ជាក់អោយចម្លើយ
«ហ្ហឹមមិនចម្លែកទេចុងភៅចេញពីគ្រូតែមួយរសជាតិវាមិនខុសគ្នាប៉ុន្មានទេ»នាយសង្ហារតបវិញទាំងសើចក្នុងបំពង់ក៌តិចៗរួចទើបហួសមកអង្គុយក្បែរវ៉ុនស៊ូរៀបចំញាំបាយ ថេហ្យុងឃើញដូចនោះក៏លែងសួរនាំអ្វីទៀតចូលអង្គុយក្បែរកូនស្រីញាំបាយធម្មតា។
«រសជាតិពិតជាដូចម្ហូបដែលជុងហ្គុកធ្វើណាស់»អស់ពីថេហ្យុងចូលដល់យ៉ុនហ្គីម្ដង យ៉ុនហ្គីគេស្គាល់រសជាតិម្ហូបច្បាស់ណាស់ព្រោះគេនៅជាមួយជុងហ្គុកតាំងតែពីរៀនវិទ្យាល័យមកម្ល៉េះ ជុងហ្គុកតែងតែធ្វើម្ហូបអោយគេញាំរាល់ថ្ងៃស្នាដៃគេពិតជាឆ្ងាញ់ណាស់ញាំមួយជីវិតក៏មិនធុញមិនត្រលាន់ដែរ។
«ឯងនិយាយអោយត្រង់មកឯងគឺជុងហ្គុកមែនទេ?»យ៉ុនហ្គីស៊កមួយសំនួរទៀតទៅកាន់អានហ្គីតែគេក្រវីក្បាលតិចៗ
«មិនមែនទេ!ខ្ញុំគឺអានហ្គី»
«កុំកុហកពួកយើងបានទេ ថេយ៍គេនឹកឯងណាស់បើជាឯងក៏ប្រាប់តាមត្រង់មកកុំលាក់បាំងអីអាសូរដល់ប្រពន្ធកូនឯងផងជុងហ្គុក»យ៉ុនហ្គីទម្លាក់សម្លេងនិយាយជាមួយអានហ្គីយ៉ាងថ្នមដើម្បីលួងលោមអោយគេព្រមខ្ជាក់ការពិតចេញមកប៉ុន្តែ....
«អោយខ្ញុំនិយាយប៉ុន្មានដងទៀត?ខ្ញុំគឺអានហ្គីមិនមែនជុងហ្គុកទេ»នាយកម្លោះនិយាយតែប៉ុណ្ណឹងក៏ក្រោកចេញទៅខាងលើបាត់ទាំងការខឹងសម្បារ។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Короткий рассказបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)