ក្រោយពីចំណាយពេលទិញអីវ៉ាន់អស់ចិត្តពួកគេក៏ត្រឡប់មកវិមានវិញ។
«នរណាចូលផ្ទះយើងបង?»ចូលមកដល់ពាក់កណ្ដាលផ្លូវវិមានល្មមមើលឃើញថេហ្យុងសង្កេតឃើញថាទ្វារវិមានបើកទាំងដែលពេលដែរពួកគេទឺបិទទ្វារចាក់ល្អណាស់។
«បងក៏មិនដឹង»ក្នុងចិត្តចាប់ផ្ដើមភ័យតិចៗព្រោះវិមានគ្មានកូនចៅយាមហើយក្នុងឡានក៏មិនបានដាក់កាំភ្លើងតាមដែរ ជុងហ្គុកបររថយន្តយឺតៗមកចតនៅចំណតមុននឹងដើរមួយៗទៅក្នុងផ្ទះដោយមានថេហ្យុងនៅពីក្រោយយួរអីវ៉ាន់ឡើងសំពីងសំពោង។
«អ្នកប្រុសត្រឡប់មកវិញហើយហ្ហេស»
«អ្ហឺយអាល្បល់កាច់»រាងសង្ហារភ្ញាក់មិនស្ទើរទេកំពុងតែភ័យផងអាកូនចៅជើងល្អក៏ចេញមកសួរស្រស់ៗទៀតព្រលឹងមិនដឹងហោះដល់ណាអស់ហើយទេ។
«មិចក៏បងមកវិញលឿនម្ល៉េះក្រែងជុងហ្គុកអោយបងទៅ1ខែហី?»លឺរាងតូចសួរដូចនោះអ៊ុនវ៉ូចងចឹញ្ចើមបន្តិចរួចទើបសួរ÷
«បែកការអស់ហើយ?»
«បែកតាំងពីម្សិលមិញ»
«Ohh...កុំប្រាប់ថាគ្រប់គ្នាដឹងរឿងនេះទាំងអស់ហើយលាក់បាំងខ្ញុំតែម្នាក់ឯងហាស់?»រាងតូចចាប់ផ្ដើមក្ដៅឆេវបន្ទាប់ពីដឹងការពិត
«អត់ទេ វ៉ុនស៊ូ ស៊ូអុីង សុងវី ក៏អត់ដឹងដូចអូនដែរតើស»មើលគេចុះកាលៈទេសៈយ៉ាងណាក៏គេនៅតែលេងសើចចេញដែរ មិនបង្អង់យូរថេហ្យុងដាក់សាច់បន្លែនឹងរបស់ផ្សេងចោលមុននឹងចាប់លើកជើងខោឡើងរត់ដេញទាត់ប្ដីផ្អើលផ្ទះទុកជាការស្វាគមន៍ដែលអ៊ុនវ៉ូត្រឡប់មកវិញ។
«ថេយ៍ស្ដាប់បងសិនមើស»ជុងហ្គុករត់បណ្ដើរព្យាយាមស្រែកឃាត់ថេហ្យុងបណ្ដើរតែគេមិនព្រមឈប់នោះទេ
«នៅមានមុខមកឃាត់ទៀតមនុស្សកុហក មនុស្សបោកប្រាស់»
«ចុះបងបានប្រាប់ហេតុផលអូនហើយតើស បងក៏សុំទោសហើយដែរឥឡូវមិចក៏ចឹងទៀតហើយនៀក»រត់ផងនិយាយផងចង់ដង្ហក់ខ្យល់ភ្លាមៗ
រត់អស់មួយសន្ទុះក៏អស់ចិត្តអស់ចង់រាងតូចដាក់ខ្លួនអង្គុយចុះហូរញឹកសស្រាក់ ឯជុងហ្គុកក៏មិនខុសគ្នាប៉ុន្មានដែរ។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Truyện Ngắnបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....