Ep8:ទឹកភ្នែករបស់អូនជាចំណុចខ្សោយរបស់បង

455 25 0
                                        

ថេហ្យុងរហ័សងាកមុខមកសម្លឹងជុងហ្គុកភ្លាមៗក្រោយពេលដែលលឺនាយបន្លឺឈ្មោះបុរសម្នាក់នោះ។

«ប..បងថាមិច?ផាក មីនយូមែនទេ?»រាងតូចចោទសួរដោយញ័រមាត់ទទ្រើតទឹកភ្នែកក៏ចាប់ច្រាលចេញមក

«បន្ដោងខ្សែក៌នោះជាបន្ដោងប្រចាំត្រកូលផាក មានតែសមាជិកគ្រួសារផាកប៉ុណ្ណោះដែលមានវា»គេងាយនឹងសម្គាល់ដឹងណាស់ព្រោះមនុស្សគេនេះសង្កេតដឹងគ្របរឿង គ្រាន់តែប៉ុណ្ណឹងគេដឹងដល់គ្រឿងក្នុងមនុស្ស។

មិនបង្អង់យូរជុងហ្គុកនឹងថេហ្យុងរហ័សដឹកដៃកូនៗទាំងពីរចេញមកខាងក្រៅព្យាយាមបើកឡានមើលព្រោះតាមគិតប្រហែលជាមិនទាន់ទៅណាឆ្ងាយទេ។

«អ្ហឹក...សុងវី»ចិត្តរបស់គេពេលនេះលែងស្ងប់ហើយ មនុស្សធ្លាក់លើដៃមីនយូពិតជាពិបាកណាស់។

«កុំយំអីថេយ៍បន្តិចទៀតយើងច្បាស់ជារកកូនឃើញវិញ អូនយំបែបនេះអារម្មណ៍បងមិនស្ងប់ទេ»រាងក្រាស់បន្លឺឡើងតិចៗខណៈដែលដកដៃម្ខាងពីចង្កូតមកក្រសោបអង្អែលដៃរាងតូចថ្នមៗទុកជាលួងលោម ដូចដែលដឹងអញ្ចឹងថាជុងហ្គុកស្រឡាញ់ថេហ្យុងណាស់មិនថាមានរឿងអ្វីទេទឹកភ្នែករបស់ថេហ្យុងតែងតែក្លាយជាចំណុចខ្សោយធ្វើអោយគេទន់ជ្រាយមួយរំពេជ។

«ជុង..អូនគិតថាធ្វើបែបនេះមិនងាយរកគេឃើញទេពូកយើងប្ដឹងប៉ូលីសវិញទៅ»លឺសម្ដីថេហ្យុងដូចនោះជុងហ្គុកងក់ក្បាលបន្តិចរួចទើបបើកឡនសម្ដៅទៅប៉ុស្តិ៍ប៉ូលីស។

គ្រប់ក្រុមប៉ូលីសចាប់ផ្ដើមស្វាត់ស្វែងរុករកពាសពេញទីក្រុងមិនអោយចន្លោះត្រង់ណាឡើយ។

កាត់មកមីនយូវិញ គេមិនបាននាំសុងវីទៅណាឆ្ងាយទេគឺនៅអគារចាស់មួយដែលគេធ្លាប់ណាត់ជុងហ្គុកមកវ៉ៃគ្នានៅទីនេះ។

អាល្អិតតូចដែលសន្លប់អស់ពេលជាយូរក៏ចាប់ផ្ដើមកម្រើកត្របកភ្នែកវិញតិចៗក្រោយជាតិថ្នាំបន្សាបទៅ។

«អ្ហឹក..អាប៉ា...ហ្ហឺ...»សុងវីយំសសឹកនៅពេលដែលសម្លឹងជុំវិញខ្លួនមានតែភាពងងឹតគ្មានមនុស្សសូម្បីតែម្នាក់។

«ភ្ញាក់ហើយឬកូនប៉ា"ក»រោយពីលឺសម្លេងក្មេងយំមីនយូប្រញាប់ដើរចេញមកជាមួយនឹងបាយមួយប្រអប់ក្នុងគោលបំណងយកមកអោយបញ្ចុកគេអោយញាំ។

ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now