Ep12:បងសាហាវសម្រាប់តែមនុស្សអាក្រក់ដែលចង់ធ្វើបាបអូនប៉ុណ្ណោះ

348 32 1
                                    

រថយន្តសេរីទំនើបក្រោមស្លាកលេខត្រកូលអេវេនបើកចេញពីវិមានយ៉ាងលឿន។

រីង...រីង...
កំពុងតែបើកឡានសុខៗសម្លេងទូរស័ព្ទរបស់ជុងហ្គុកស្រាប់តែរោទិ៍ឡើងនាយទាញមកមើលលេខបន្តិចទើបចុចទទួលដោយនិយាយតាមកាស។

<អាឡូ!បងមកដល់ណាហើយ?>នារីសម្លេងស្រួយស្រឹបបន្លឺឡើងយ៉ាងស្រទន់តាមរយៈប្រពន្ធទូរស័ព្ទមកធ្វើអោយនាយញោចស្នាមញញឹមឡើងបន្តិចទើបតបទៅនាងវិញ៖

<បងកំពុងនៅតាមផ្លូវជិតដល់ហើយ>

<ចាសឆាប់មកអូននឹកបងណាស់>

<បាទអូនសម្លាញ់>ទឺត...ប្រពន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់រាងក្រាស់បង្វែរចង្កូតឡានជាន់កាន់តែលឿនជាងមុនសម្ដៅទៅរកគោលដៅរបស់គេ។

មួយសន្ទុះក្រោយមកនាយក៏មកដល់ហាងកាហ្វេមួយកន្លែងដែលទីនេះនាយធ្លាប់មកបាន2ដងរួចហើយកាលដែលទើបនឹងស្គាល់ថេហ្យុងដំបូង។

«ខាងនេះ!»នារីវ័យជំទង់សម្រស់ឆើតឆាយបបូរមាត់ក្រហមឆេះយ៉ាងសុីចសុីរួមជាមួយសម្លៀកបំពាក់ល្អឥតខ្ចោះបក់ដៃរវិចៗហៅរាងក្រាស់អោយទៅរកនាង ជុងហ្គុកញញឹមតិចៗមុននឹងនឹងដើរមករកនាង។

«ចាំបងយូរនៅ?»

«យូរហើយ»នារីរូបស្រស់តបវិញដោយស្នាមញញឹមមុននឹងផ្ដេកក្បាលកើយទ្រូងជុងហ្គុកដែលនាងមានឈ្មោះថា ហ្សីម៉ា ហ្សៃដេន(Zima Zaiden)ដែលត្រូវជាមិត្តភក្តិរបស់អតីតមិត្តស្រីថេហ្យុងគឺ ហ្វាយ អុីលីណូរ៉ា។ តាមពិតទៅនាយក៏មិនចង់មករញ៉េរញ៉ៃជាមួយនាងប៉ុន្មានដែរតែដើម្បីតែរកទីតាំងរបស់ហ្វាយមានតែវិធីនេះទេទើបរកហ្វាយឃើញ។

«កម្មង់អីញាំឬនៅ?»រាងក្រាស់ចោទសួរនាងក្រមុំដោយសម្លេងដ៏ផ្អែមរួមជាមួយកែវភ្នែកស្រាលស្រទន់មានមន្តស្នេហ៍សម្លឹងចំម្ដងៗរំជួយបេះដូង។

«នៅទេអូនចាំបងមកនោះអីបានញាំជុំគ្នា»ហ្សីម៉ាពោលទាំងលើកដៃប៉ះបបូរមាត់ជុងហ្គុកដោយមិនញញើតនឹងសត្វតោកំណាចទាល់តែសោះ។រាងក្រាស់ព្យាយាមទប់អារម្មណ៍សម្ដែងអោយសមដូចដែលខ្លួនស្រឡាញ់នាងពិតទាំងដែលការពិតគេខ្ពើមស្ទើរក្អួត។

ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now