ព្រឹកថ្ងៃថ្មី.....
ដូចរាល់ដងជុងហ្គុកនឹងកូនៗតែងតែក្រោកមុនថេហ្យុងជានិច្ច ថ្ងៃនេះជាថ្ងៃអាទិត្យសាលាមិនរៀនឡើយ។
រាងតូចស្ថិតក្នុងសម្លៀតបំពាក់គេងយប់ចាប់ផ្ដើមកម្រើកខ្លួនតិចៗបន្ទាប់ពីមានអារម្មណ៍ថាថ្ងៃចាំចំកណ្ដាលមុខទ្រាំលែងបាន។
«អ្ហឹម...»ថេហ្យុងក្រោកអង្គុយពត់ពែនខ្លួនតិចៗខណៈដែលដៃក៏លើកញីភ្នែកថ្នមៗតាមទម្លាប់មនុស្សគេងមិនឆ្អែត។
«ទៀតហើយ!អោយរាល់ព្រឹកតែម្ដងមិចបានចេះតែនាំគ្នាក្រោកចោលមិនដាស់ខ្ញុំអញ្ចឹងនៀកត្រម៉ក់អស់រលីង»មិនបង្អង់យូរថេហ្យុងទម្លាក់ជើងចុះពីលើគ្រែរួចដើរសម្ដៅបន្ទប់ទឹក។
ជម្រះកាយត្រាំទឹកប្រហែលជា1ម៉ោងទម្រាំងូតទឹករៀបចំខ្លួនរួចបានចុះមកក្រោមម៉ោង10ល្មមដល់ចឹងមិនដឹងថាក្រោកពីគេងព្រឹកឬក្រោកពីគេងថ្ងៃវិញទេ។
«ក្រោករួចហើយហ្ហេសប្រពន្ធបង»មកដល់ខាងក្រោមភ្លាមក៏ត្រូវលោកប្ដីកំហូចសួរបញ្ឈឺភ្លាមធ្វើអោយថេហ្យុងខាំមាត់សម្លក់នាយថ្លែ។
«ខ្វាក់ហ្ហេស?»មួយប្រយោគបកវិញធ្វើអោយជុងហ្គុកស្ទើរតែឈ្លក់ទឹក
«យប់មិញនៅល្អសោះព្រឹកឡើងកាចម្ល៉េះគ្រូខាងណាចូលសន្ធិតអូននឹង?»
«គ្មានគ្រូណាចូលទេមកពីបងនឹងហើយកំហុសបងទាំងអស់ក្រោកមិនដាស់អូនទុកអោយគេងយូរឡើងទម្លាប់ ហើយនៅឆ្លៀតមកសួរបញ្ឈឺអូនទៀតយ៉ាងមិចចង់បង្អាប់អូនមុខអ្នកធ្វើការអោយអូនខ្មាស់គេទាំងព្រលឹមមែន ជុងហ្គុក អេវេន?»រាងតូចឈរច្រតចង្កេះរ៉េបយកៗមិនដកមាត់ខឹងណាស់ខឹងត្រង់អាសួរឌឺនឹងហ្មង។
«អួយ..កុំខឹងទៅមើសៗបងគ្រាន់តែសួរលេងតើស»ឃើញស្ថានការមិនល្អជុងហ្គុកក៏ប្រញាប់ក្រោកមកទទួលនឹងនិយាយសម្ដីផ្អែមលួងលោម
«សំនួរអញ្ចឹងគេយកមកសួរលេង?នរណាបង្រៀនបងអោយសួរបែបនឹង?»ទោះជាលួងយ៉ាងណាក៏រាងតូចនៅតែឡែតៗ
«ទៅៗបងខុសបងសុំទោសបងឈប់សួរអញ្ចឹងទៀតហើយពេញចិត្តឬនៅម្ចាស់តូច?»លឺដូចនោះរាងតូចញញឹមខ្ចឹបញញឹមក្នុងនាមជាអ្នកឈ្នះ។
YOU ARE READING
ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Короткий рассказបើបងមិនបានអូន អ្នកផ្សេងក៏មិនបានអូនដូចគ្នា....
![ភ្លើងនរក(𝐒𝐞𝐚𝐬𝐨𝐧2)[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]](https://img.wattpad.com/cover/366680444-64-k820198.jpg)