01: girlfriend 🔥

8K 158 13
                                    

.ភូមិគ្រឹះKim

" ប៉ាម៉ាក់..." សម្លេងស្រួយស្រឹបរបស់ក្មេងស្រីម្នាក់ដែលមានអាយុ១៩ឆ្នាំ នាងតូចមានល្អិតជើងស្រលូនរត់ចុះពីលើកាំជណ្តើរស្រែកហៅប៉ាម៉ាក់របស់ខ្លួនទាំងញញឹមជាប់ថ្ពាល់រលោងសម៉ដ្ឋដូចសំឡី។

" អៅកូនថេយ៍ នេះបម្រុងទៅណាទៀតហើយ នៅផ្ទះមួយថ្ងៃមិនបានទេឬ??"អ្នកស្រីគីមដែលត្រូវជាម្តាយរបស់រាងតូច គាត់ងាកទៅមើលកូនស្រីតែមួយគ្រាប់របស់គាត់ដែលរៀបចំខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងរ៉ូបដៃមួយត្រឹមជង្គង់របៀប girl ly ly យ៉ាងគួរឲ្យស្រឡាញ់។

" គឺថ្ងៃនេះមិត្តរបស់កូនមានខួបកំណើតដូច្នេះហើយកូនត្រូវចេញទៅក្រៅណាម៉ាក់ ទើបកូនមកសុំការអនុញ្ញាតពីប៉ានឹងម៉ាក់នោះអី"

" រៀបចំខ្លួនយ៉ាងរៀបរយបែបនេះតើឲ្យប៉ានឹងម៉ាក់របស់ឯងបដិសេធន៍បានយ៉ាងមិចទៅហាស់កូន??" លោកគីមគាត់ពិតជាអស់ជម្រើសនឹងកូនស្រីម្នាក់នេះខ្លាំងណាស់មើកចោះរៀបចំខ្លួនយ៉ាងរៀបរយបែបនេះហើយទើបបានជានឹកឃើញមកសុំពួកគាត់ទៅកើតដែរ។

" អញ្ចឹងសម្រេចថាលោកប៉ានឹងអ្នកម៉ាក់ឲ្យទៅហើយតើមែនទេ??" ឃើញទេផែនការរបស់គេមួយនេះពិតជាបានផលពិតមែន លើកក្រោយប្រាកដជាយកស្នៀតនេះមកប្រើជាមួយនឹងពួកគាត់ទៀតជាមិនខាន។

" ទៅចោះ! ហើយនេះកូនចង់ទៅជាមួយនឹង អ្នកណា?? បើបើកឡានទៅខ្លួនឯងម៉ាក់មិនឲ្យទៅទេ"

" គឺកូនទៅជាមួយបងជុងណាម៉ាក់ បន្តិចទៀតគាត់មកដល់ហើយ កូនបានឲ្យគាត់ឈប់ចាំនៅក្នុងរបង" ជុងហ្គុកជាកូនមិត្តរបស់លោកគីមហើយក៏ត្រូវជាសិស្សច្បងដែលរៀនសាលាជាមួយនឹងរៀនតូចផងដែលដោយនាយមានអាយុ22ឆ្នាំ ។ ហើយជុងហ្គុកនឹងថេយ៉ុងក៏បាលួចទាក់ទងស្ងាត់ៗដោយមិនឲ្យប៉ាម៉ាក់ពួកគេដឹងនោះឡើយ។

" ទៅចោះណា...ហើយសម្រេចថាមកវិញម៉ោងប៉ុន្មានស្រួលប៉ាឲ្យគេបើកភ្លើងនៅចាំ"

"មិនអីនោះទេលោកប៉ា គឺមិនដឹងថាកម្មវិធីយប់ម៉ោងប៉ុន្មាននោះទេ ដូច្នេះប៉ាកុំបារម្ភអីកូនអាចគេងនៅទីនោះក៏ថាបាន មិត្តកូនសុទ្ធតែស្រីៗទេ..."ខ្លួនលោកប៉ាអ្នកម៉ាក់ព្រួយបារម្ភថេយ៉ុងក៏បានបន្លឺប្រាប់គាត់ថាមិត្តរបស់គឺសុទ្ធតែស្រីនោះទេ គេគេងជាមួយនឹងមិត្តស្រីៗ។

Short novel 🔥Where stories live. Discover now