.ក្តុក!!
"បងនិយាយថាយ៉ាងមិននឹងជុង? ចោះរឿងរបស់ពួកយើងនោះ??" ថេយ៍តបទៅកាន់នាយវិញទាំងគ្មានកម្លាំងនៅក្នុងខ្លួននាងមិនគិតសោះថាជុងហ្គុកនាយជាមនុស្សបែបនេះ?
<ពួកយើងចប់គ្នាត្រឹមនឹងទៅថេយ៍ ហើយបងក៏សង្ឃឹមថាអូន អូននឹងរៀបការរស់នៅជាមួយគេយ៉ាងមានក្តីសុខ...> ទូត!!គ្រាន់តែនិយាយចប់សម្តីភ្លាមប្រព័ន្ធទំនាក់ទំនងរបស់អ្នកទាំងពីរក៏ត្រូវបានផ្តាច់ ដោយជុងហ្គុកនាយជាអ្នកចុចបិត ដោយនាយមិនរងចាំការឆ្លើយតបឬសំណួររបស់នាងតូចនោះឡើយ ។មើលចោះហេតុអ្វីក៏នាយចិត្តដាច់ថ្នាក់នេះ??
" ហុឺ...ហ្ហឹកៗ....ហេតុអ្វីទៅ...ហេតុអ្វីក៏បងធ្វើបែបនេះដាក់អូន ការលះបង់របស់អូនសម្រាប់បង វាពិតជាគ្មានន័យសូម្បីតែបន្តិចទេឬ??..ហ្ហឹកៗ" ថេយ៍ទម្លាក់ទូរស័ព្ទចុះទៅនឹងការ៉ូមុននឹងដាក់ខ្លួនអង្គុយស្រែកយំខ្លាំងៗទាំងញ័រអស់សព្វរាងកាយរបស់នាង រឿងរ៉ាវជាច្រើនបានលោតចូលក្នុងខួរក្បាលរបស់រាងតូចកាលដែលជុងហ្គុកសុំនាងធ្វើសង្សារមុនដំបូងគឺនាយតាមញ៉ែគេសឹងរាល់ថ្ងៃហើយបាច់ផ្កាកុលាបរបស់នាយគឺមាននៅលើតុរៀនរបស់ថេយ៍រាល់ថ្ងៃដូចគ្នាទម្រាំតែថេយ៉ុងសម្រេចចិត្តធ្វើជាសង្សាររបស់នាយគឺជុងហ្គុកត្រូវចំណាយពេលតាមញ៉ែ២ខែទើបរាងតូចព្រម ពេលព្រមហើយពួកគេក៏មានអីៗជាមួយគ្នាលើកដំបូងដែលជុងហ្គុកបានមកលែងផ្ទះរបស់រាងតូចនឹងលួចចូលក្នុងបន្ទប់របស់នាងនឹងឯង។
" ពេលនេះខ្ញុំគ្មានសល់អ្វីនោះឡើយ សូម្បីតែភាពបរិសុទ្ធប្រគល់ទៅឲ្យមនុស្សដែលខ្ញុំនឹងរៀបការជាមួយតើមែនទេ?..ហ្ហឹកៗ...ជុងហ្គុក អូនស្អប់បងណាស់...." ថេយ៍នៅតែបន្តស្រែកយំនៅក្នុងបន្ទប់តែម្នាក់ឯង ចង់អ្នកស្រីគីមឬអ្នកណាផ្សេងទៀតក៏មិនអាចចូលមកបន្ទប់របស់នាងបានដែលព្រោះតែនាងបានចាក់សោរបន្ទប់រួចជាស្រេចហើយ។ រាងតូចអង្គុយយំឡើងឆ្អែតឆ្អន់ ទើបគេជូតទឹកភ្នែកចេញមុននឹងងើបទៅងូតទឹកសម្អាតខ្លួន ៕ រឿងមកដល់ដំណាក់កាលនេះទៅហើយគេចង់ថយក្រោយវិញក៏មិនអាចព្រោះវាកៀកមែនទែនទោះបីជាពិបាកធ្វើចិត្តបន្តិចក៏ពិតមែន ក៏ប្រសើរជាងរងចាំមនុស្សដែលមិនបានឲ្យតម្លៃនាង បានត្រឹមតែពាក្យសន្យាតែទង្វើរស្មើសូន្យហើយនៅដេញនាងឲ្យទៅរៀបការជាមួយនឹងនរណាក៏មិនដឹងមិនដែលស្គាល់។ ទម្រាំតែរាងតូចងូតទឹកសម្អាតខ្លួនរួចរាល់វាក៏ល្ងាចទៅហើយបើនិយាយពីរឿងភ្នែកវិញហើមដូចឃ្មុំទិចយ៉ាងចឹង ។