01: អង្គរក្សបណ្តូលចិត្ត🔥💦

1.9K 45 13
                                    

.BG
. Jeon jungkook 25 year
.kim Taehyung 22 year

.ផ្តើម

.ថេយ៉ុងនឹងជុងហ្គុកដើមឡើយពួកគេទាំងពីរអ្នកគឺជាគូរស្នេហ៍នឹងគ្នាអ្នកទាំងពីរបានស្រឡាញ់គ្នាតាំងពីររៀងនៅថ្នាក់អនុវិទ្យាល័យម្ល៉េះ។ ពួកគេបានទាក់ទងគ្នារយៈពេល៦ឆ្នាំ ជុងហ្គុកក៏បានសុំបែករាងតូចថេយ៉ុងដើម្បីទៅរស់នៅ សហរដ្ឋអាមេរិកជាមួយនឹងគ្រួសាររបស់នាយ ថេយ៍បានសុំអង្វរកនាយជាខ្លាំង កុំឲ្យបែកគ្នាទោះបីជានាយទៅរស់នៅទីនោះក៏ដោយក៏ពួកគេអាចទាក់ទងគ្នាបានដដែរ ។ តែជុងហ្គុកនាយមិនព្រមយ៉ាងណានាយក៏ត្រូវតែបែកគ្នាជាមួយនឹងរាងតូចជាដាច់ខាត ។ មិនបានប៉ុន្មានពួកគេក៏បញ្ចប់ថ្នាក់ទី១២ហើយជុងហ្គុកនាយក៏បានចាក់ចេញទៅពិតមែន នាយទៅដោយមិនលារាងតូចសូម្បីតែមួយម៉ាត់ នាយទៅយ៉ាងស្ងៀមស្ងាត់ដែលធ្វើឲ្យថេយ៉ុងដេកយំឡើងចង់ក្លាយទៅជាមនុស្សឆ្កួត បាយមិននឹកទឹកមិនស្រេកព្រោះតែចិត្តនឹកអាល័យសង្សារបណ្តូលចិត្តរបស់នាង។ យូរទៅកាន់តែយូរទៅ ជុងហ្គុកបិតប្រព័ន្ធទាក់ទងរបស់ពួកគេទាំងពី សូម្បីតែដំណឹងមួយម៉ាត់ក៏នាយមិនបានផ្តល់ឲ្យរាងតូចដែរ។ ថេយ៍ត្រូវគ្រាំចិត្តជាខ្លាំងគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំភ្លេចនាយម្នាក់នឹងឲ្យបាន។

.៥ឆ្នាំក្រោយមក!! ពេលវេលាមិនគួរឲ្យជឿក៏បានមកដល់ ពេលនេះរាងតូចថេយ៉ុងគឺបានបំភ្លេចនាយសង្ហារម្នាក់នឹងបានហើយ ដោយគេត្រូវចំណាយពេលបំភ្លេចនាយដល់ទៅ២ឆ្នាំហើយរយ:ពេល២ឆ្នាំនឹងគេមិនបានទៅរៀនបន្តនោះទេ ព្រោះតែរវល់កាត់ចិត្តពីរនាយ ពេលដែលកាត់ចិត្តបានហើយថេយ៍ក៏យល់ព្រមបន្តការសិក្សារបស់ខ្លួនដោយរៀនខាងផ្នែក designer ហើយឥឡូវនេះគេក៏ជិតនឹងចប់ឆ្នាំដូចគ្នា។

.ភូមិគ្រឹះគីម

" ប៉ាកូនមកវិញហើយ...ព្រូស" រាងតូចដើរចូលទៅក្នុងផ្ទះនោះកាតាបរបស់ខ្លួននៅលើសាឡុងចរិតរបស់គេដូចជាក្មេងកាលនៅវិទ្យាល័យយ៉ាងចឹង ។ ថេយ៍បន្លឺហៅប៉ារបស់ខ្លួនតិចៗសឹងតែមិនឮហើយក៏ទាញនំនៅលើតុមកញាំុមុននឹងទាញតេលេមកចុះបើក ទូរទស្សន៍មើលយ៉ាងរំភើយ។

" អ្នកនាងតូចនេះទឹកដោះគោស្រស់..." យាយដោះគ្រាន់តែឃើញអ្នកនាងតូចរបស់គាត់ត្រឡប់មិនវិញភ្លាមគាត់ក៏ប្រញាប់ទៅយកទឹកដោះស្រស់ៗមកជូនអ្នកនាងរបស់គាត់យ៉ាងលឿន។

Short novel 🔥Where stories live. Discover now