02: អង្គរក្សបណ្តូលចិត្ត🔥💦

2.3K 69 9
                                    

.បន្ទាប់ពីបាយថ្ងៃត្រង់រួចរាល់ហើយថេយ៉ុងក៏បានទាញទូរស័ព្ទទៅដើម្បីខលទៅកាន់មិត្តភក្តិរបស់នាងឲ្យមកធ្វើ Assignmentនៅផ្ទះរបស់ខ្លួនវិញ ។

"យើងមិនបានទៅនោះទេ ម៉ូលីកា នីណា ពួកឯងគ្នាមកធ្វើនៅផ្ទះរបស់យើងមកណាព្រោះប៉ារបស់យើង គាត់មិនឲ្យយើងចេញក្រៅ" តាមពិតគេពិតជាចង់ចេញទៅខាងក្រៅណាស់ ពិសេសថ្ងៃសៅរ៍អាទិត្យឲ្យតែមិនបានរៀនហើយគឺដឹងតែឃើញគីមថរយ៉ុងនៅផ្សារទំនើបដើរទិញឥវ៉ាន់គ្រប់ប្រភេទហើយ។

<អូខេចឹងក៏បាន បន្តិចទៀតពួកយើងនឹងទៅដល់> មិត្តរបស់នាងក៏មិនបានជំទាស់ឬក៏ថាអ្វីនោះទេ គ្រាន់តែបានឮឈ្មោះប៉ារបស់ថេយ៉ុងពួកគេក៏ខ្លាចបាត់ទៅហើយព្រោះតែគាត់គឺជាមនុស្សមានអំណាយនរណាៗក៏កោខ្លាចគាត់ដែរ។

"ហឹុមតាមនឹង" ប្រព័ន្ធទូរស័ព្ទរបស់ពួកគេទាំងពីរក៏ត្រូវបានផ្តាច់ហើយថេយ៉ុងក៏បានដើរចូលទៅក្មុងផ្ទះដូចគ្នា។

"ថេយ៍ នេះគឺជាមនុស្សដែលប៉ាចង់ណែនាំឲ្យកូន" គ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាម លោកគីមក៏បានបន្លឺឡើងទៅកាន់កូនស្រីរបស់គាត់។ ថេយ៍ក្រឡេកមើលទៅកាន់បុរសម្នាក់នោះដែលកំពុងតែអោនមុខចុះមិនហ៊ានសូម្បីតែហើបមុខឡើង ។ តែមើលយូរៗទៅដូចជាប្រហែលៗមុខយ៉ាងមិចក៏មិនដឹង។

" ចន ជុងហ្គុក...មិនពិត!!" ថេយ៍ដើរចូលទៅក្បែរបុរសម្នាក់នោះធ្វើឲ្យគេកាន់តែច្បាស់ក្នុងចិត្តទម្រុងមុខមួយនេះទម្រុងមុខដែលគ្មាននរណាអាចមានក្រៅពីប្រុសចិត្តខ្មៅម្នាក់នោះ ទោះបីបែកគ្នាយូរក៏គេអាចចាំនាយបានដែរ នាយប្រែប្រួលច្រើនណាស់ទាំងកម្ពស់នឹងមាឌរបស់នាយគឺធំខ្លាំងជាងមុនទៅទៀតតែថេយ៉ុងនៅតែចាំនាយបាន នេះប្រហែលជានាយជាស្នេហាដំបូងរបស់គេទេដឹង?

" កូនស្គាល់ជុងហ្គុកដែលមែនទេកូន??"លោកគីមសូួរឡើងនៅពេលដែលឮកូនស្រីរបស់គាត់បន្លឺហៅឈ្មោះរបស់រាងក្រាស់ទាំងកំពុងតែគ្រវីក្បាលញាប់ស្អេក។

"  ងើបមុខឡើង...ផាច់!! "ច្រមុះរបស់គេចាប់ផ្តើមឆួលភ្នែកក៏ចាប់ផ្តើមក្រហមចង់យំ។ ថេយ៍ដើរទៅឈរពីមុខបុរសចិត្តខ្មៅម្នាក់នោះរួចក៏បញ្ចាឲ្យនាយសង្ហារងើបមុខឡើងជុងហ្គុកមិនជំទាស់គេក៏ងើបតាមនាងប្រាប់។ តែអ្វីដែលនាយទទួលបានគឺសុីកំភ្លៀងមួយដៃនៅលើថ្ពាល់រលោងរបស់នាយបណ្តាលឲ្យងាកទៅម្ខាង តែនាយក៏មិនមាត់ឈរនៅស្ងៀម។

Short novel 🔥Where stories live. Discover now