03: អង្គរក្សបណ្តូលចិត្ត🔥💦

2.8K 75 5
                                    

.យប់ម៉ោង8

បន្ទាប់ពីបាយពេលល្ងាចរួចថេយ៉ុងក៏បានឡើងទៅបន្ទប់របស់ខ្លួន ហើយក៏មិនភ្លេចរងចាំអង្គរក្សថ្មីថ្មោងរបស់ខ្លួនដែលទើបមករស់នៅទីនេះនោះដែរ ព្រោះកាលពីល្ងាចមិញគេបានប្រាប់ឲ្យនាយទៅរកគេនៅក្នុងបន្ទប់។ តែនេះគេចាំនាយអស់បីម៉ោងទៅហើយនៅតែមិនឃើញជុងហ្គុកនាយឡើងទៅចួបតាមការណាត់របស់គេទៀត? ឬក៏នាយភ្លេចបាត់ទៅហើយ? មិនអាចទេគេមិនជឿថាខួរក្បលចនជុងហ្គុកល្ងង់ដល់ថ្នាក់នឹងឡើយ។

"គិតថាគេចពីយើងផុតមែនទេចន ជុងហ្គុក!មិនមក
រកយើងតើមែនទេ?ល្អទុកឲ្យយើងជាអ្នកទៅរកលោកដល់បន្ទប់ក៏បាន " ថេយ៍កើតទុកមិនសុខចិត្តនៅពេលដែលពាក្យសម្តីរបស់ខ្លួនដែលនិយាយចេញទៅជុងហ្គុកបែបជាមិនយកចិត្តទុកដាក់ហើយថែមទាំងមិនមករកខ្លួនទៀត ចឹងមានតែគេសម្រេចចិត្តទៅរកនាយដល់ក្នុងបន្ទប់ក៏បាន ខ្លាំងអីជាងគីមថេយ៉ុង។

.ក្រាក!! ទ្វារបន្ទប់ជាន់ខាងក្រោមដែលជាកន្លែងសម្រាករបស់អ្នកបម្រើត្រូវបានរបើកឡើងដោយស្នារដៃរបស់កូនស្រីម្ចាស់ផ្ទះ។ ដែលដើរចូលទៅខាងក្នុងបន្ទប់របស់ជុងហ្គុក ក្រឡេកឆ្វេងស្តីក៏មិនឃើញមាននរណា តែក៏...

.ឈូឈូ បញ្ជាក់បានថានាយកំពុងតែងូតទឹកក្នុងបន្ទប់ទឹកម្ចាស់ណាស់។

" ប្រអប់នេះ?? ត្រូវហើយ ជារបស់នឹងពិតមែន...." ថេយ៍ដាក់ខ្លួនអង្គុយនៅលើពូកទន់ៗហើយក៏ស្រាប់តែងាកទៅប្រទាក់ភ្នែកជាមួយនឹងប្រអប់តូចល្មមនៅលើតូច រាងតូចងើបឈរដើរទៅចាប់វាមកបើកមើល ហើយក៏ឃើញថា នៅក្នុងនឹងគឺមាន នាឡិកា ត្រូវហើយនេះជានាឡិកាដែលគេជាអ្នកទិញវាដោយផ្ទាស់ដៃរបស់ អតីតសង្សាររបស់នាងកាលដែលពួកគេទាំងពីរនៅជាសង្សារនឹងគ្នាហើយថេយ៉ុងក៏ជាអ្នករើវាដោយផ្ទាល់ដៃផងដែរ។

" ហេតុអ្វីក៏នៅទុកវាទៀត??...." ក្រែងនាយជាអ្នកចាក់ចេញពីគេមែនទេ? តែហេតុអ្វីក៏នាងនៅតែទុករ សឮដែលគេបានឲ្យនាយទៀត? តើនាយធ្វើបែបនេះដើម្បីអ្វី?? នេះមិនមែននាយនៅស្រឡាញ់ខ្លួនទេឬ??

.ក្រាក!! កំពុងតែគិតសុខៗសម្លេងទ្វារបន្ទប់ទឹកក៏បានបើកឡើងថេយ៉ុងប្រញាប់រៀបចំ ឥរិយាបថហើយទុករបស់នោះនៅកន្លែងដដែរ ធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។

Short novel 🔥Where stories live. Discover now