05: អង្គរក្សបណ្តូលចិត្ត🔥💦

2.3K 54 0
                                    

.ដល់ម៉ោងចេញលែង ថេយ៉ុង នីណា នឹងម៉ូលីកាក៏នាំគ្នាមកអង្គុយលែងនៅលើដំបូលអាគារចាស់តាមទម្លាប់របស់ពួកគេជូនកាលក៏ទិញនេះទិញនោះយកទៅញាំុនៅលើនឹងផងដែរ៕

"ថេយ៍តើករបស់ឯងកើតអ្វី?? នេះកុំប្រាប់ឲ្យសោះថាឯង ជាមួយនឹងចនជុងហ្គុកពីយប់មិញ??" ភ្លាមៗនីណានាងក៏ស្រាប់តែចាប់ភ្លឹកនឹងជាមួយនឹងស្នាមនៅលើករបស់រាងតូច ព្រះអើយមើលចោះស្នាមជាំដុំៗច្បាស់ៗ មិនដឹងថាយប់មិញពួកគេធ្វើវាខ្លាំងប៉ុណ្ណានោះទេទើបបានជាមានស្នាមខ្លាំងបែបនេះ។ ក្រោយពេលដែលថេយ៍បានដោះកន្សែងរុំកចេញ។

" ត្រូវហើយ យើងជាអ្នកទៅរកគេដល់ក្នុងបន្ទប់"

"ហាស់ថាមិច??"ពួកនាងទាំងពីរនាំគ្នាសករែកឡើងព្រមគ្នា ព្រះអើយនេះបើមិនប្រាប់ពួកនាងពួកនាងច្បាស់ជាគិតថាជុងហ្គុកជាអ្នកចាប់បង្ខំមិត្តរបស់ខ្លួនហើយ។

" កុំទាន់អាលថ្លឹងថ្លែងមើល ស្តាប់យើងឲ្យចប់សិន! គឺយប់មិញយើងពិតជាបានទៅរកគេពិតមែន តែមកពីយើងត្រូវថ្នាំសម្រើប!! បន្ទាប់មកពីក្នុងកម្មវិធីនៅយប់មិញនេះ "

" នេះឯងនិយាយជាការពិតតើមែនទេថេយ៍? បើបែបនឹងតើនរណាជាអ្នកធ្វើវាទៅ??"

"ពិតមែនហើយតើនរណាជាអ្នកធ្វើ ? អីក៏ហ៊ានម្ល៉េះហ៊ានដាក់ថ្នាំមិត្តរបស់យើងផងឬ??"

"យើងមិនដឹងនោះទេ ហើយក៏មិនច្បាស់ ដូច្នេះហើយយើងចង់ឲ្យពួកឯងជួយសើុបឲ្យយើង"

"សើុបតើមែនទេ?? "ពួកនាងៗទាំងពីរសម្លឹងមើលមុខគ្នាឆ្លាស់ទៅវិញទៅមក៕

" ត្រូវហើយ ម៉ូលីការ ប៉ាឯងជាអ្នករកសុីសង្គមងងឹតតើមែនទេ??"

"ហុឹមៗ"នាងក៏ងក់ក្បាល ព្រោះពួកគេម្នាក់ៗគឺសុទ្ធតែដឹងអំពីអាថ៌កំបាំងគ្រួសារគ្នាទៅវិញទៅមក។

" ដូច្នេះហើយរយៈពេល១៥នាទីយើងជឿថាឯងអាចឲ្យកូនចៅរបស់លោកប៉ាឯងសើុបដឹងអំពីរឿងនេះ"

" អូខេ! ចឹងយើងខលទៅកូនចៅរបស់ប៉ាយើងសិន"

"ហឹុម! នីណា ក្រុមហ៊ុនរបស់ប៉ាឯងជាអ្នក ផលិតថ្នាំសម្រើបស្រើបស្រាលមែនទេ??"

Short novel 🔥Where stories live. Discover now