ភាគទី១១

2.4K 50 4
                                    

នៅក្នុងឡានសានជឺផ្អែកក្បាលនឹងកញ្ចាក់យ៉ាងស្ងប់ស្ងាត់ខុសធម្មតា មុខស្លេក ដូចកម្លាំងជ្រុះបាត់ក្នុងបន្ទប់ទឹកចឹង។

" ងងុយដេកណាស់! " យប់មិញទម្រាំបានដេកឡើយយប់ជ្រៅ នៅមកងើបពីព្រលឹមទៀត ទន់ភ្នែកមែនទែនហើយ។

" ដេកទៅកុំថា អង្គុយរៀនងក់ក្នុងថ្នាក់ " ដេកក្នុងឡានយ៉ាងណាក៏បានមួយសន្ទុះដែរ។

" ខ្ញុំអាចទ្រាំបាន មិនមែនក្មេង៣ឆ្នាំទេ ទុកចិត្តចោះ " *ដេកក្នុងថ្នាក់ក៏បាន មិនមែនម៉ោងគ្រូឯងផង

"កុំគិតថាមិនមែនម៉ោងលោកគ្រូ លួចធ្វើខ្លួនមិនល្អបាន គ្រូមើលឯងពីគ្រប់ជ្រុងទាំងអស់ " គ្រាន់សម្លឹងកែវភ្នែកនាងគេដឹងហើយ ថានាងគិតអី គំនិតខ្ចីៗកុំមកចង់ដើរតួសិស្សល្អ។

" លួចស្រលាញ់ខ្ញុំដឹងបានមើលអីមើលម្ល៉េះ ណែ បើខ្ញុំចង់ធ្វើអីវាជារឿងខ្ញុំ មានហេតុផលអីដែរត្រូវលួច? ខ្ញុំគោរពលោកពីកាល? " សានជឺ ញញឹមចុងមាត់យ៉ាងខិល ទាញប្រអប់បារីប្រុងនឹងជក់មុខគ្រូ ព្រោះងងុយដេក អារម្មណ៍មិនស្រលះសោះ ណាមួយចង់បង្ហុយឌឺគាត់ អោយដឹងទៅគាត់គ្មានឥទ្ធិពលលើនាងសូម្បីប៉ុនចុងក្រចក។

អឹប!

" បៀមស្កគ្រាប់ទៅ បើខ្លួនឯងមិនល្អ កុំបង្ហាញគំរូនឹងដល់សិស្សដទៃ ជិតដល់សាលាហើយឯងគិតចង់ជក់បារីបានយ៉ាងមិច?? " អុីវ័យរហ័សណាស់ ទាញស្កគ្រាប់មួយដើមមកញុកមាត់គ្នាឡើងលឿន ប្រៀបដូចជាបានត្រៀមវាតាមកាបូបជាយូចឹង។

" ឆឹស! ខ្លួនឯងជក់បារីដែរសោះ " កុំស្មានតែមិនដឹង ក្នុងធុងសំរាមបន្ទប់គេមានកន្ទុយបារី។

" គ្រូគឺជាមនុស្សធំ "

" អ! ចុះខ្ញុំតូច? មុននឹងក្រោយគង់តែជក់ដដែរខុសគ្នាត្រង់ណា? " នាងមិនត្រឹមគំហកអោយវិញទេ នៅពើងទ្រូងសម្ញែកគេទៀត អឺ មិនតូចមែននឹង ឡើងចង់ដាច់ឡេវអាវហើយ។

" ខុសគ្នាត្រង់ ឯងនៅក្មេង ជក់មិនរើសទីកន្លែង មិនចេះគិត ខ្ញុំធំខ្ញុំជក់បារីនៅផ្ទះមិនប៉ះពាល់អ្នកណា ខ្ញុំគិតដល់អ្នកដទៃ " មនុស្សធំគេមានទំនួលខុសត្រូវជាង។

teacher's pet 🐥Where stories live. Discover now