មានអីប្លែកក្រៅពីអង្គរក្សអ្នកស្រីសុឺមកទទួលទៅផ្ទះវិញ។សានជឺ មុខឡើងម៉ូវ ទៅដឹងតែម៉ែទេសនាទៀតហើយ ស៊យណាស់! មិនបានមានគំនិតឈប់វៃ ឬ គុំគួនទេ គឺត្រៀមស្កាត់វៃមីនឹងអោយទាល់តែវារៀង។ ចាំមើលឱកាសក្រោយមកដល់។
[ ពេលកន្លះព្រោះសានជឺដាក់កាសស្តាប់ធ្វើជាគេង កុំអោយលឺម៉ែជេ ]
ព្រឹកនេះក៏ដូចព្រឹកមុន ចេះតែស៊កឈុតសិស្សសាលាបន្លំៗទៅអោយតែបាត់ពីផ្ទះទៅ។មិនដែរមានចិត្តខំរៀនអីទេ ធុញ អង្គុយស្ងៀមៗមួយកន្លែងស្តាប់គ្រូ មើលតែក្តាខៀន វាមិនចេះ ធ្វើខ្លួនមិនត្រូវ ឆ្ងល់ណាស់គ្រប់គ្នាធ្វើវាមក១២ឆ្នាំបានយ៉ាងម៉េច??
ព្រឹកនេះម៉ោង គណិត ដំបូងគេ ជាធម្មតាមិនចូលរៀនទេ តែដែលមកអង្គុយក្រាបក្បាលនឹងតុនឹង ព្រោះចង់ស្វាគមន៍គ្រូថ្មី ចាំមើលគាត់ស៊ូបានយូប៉ុណ្ណា មុខមាត់យ៉ាងណាដែរ ងាយលែងដូចគ្រូមុនៗអត់។
តឹបៗ ដំណើរធ្ងន់ៗនាំភាពសង្ហាមកឈនៅមុខក្តាខៀន។លោកអើយ តារាមែននឹង?ឡើង ខ្ពស់ សង្ហា មាឌមាំៗ ពាក់វ៉ែនតា ជាមួយអាវសឺមីសខោសាច់ក្រណាត់សម្រុងរលុងៗ ដូចបុរសក្នុងប្រលោមលោក មើលហើយឡើងញាប់ញ័។សិស្សមិនថាស្រី មិនថាប្រុសទេ ចាំងនឹងភាពសង្ហាខ្លាំងណាស់។ ទំនងជាគ្រូសុភាព សម្ដីផ្អែម តែ.....
គ្រប់គ្នាងាកមករកសានជឺ និង ក្រុមរបស់នាង សង្ហាៗ សុភាពៗចឹងខ្លាចតែស៊ូមិនបានយូទេ។
" ខ្ញុំគឺ yiwei_ លី អុីវ័យ ហៅ លោកគ្រូលី ក៏បាន លោកគ្រូវ័យក៏បាន អោយតែស្រួលខ្ញុំមិនប្រកាន់ទេ " កម្លោះសង្ហាញញឹមដាក់ស្នេហ៍បន្តិច អេ! មើលទៅគ្រូថ្មីក្មេងណាស់ រួសរាយទៀត។
" សុំស្គាល់ ប្រធានថ្នាក់តិច អ្នកណាជាប្រធាន? " អុីវ័យ កាន់ក្រដាសដែរមានតារាឈ្មោះ និង ចំណាត់ថ្នាក់សិស្ស។
" បាទ! គឺ ខ្ញុំ " យីស៊ូ ឆ្លើយងើបមកយ៉ាងកាង។
" អូ! សួស្តី ចាំជួយសសេរឈ្មោះអ្នកធ្លាក់គណិតខែមុនអោយខ្ញុំក្នុង office ផង " ទៅជាគ្រូអ្នកសួស្តីមុន ទៅវិញ តែហេតុអីចាំបាច់យកឈ្មោះអ្នកថ្នាក់គណិត?? ដឹងតែមិនរួចខ្លួនជាមួយសានជឺហើយ។យីស៊ូ រ៉េរ៉ា មិនដឹងគួដាក់ឈ្មោះសានជឺអត់ទេ មិនចង់ធ្វើបាបគាត់ថ្ងៃដំបូងឡើង។
" យីស៊ូៗ យើងមានអារម្មណ៍ថាធ្លាប់ឃើញស្នាមញញឹមនឹងកន្លែងណាមួយ " សានជឺកេះស្មាមិត្តអោយជួយរកនឹកមើល ព្រោះមនុស្សដើរហើយជុំគ្នាញឹកញាប់។
" លង់ស្នេហ៍គាត់ដឹងនឹង " ចងចាំស្នាមញញឹមណា សានជឺចាំមុខមនុស្សប្រុស??
" លង់ឆ្អួតអី យើងកំពុងរកនឹក! " សានជឺពិតជាភ្លឹកមើលមុខលោកគ្រូស្ទើមិនព្រិច មិនបានស្តាប់គាត់ពន្យល់មេរៀនស្អីទេ នាងគិតហើយគិតទៀតវារៀងចុងៗខួរ តើធ្លាប់ឃើញនៅម្តុំណាថ្មីៗនេះ?
" ប្អូន តុទី៥ ជួរទី២ សុំអង្គុយខាងមុន ដើម្បីងាយស្រួលក្នុងការសម្លឹងមុខខ្ញុំ!! " មួយថ្នាក់បាញ់ភ្នែកសម្លឹងសានជឺទាំងអស់ នាងពិតជាយកដៃទ្រចង្កាហើយមើលមុខគ្រូឡើងភ្លឹកពិតមែន ទាល់អ្នកជិតខាងកេះទើបភ្ងាក់។
" ងាប់! ហាច់ដាក់គ្រូមិនស្នំ! " សិស្សខ្លះក៏សើច ខ្លះខ្លះក៏ជ្រេញរឹក អោនមកនិយាយដើម ពួកទេទទួលបានផលខុសគ្នា អ្នកសើចត្រឹមសានជឺសម្លឹងមុខ តែសម្រាប់អ្នកអោនខ្សឹប នាងដើរទៅទះគេដល់តុនៅនឹងមុខគ្រូតែម្តង ដែរខ្លាចតាំងកាល?
" មីណាសើចពែបជ្រាយអញចាប់ហែកមាត់ គ្រាន់ប្រាប់ នាង!ចេញលែងអញដាក់ថែមកុំទាន់ទៅផ្ទះ " អត់បានខ្លាចអាណាទេ។
អុីវ័យឈធ្វើធម្មតា មិនឃាត់ មិនប្រែទឹកមុខ ស្មើ ដូចគេឃើញហេតុការចឹងៗឡើងសុាំចឹង!
" សានជឺ ប្អូនមកអង្គុយត្រង់នេះ " ដៃមាំគោះតុនៅក្បែរខ្លួនហៅអោយនាងមកអង្គុយ យ៉ាងត្រជាក់។
" អត់ចង់?? ខ្ញុំចង់អង្គុយក្រោយទើស? បង្រៀនមិនកើត?? " ថ្ងៃដំបូងឈ្លើយប៉ុណ្ណឹង ថ្ងៃក្រោយអាចជាងនឹង កុំមកប៉ះនាង ធ្វើតួនាទីហើយបើកប្រាក់ខែអោយតែស្រួលខ្លួនទៅ។សានជឺទះគេហើយដើរមកអង្គុយគងទាក់ខ្លាតុខ្លួនឯងធម្មតា ដូចអត់មានអីកើតឡើង។
"____ " អុីវ័យដើរមករកតុសានជឺមុខស្មើរៗទោះនាងខំទក់ទឹកមុខគេថាចង់ធ្វើអីក៏ស្មានមិនចេញ?
កម្លោះមាឌមាំចាប់កាបូបស្ពាយដែរស្រាលប្រហែលមិនមានសៀវភៅច្រើនទេមើលទៅ យកមកពាក់នឹងស្មានក្រោមការសម្លឹងរបស់ម្ចាស់កាបូប នាងស្ទុះក្រោកឈរតតាំង ចង់យកកាបូបនាងទៅណា??
" អាយយ៌!! " បើសិស្សមិនក្រែងចិត្ត ទៅក្រែងចិត្តសិស្សធ្វើអី? អុីវ័យ ចាប់បីសានជឺឡើងខ្ពស់ដើរកាត់មុខសិស្សទាំងមុខស្មើទោះកាយតូចក្នុងដៃប្រឹងរើ ប្រឹងវៃដាក់ក៏ធម្មតាមិនបង្ហាញអាការៈឈឺចាប់ ឬ ឬកពារ ព្រានបន្លំបៀតបៀនស្អីទេ ទឹកមុខគេបែបមិនអោយស្មានត្រូវតែម្តង។
បន្ទាប់ពីដាក់សានជឺអោយអង្គុយនៅតុមុខដូចបញ្ជា ដៃមាំទាំងសងខាងចាប់សង្កត់ស្មាននាងព្រោះដឹងថានាងនឹងមិនធ្វើតាម ប្រាកដជាដើរត្រឡប់ទៅក្រោយ ក៏អោនជិតត្រចៀកនាង។
" អង្គុយត្រង់នឹងអោយល្អណា៎! បើមិនពេញចិត្ត ចូលមកទះខ្ញុំក្នុង officeបាន!! " និយាយឌឺហើយញញឹមស្រស់ដាក់នាងទៀត ភ្ញោចអោយខួក្បាលនាងចាក់រូបភាពពីម្សិលមិញ។ គឺគេនឹងហើយដែរជិះម៉ូតូវ៉ានាង មិនជួយ ទុកអោយបូលីសចាប់កាលយប់មិញ! ចរិតចឹងសោះធ្វើគ្រូ??
។ " រងចាំខ្ញុំទៅ " នាងនិយាយលឺៗ ធ្វើអោយសិស្សៗគិតថានាងមានចេតនាអោយដៃពិតមែនហើយ តែសានជឺខ្វល់ធ្វើអី ពួកនឹងអោយបាយសុី??
លោកគ្រូលី បន្តពន្យល់មេរៀនឡើងធម្មតា ភ្នែករ៉េពន្យល់សិស្សគ្រប់គ្នា យឺតៗ ងាយយល់ ក្បោះក្បាយមែនទែន រហូតធ្វើអោយសានជឺក្រោបដេកនឹងតុ គ្មានខ្វល់? យប់មិញវៃគ្នាកណ្តាលយប់ ម៉ែជេ មានបានដេកអី។
តឹបៗៗ
" ប្អូន ឡើងសាកលំហាត់មួយមើល៎ ! " គេពន្យល់មេរៀនចប់ ក៏ដាក់លំហាត់តេស្តសិស្សថាយល់បានច្បាស់កម្រិតណា។ បើសួអ្នកផ្សេងបែបអាចទៅមុខ តែសួសានជឺ??
" ខ្ចិលហ្អាស៎! ខ្ញុំទៅផ្ទះហើយ ខ្វះ១០នាទីទៀតចេញហើយនឹង " នាងបង្ហាញទូរសព្ទកណ្តាលមុខគេ ទម្លាប់របស់គ្រូ ចេញមុន១០នាទីមិនចឹង ខ្លួនឯងមកថ្មីមិនដឹងជាធ្វើខ្លួនគម្រូស្អីទេស៎។
" ពិតមែន?? ខ្ញុំបង្រៀនជក់ភ្លេចមើលម៉ោង គ្រប់គ្នាសម្រាកបានហើយ ជួបគ្នាម៉ោងក្រោយ! " អុីវ័យញញឹមស្រស់ធ្វើអោយសានជឺស្រាលចិត្តបន្តិច សម្តីនាងនៅមានឥទ្ធិពលដែរតើ! ចេះស្តាប់បញ្ជានាងដែរ ចឹងរួចខ្លួនពីបញ្ចី។
" ប្អូនឈ្មោះអី?? " អុីវ័យឆ្លៀតសួ ព្រោះសានជឺជាប់រៀបចំកាបូប គ្រប់គ្នាមិនបានរៀបចំទេ គេគ្មានគំនិតទៅផ្ទះផង នៅរៀនម៉ោងក្រោយទៀត។
" សុឺ សានជឺ មានបញ្ហាអី?? " នាងជ្រួញចិញ្ចើម?
" សូមអ្នកទាំងអស់គ្នាចេញទៅក្រៅ លោកគ្រូបង្រៀនសានជឺបន្តិច គ្នាចាប់មេរៀនអត់ទាន់! " នាងពឹងគេពីអង្កាល?
By__INTO__💜