ភាគទី៣

6.9K 67 0
                                    

    ២ឆ្នាំមុន~ សួនច្បាក្នុងសាលា....
         " ហាស ហាស ៗ ឯងកុំមកលលេងនឹងយើង សុីនអុី យើងអត់ចូលចិត្ត បោកអ្នកណាយកផលប្រយោជន៍ទេ " សានជឺសើចហើយទះស្មាមិត្ត ក្រវីក្បាល បែប ទោះមានរឿងអីជំរុញក៏រឿងនឹងមិនអាចទៅរួចដែរ។
       " អា៎វ! នេះយើងនិយាយមែនណា៎ គិតបើ កិច្ចការសាលា ឯងមិនដែរធ្វើ មេរៀនមិនដែរកាត់ ចូលរៀនក៏មិនទៀង ចុះបើមានអ្នកពូកែ ចុះជួយមិនល្អទេ  ក្រែងលស្នេហាអាចផ្លាសប្តូមនុស្សណា៎ " ដឹងថាសានជឺមិនមែនមិនចង់ខំទេ តែមកពីរៀនមិនចេះ កាលណារៀនមិនចេះម៉េចនឹងមានទឹកចិត្តខំ ណាមួយគ្មានប៉ាម៉ាក់ជំរុញខ្វាយខ្វល់អីសោះ មានតែម្តាយដែររវល់ម្នាក់។ កាលនៅក្មេងធ្លាប់ជាក្មេងពូកែ តែមិនដែរទទួលបានការសរសើរពីអ្នកណាផង យល់ថាខំឥតប្រយោជន៍ មានតែធ្វើជាកូនអាក្រក់ម្នាក់ទើបអាចនៅក្នុងក្រសែភ្នែកម៉ាក់បាន ទើបគាត់ខ្វល់ពីយើង។
     "  យើងមិនមែនមិនចង់រៀន យើងចង់អោយម៉ាក់ស្រឡាញ់យើងច្រើនជាង យើងមិនស្រឡាញ់គឺ មិនចង់អូសគេមកលំបាក " ពេលនាងក្លាយជាកូនអាក្រក់ទើបម៉ាក់ សួនាំ ទើបម៉ាក់ជេស្តី ទើបម៉ាក់មកផ្ទះ ទើបម៉ាក់ខ្វាយខ្វល់ ពេលកូនជាកូនល្អម្នាក់ ម៉ាក់យល់ថាកូនរឹងមាំហើយ ល្អហើយមិនត្រូវការ ការទូន្មាន ការយកចិត្តទុកដាក់ទើបម៉ាក់បោះបង់ខ្ញុំចោល ចឹងខ្ញុំសុខធ្វើជាកូនអាក្រក់ម្នាក់។ហើយក៏មិនចង់អូនអ្នកណាមកលំបាកជាមួយនាង បំផ្លាញគេដែរ។
    " តែគេស្រលាញ់ឯង មើលទៅគេចង់សម្រាលទុក្ខលំបាកឯងណាស់ ឯងបើកចិត្តតិចទៅ "
     " នេះឯងជាមិត្តរបស់យើង ឬមិត្តរបស់ លូសុីង អោយប្រាកដ?? "
     " មានណា ឃើញគេយកចិត្តទុកដាក់នឹងឯង ស្តាយមនុស្សល្អ " សុីងអុី នាងអាណិតដោយសាម្នាក់ប្រុសនឹងមើលទៅខិតខំតាមសានជឺពេក ។
    " សង្ហា រៀនពូកែ កូនអ្នកមានទៀត ចរិតក៏ សុភាព ស្លូតបូត ឡើង ល្អគ្រប់១០ ហ្មង មិនយល់ថាហេតុអីធ្វើបាបចិត្តគេម្ល៉េះ " ពណ៌នាយូៗ ដូចចង់យកខ្លួនឯង តែគួអោយស្តាយ គេចូលចិត្តសានជឺនឹង។
    " គ្រប់១០ នឹងបាន យើងហៅអា១០គត់ អន់រឿងស្នេហា ថើបក៏អន់ ស្លូតៗ អត់ចូលចិត្តមនុស្ស nerd ឈប់ខ្វល់ពីម្នាក់នឹងទៅ បើថាស្រឡាញ់យកខ្លួនទៅយើងអនុញ្ញាត! " ថាហើយសានជឺងើបចេញពីតុក្នុងសួនសាលាចូលថ្នាក់បាត់ដោយមិនបានចាប់អារម្មណ៍នឹងកម្លោះឈក្បែរនឹងទ្វាបន្ទប់ ញញឹមចាំមើលនាងចូលថ្នាក់រៀនជាមួយគ្នា។
       [ .........  ]
      សានជឺនៅអង្គុយឡេឡឺ អត់ដឹងធ្វើម៉េចទេ គ្រាប់គ្នាចេញអស់ហើយបន្សល់តែនាងម្នាក់។
   " ខ្ញុំចេះហើយ ម៉ោងសម្រាកលោកគ្រូមិនគួរំខានសិស្សចឹងទេ ប្រយ័ត្នខ្ញុំប្តឹងនាយកថាលោកគ្រូបង្ខំសិស្សអោយរៀនបន្ថែមក្រៅម៉ោងសិស្ស សង្កត់យកលុយ " រឿងបំភ្លើសការពិត ប្រឹងយកតែឈ្នះនឹងជំនាញ កុំមកចង់គៀបសង្កត់នាងអោយសោះ។
   " ស្រស់ស្អាតបែបនេះ ដៃឡើងទន់ល្មើយ មិនសមណាពាក់ស្នប់ដៃវៃគេឈ្ងុយចឹងសោះ បបូរមាត់ក៏ផ្កាឈូក តែពូកែបំភើស ជេក៏ជេ សង្ស័យមានស្អិតល្អិតកខ្វក់ច្រើនហើយ មើល៎ ហាមាត់មើលគ្រូចាប់ចេញអោយ " អុីវ័យអង្គុយលើតុហើយអោនមុខជិតៗមុខក្រឡង់ដូចទេពធីតារបស់សានជឺ ភ្នែកសម្លឹងបបូមាត់ដែរអឹមចូលក្នុងអោយភាពភ័យបុកពោះ ភ្នែកសម្លឹងមើលអ្វីផ្សេង នាងអៀន?? ឬក៏ចាប់ផ្តើមខ្លាច។
    " តែចូលមកជិតជាងនឹងខ្ញុំប្តឹងពីបទរំលោភសេពសន្ថវៈលើកុមារហើយណា៎! " សានជឺក្តោបដៃប្រុងតែដាល់គ្រូទេ តែហ៊ានចូលកៀកតិចទៀតមានសង្គ្រាមហើយ គ្រូក៏ហ៊ានវៃដែរ។
    " អូ! ដឹងថាខ្លួនឯងអត់គ្រប់អាយុទៀត?? ជក់បារី វៃគ្នា ផឹកស្រា នឹងហីកុមារ?? គិតចេះ យើងសហការគ្នា គ្រូអនុញ្ញាតអោយឯងធ្វើរឿងមនុស្សធំតាមដែរឯងត្រូវការ តែគ្រូក៏ចង់ធ្វើរឿងមិនគ្រប់អាយុជាមួយឯងដែរ មានទៅមានមកល្អទេ?? " អុីវ័យញាក់ចិញ្ចើម ញញឹមស្រស់ចាំងភាពសង្ហាមកចម្ងាយតែមួយ៦សង់ទីម៉ែត្រពីមុខស្រីក្រមុំទេ។ដល់ពេលមានគ្រូមកគាំទ្រទង្វើអាក្រក់ គេលែងហាម ហើយសហការអីចឹង សានជឺឆ្ងល់ខ្លាំងណាស់ ចម្លែក? គេជាគ្រូមែនឬអត់នឹង??
    " ហើយទៅដឹងពីណាថា ខ្ញុំវៃគ្នា ជក់បារី ផឹកស្រាអីអស់នឹង? ណែ៎ តាមដានខ្ញុំមែន? សហការឆ្អួតស្អី ចង់បានអីអោយប្រាកដ " មិនមានសប្បាយចិត្តអីទេគឺភ័យថែម នាងមិនទាំងស្គាល់គេផង ហើយគេទៅស្គាល់នាងច្បាស់ម្ល៉េះ។
    "  អាចគិតបានណា៎! វាកន្លងទៅ១០នាទីហើយ លំហាត់លើក្តាខៀនឯងប្រហែលធ្វើមិនទាន់ទេ ថតទុកហើយផ្ញើអោយគ្រូផង គ្រូមានកាដូចំពោះលំហាត់នឹង " អុីវ័យរក្សាកម្ពស់មកវិញ ឈជ្រែកហោប៉ៅ មើលនាឡិកា វេលានៅជាមួយនាងដើរលឿនមែនណ៎!
      " មិនធ្វើ មិនចេះ មិនចង់បានកាដូអន់ៗ ហើយជួយធ្វើតួនាទីគ្រូបង្រៀនអោយល្អផងកុំចេញចរិតមិនអោយតម្លៃសិស្សចង់កេងចំណេញ ប្រយត្នខ្លួនទៅ !! " នាងចង្អុលមុខហើយងើបអស់កម្ពស់ប្រុងនឹងដើរចាកចេញពីគេ តែក៏ឈប់វិញ។
        " ឯងមិនទាន់អោយតម្លៃខ្ញុំផង ហើយរាល់ថ្ងៃធ្វើតួនាទីជាសិស្សបាននៅ??កុំថាយំអោយម៉ែស៊កលុយឡើងថ្នាក់ទៀយហ្អា!! " អុីវ័យសើចឌឺ ធ្វើអោយនាងក្តៅឆាវ គ្មានគ្រូណាហ៊ាននិយាយចេញមកទេ គេមានតែធ្វើមិនដឹងមិន មើលទៅទាន់ដាល់អាមាត់អត់គម្របនឹងអោយបែកហើយ។
  " លី អុី~~~ " នាងខឹងដល់ថ្នាក់ហៅគ្រូស្មើរ តែមិនទាន់ទាំងជេផង គេក៏ទាញនាងមកថើបដិតៗនឹងបបូមាត់តែម្តង សានជឺបើកភ្នែកធំៗឡើងស្លន់! មិនមែនថាមិនដែរថើបអ្នកណាទេ តែនាងធ្លាប់តែចាប់គេថើប ដល់គេចាប់នាងថើបវិញដោយគ្មានការអនុញ្ញាត ហើយជាគ្រូទៀត ខឹងផ្ទួនគ្នា។
     " អាចង្រៃ៎!~~ " បើថាហើបមាត់មកជេចឹង លេបចូលវិញទៅ មិនមែនមិនខ្លាចគេមកឃើញទេ តែចង់អោយនាងដឹង បើមានអ្នកឈ្លើយដាក់នាង មិនមានការគោរពចឹងវិញ តើនាងមានប្រតិកម្មបែបណា។
  "  កុំថាមិនធ្លាប់ថើបអោយសោះណា៎! ឡើងអន់! ស្មានតែការសិក្សាអន់តែមួយមុខ រឿងចឹងសោះអន់ដែរ ជួបគ្នាម៉ោងក្រោយ ក្មេងអន់! " សើចឌឺឡើងពិស មុខនឹងស្ពាយកាបូប កាន់សៀវភៅដើរចេញពីថ្នាក់ ទុកអោយស្រីក្រមុំឈគាំងដូចរូបចម្លៃក្តោបដៃយ៉ាងណែ។នាងធ្លាប់តែនិយាយមើលងាយគេ ដល់គេមើលងាយនាងវិញក្តៅក្រហាយខ្លាំងណាស់ ពីពេលនឹងទៅសង្ស័យមិនគេចម៉ោងគណិតទៀតទេ នឹងតាមចងកម្មចងពាគ្រូនេះដល់ទីបញ្ចប់!
   By__INTO__💜
  

teacher's pet 🐥Where stories live. Discover now