បើមើលតាមកាំម៉េរាគឺថតផ្តោតលើក្រមុំសាច់ខ្ចីស្រស់ស្អាតដូចទេពអប្សរកំពុង យោលជើងទៅមកនៅលើដំបូលអគារសាលា។ដៃស្រឡូវជាប់ជាមួយទូរសព្ទ អូសសើចសប្បាយជាមួយនឹងវីឌីអូ កំប្លែង? មិនប្រាកដឡើយថាវីឌីអូល្អសើចត្រង់ណា លឺតែសម្លេងក្មេងស្រីយំ!!។
" អេ! សានជឺ នៅទីនេះទេខំតែរក " សិស្សស្រីស្រម៉ាលៗ សានជឺដើរឡើងមកតាម នាងកាត់សក់ខ្លីដូច Tom ដំណើរក៏កាងណាស់ដែរ។ពួកគេដកជីវិត១ក្នុងជីវិត៩របស់ពួកគេមកអង្គុយយោលជើងទៅក្រោមលើដំបូលអគារ៧ជាន់យ៉ាងរំភើយ។
" រកយើងធ្វើអី មិនចូលថ្នាក់ទេ ពួកគេកំពុងរៀនគណិតមិនចឹង?? "នាងបិទទូរសព្ទហើយងាកមកប្រាស្រាយជាមួយមិត្តរួមក្រុម។
" សុំ ដែកខេះ តិច " មិនហ៊ានយកចូលសាលាខ្លាចគ្រូចាប់បាន ម៉េចនឹងក្លាហានដូចសានជឺ។
" នេះ! បារីទេ? " សានជឺក៏កំពុងកាន់បារីជក់យ៉ាងរំភើយ មិនមែនទុកមាត់ទទេ ទេណា។
" មានហើយ អេ និយាយាចឹងឯងដឹងទេថា ហេតុអីមិនឃើញគ្រូគណិតមកបង្រៀន ព្យុះព្រិល ទឹកជំនន់ហ្មងគាត់ឈប់ ហាសហាសៗ " សួរឿងរៀនជាមួយសិស្សបាតតារាដូចសានជឺ ចម្លើយមានតែ...
" មិនដឹង មិនដែរទាំងស្គាល់ឈ្មោះគាត់ផង ងាប់ណាក៏ងាប់ទៅ " សានជឺគោះបារីទៅក្រោម មុននឹងបឺតមួយដង្ហើមខ្លី។
" សួខុសមនុស្ស សុំទោសផង ភ្លេចថា១អាទិត្យចូលរៀនតែ ៣ថ្ងៃ រៀនតែម៉ោងអង់គ្លេស! "
" ដៀល?? ឯងចូលរៀនចេះស្អីខ្លះ ?? "សានជឺបកអោយវិញ ល្ងង់ដូចគ្នាសោះមកអាងរឹកស្អី ។
" ដៀលខ្លះហើយ យ៉ាងណាគណិតយើងបានមួយជាប់ ធ្លាក់តែ រូប គីមី ជីវៈ អក្សសាស្រ្ត~~ "
" អានឹងគេហៅថាធ្លាក់គ្រប់មុខជាប់មួយ មិនគួឡើងថ្នាក់បានសោះ នាយកពុករលួយ " នាងសើចចំអកសាលាឡើងល្បី តែនាយកមើលឃើញតែលុយ។
" អួយ៎ ឯងរុញក្បាលយើងរកងាប់ស្អី ឈឺ ធ្លាក់ពីលើអគារទាំងអស់គ្នាឥឡូវ " តែអញធ្លាក់កុំសង្ឃឹមបានរួចខ្លួនវ៉ើយ។
" យើងវាគ្រិញនឹងឯង មើលខ្លួនរាល់ថ្ងៃមើល ឈប់ច្រើន ថ្ងៃប្រលងបាត់ខ្លួន ធ្លាក់គ្រប់មុខវិជ្ជា នៅឡើងថ្នាក់ដល់ទី១១ ឯងគិតថាព្រះ ទេវតាណាជួយ?? គឺលុយម៉ែឯងនឹង យី យើងមិនដល់ឯងទេ ត្រដាបត្រដួលមកប្រលងវ៉ើយ! " ចូលរៀនទៀង មកប្រលងសរសេរអោយអស់ពីចិត្ត ខុសចោល កិច្ចការក៏បង្ខំចិត្តធ្វើ បានមួយជាប់មករហូត ទុកថាមិនធម្មតា។
" ឆឹស! លុយម៉ែយើងច្រើនសឹងស្លាប់ ចាយខ្លះទៅចែកគ្រូ អាពួកមុខលុយនោះរស់ខ្លះ " មិនបានក្រនឹងបុកលុយគ្រូឡើងថ្នាក់ផង ខំរៀនធ្វើស្អី រកពេលវេលាធ្វើខ្លួនដើរលេងសប្បាយទាន់នៅក្មេង រៀនបាក់សម្រស់ឆាប់ងាប់ទៀត រកទុក្ខដាក់ខ្លួន មានលុយចាយហើយធ្វើខ្លួនវេទនាធ្វើអី។
" មិនមានគ្រូបាអាចារ្យប្រដៅឯងបានទេ " យីស៊ូក្រវីក្បាលសម្លឹងមុខមិត្តទាំងអស់ការបរិយាយ។
" តោះ យប់នេះបបួលពួកនោះមើល៎ ទៅរកមីក្បាលក្រហមអត់? "
" មានរឿងអីមែន? " ទៅរករឿងគេធ្វើស្អី ទើបវៃគ្នាហើយបីថ្ងៃមុខសោះ។
" វា bul*y ក្មេងទី ១០ វាមិនរៀងមែន លើកនេះពាក់ស្នាប់ដៃដាល់អោយអាយះមុខវាតែម្តង " កំពុងរហើយដៃគ្មានអីធ្វើផង ចំណីមកដល់លម្ម។
" Bu**y គេតើមិនមែនគ្នាយើង ក៏មិនមែនសិស្សាសាលាយើងខ្វល់ធ្វើអី? ប្រយ័ត្នគេបោចសក់ដាច់ទាំងដុំដូចយប់មុន " មិនដែរស្គាល់គេផង ទៅជួយចេញមុខជំនួសគេ ចំណុចមួយក្នុងចំណោមចំណុចអាក្រក់1000។
" ឯងចាំអោយនាងក្មេងនឹងប្តឹងគ្រូ នាយកអន់ៗចឹងគិតថាស៊ូជាមួយ មីក្បាលក្រហមកើត?? យើងអោយឯងមើលវីឌីអូល្អសើចនេះ ឯងនឹងព្រមទៅជាមួយយើង "សានជឺ ជោកសក់ ងើបអស់កម្ពស់ ដើរទៅយកកាបូបនៅជ្រុងម្ខាងមកស្ពាយ។បន្ទាប់មកក៏ចាក់វីឌីអូដែរធ្វើអោយនាងសើចមិញនោះអោយយីស៊ូមើល។
" ចុម ប្អូនគេប្អូនយើង អាណិតណាស់ " អត់ទេ ពួកនោះវាបុិនរកវិធីធ្វើបាបមែន អោយគ្នារាំដោះអាវម្តងមួយៗហើយចាក់ស្រាលើគ្នាទៀត ហើយរោលភ្លើងលើសាច់ឡើងឈ្ងៀមរោមដែរឆេះ។
" ហាសហាស ៗៗ ក្មេងនឹងរាំដូចឆ្អួតចឹង យើងគួរតែរៀនពីនាង " មកពីនាងគួរអោយចាប់អារម្មណ៍ទើបចង់ចេញមុខជួយ។ យីស៊ូធ្វើមុខ បែបមិនដឹងអី នេះនាងរាំទាំងទឹកភ្នែកញ័រខ្លួនទទ្រើត ល្អសើចត្រង់ណា ជីករកកន្លែងសើចមិនឃើញ។
" ចឹងយើងណាត់គ្នាទៅចោះ យប់យើងទៅទទួល " យីស៊ូញញឹមហើយ អោនថើបថ្ពល់សានជឺមួយខ្សឺតមុននឹងចេញ មានមិត្តខិលម្នាក់បន្លំថើបរហូតចំមែន!។
[ ពេលវេលាកន្លងព្រោះ សានជឺលេងហ្គេមនៅផ្ទះ]
តុកៗ
" អ្នកនាង សុឺ លោកស្រីហៅអោយទៅទទួលទានអាហាពេលល្ងាច " ទម្លាប់គោះទ្វា៣ដងហើយនិយាយ មិនហ៊ានបើក មិនហ៊ានគោះលឺខ្លះពេក គោះច្រើនជាង៣ដង មិនចង់នាំទុកដាក់ខ្លួន។
" ប្រាប់គាត់ទៅ សានជឺសម្រកទម្ងន់មិនហូបទេ ណាមួយរវល់បញ្ចប់លំហាត់នេះសិន"មិនចង់ហូប ខ្ចិលចុះ ជួបមុខគាត់អោយគាត់ដៀល សួនាំរឿងរៀនណាណីធុញ!
" ចាស៎ អ្នកនាង " លឺច្បាស់លាស់ហើយក៏ចុះនាំពាក្យមកម្ខាស់ស្រីវិញ មិនអោយបាត់ឃ្លាណាមួយឡើយ។
" វាមិនចេញមែនទេ?? ចាំយើងទៅដោយខ្លួនឯង " វាមិនដែរកូនអញរៀន សម្រកគីឡូ? ស្គមដូចកុកហើយនៅសម្រកទៀត ច្បាស់ណាស់ថាណាត់គ្នាលេងហ្គេម ក្មេងសម័យនេះ វ៉ើយ។
អ្នកស្រី សុឺ ឡើងមកតាំងៗ ហើយ បើទ្វាខ្វាក ស្ងាត់ឆឹង! បន្ទាប់ទឹក ទូខោអាវ គ្រែក៏មានខ្នើយដណ្តប់ភួយបន្លំៗ តែម្ចាស់បន្ទប់ទៅណាក៏មិនដឹង។
" នេះវាចេញដើរលេងយប់ទៀតហើយមែនទេ ពួកឯងដឹងថាទៅណាឬអត់? ហើយចេញពីពេលណា ចេញទៅរាល់យប់មែនទេ? "
" ខ្ញុំមិនដឹងទេអ្នកស្រី ពេល អ្នកស្រី មិននៅ ពួកខ្ញុំមិនហ៊ាន បើកទ្វាចូលមើលទេ។ មើលទៅសង្ស័យពេលអ្នកនាងកំពុងនិយាយនឹង គឺកំពុងរៀបចំខ្លួនទៅក្រៅហើយខ្ញុំលឺសម្លេងបណ្តោងកាបូបយោល"
" ចុះម៉េចមិនប្រាប់យើង " អ្នកស្រីសុឺស្រែកទាំងខឹង ហត់ចិត្តណាស់ កូនស្រីមានតែមួយ ហិចហើយ កាង ធ្វើខ្លួនមិនសមជាមួយសម្រស់ រៀនក៏មិនកើត មិនដឹងស្រោចស្រង់យ៉ាងម៉េច បន្ទោសនាងក៏មិនកើតយើងវារវល់មិនមើលកូនបានដិតដល់ ឥឡូវកូនឡើងទី១២នៅ១ខែក្រោយហើយ ទើបភ័យខ្លាចថានាងប្រលងមិនជាប់ ជ្រើសរើសបានសាលាអន់ៗ។
មនុស្សមួយផ្ទះរកសានជឺ ខលចង់ផ្ទុះទូរសព្ទ តែម្ចាស់ខ្លួនបែជាកំពុងស្វិតស្វាញ ជាមួយក្រុមក្មេងទំនើង មានប្រុសមានស្រី វៃគ្នាកាត់យប់តែម្តង។សង្ស័យអ្នកខ្លះមិនដឹងខ្លួនផងថាខុសអី ចេះតែតដៃវៃទៅវៃមកតាមតែមេបញ្ចាទៅ។
" មីក្មេងទី១០នឹង វាញាតិនាងឬមកមកឈឺឆ្អាលខ្លាំងយ៉ាងនេះ "
" មិនមែនញាតិ តែយើងវាស្អប់អ្នកខ្លាំងធ្វើវាខ្សោយ បើរមោះដៃ វៃជាមួយយើងបាន យើងកំដ " កុំទៅធ្វើបាបគ្នាខ្សោយម្នាក់ឯង វាអន់ ។
" សក់ដាច់លើកមុនដុះវិញហើយមែន?? កំដក៏បានមានអី " អត់ខ្លាច។
" ខលទៅឪនាងអោយត្រៀមពុម្ពធ្មេញអោយហើយទៅ យើងដាក់អោយរបើក ធ្មេញមុខខានសុីបាយមិនខាន" ដាល់ទល់និង បោចសក់ តើអ្នកណាឈ្នះគិតមើល? លើកនេះពាក់ស្នប់ដៃមកមិនមែនលំៗដូចលើកមុនទេ មិនវៀចថ្គាមក៏ជ្រុះធ្មេញដែរ។
គ្នាតិចតែខ្លឹម អ្នកគ្នាច្រើនតែដៃទទេមិនមានអាវុធអីសោះ។ វៃគ្នាប្រតាយប្រតប នៅផ្លូវលំតូចងងឹត ពឹងភ្លើងហាងជិតៗជួយបំភ្លឺ ទើបមើលឃើញថា មុខក្រុមសក់ក្រហមមានស្នាម ហូឈាមខ្លះៗ ចំណែកខាងសានជឺ ក៏ជាំ មិនធម្នតា សក់ឡើងរញ៉េរញ៉ៃ ។ វៃមិនទាន់ដឹងឈ្នះចាញ់ផង សម្លេងកញ្ចែក៏ពន្លឺឡើង មិនបានឃើញបូលីសទេតែរត់សិនហើយ។
សានជឺរត់ប៉ផាត់ប៉ផីង ដល់ផ្លូវធំទាំងសក់រញ៉េរញ៉ៃ ស្នប់ដៃជាប់ឈាមតិចៗ នាងសម្លឹងរកឡាន ឬ មូ៉តូជិះ តែយប់ហើយ ទូរស័ព្ទក៏អស់ថ្មី ស៊ូយហើយលើកនេះ ។ សានជឺព្យាយាមងាកក្រោយក្រែងប៉ូលីសមកតាម កំពុងវៃឆ្ងាញ់ផង ដាច់អស់ លើកក្រោយដូកន្លែងដាក់មីនឹងអោយបែកថ្គាមម្តង។
" បង ឈប់ បងៗ... " ជិះម៉ូតូធំ ក្នុងសម្លៀកបំពាក់អាវយឺត ខ្មៅរលោង សុភាព ពាក់វ៉ែនតា ជ្រុង តែម៉ូតូស្ទាវអត់សមនឹងអាវសោះហ្មង។
វីវ~~~ ចុម ងាកមកញញឹមដាក់ ហើយជិះវ៉ារុយចឹងហ្មង?? នេះមិនតាំងចិត្តជួយគ្នាខ្លះទេ?
" អត់ទោសអ្នកនាង សុឺ សុំទៅប៉ុស្តប៉ូលីសជាមួយខ្ញុំបន្តិ " ប៉ូលីសចាប់ឡើងស្គាល់ឈ្មោះផង ហ៉ើយ បើកុំតែអាចង្រៃនោះវាមិនឈប់ម៉ូតូ កុំអីដល់ផ្ទះបាត់ហើយ ចង្រៃមែន។
By__ INTO__💜
រីករាយទិវាអំណាច😊