រីងៗ~~
" ហឹម~~~ " សម្លេងគ្រហឹមរបស់ស្រីតូចរួចក៏ក្រសោបភួយមកទប់ទ្រូងដែរទ្រលុកទ្រលន់គ្មានអ្វីបាំងមុននឹងសសៀកាន់តែជិតអោបដើមដៃមាំរបស់អ្នកម្ខាងជើងក៏លើកខ្ពស់គងលើគេយ៉ាងទំនើង។
រីងៗ~~ សម្លេងម៉ោងរោទ៍នៅតែបន្តរំខាន អុីវ័យគេភ្ញាក់មុនម៉ោងរោទ៍នឹងបន្តិចតែចង់គេងមើលព្រះនាងតូចតើស្មើណានាងភ្ញាក់។
" ចង្រៃយ៍ អាណាដាក់ម៉ោងរោទ៍វ៉ើយយយ~~ "
ផាំង!
រោទ៍របោល់កាច់ស្អី! នាងដេកដាក់ម៉ោងរោទ៍ពីកាល! ចង់ងើបស្មើណាក៏ងើបស្មើនឹង។ដៃស្រឡូនរាវប៉ះនាឡិការលើតុតម្លៃថោកគប់ទៅជញ្ចាំងបែកខ្ចាយ សម្លេងទង្គិចលឺជាងសម្លេងវារោទ៍ទៀត តែនាងតូចផ្តួលខ្លួនទៅវិញគោបភួយដេកយ៉ាងរំភើយ។" ខ្លាំងដៃណាតើនាក៎! " សំណាងចេះទិញអាថោកយកមកប្រើសិន បើទិញអាថ្លៃមិនដឹងស្តាយថ្នាក់ណាទេ។
សឺតៗ គេក៏ទោខ្លួនទៅអោបក្រសោបនាងហើយថើបថ្ពាល់ ថើបស្មា ឈ្មោលត្រង់នេះបន្តិច ត្រង់នោះបន្តិចផ្តល់ការំខានខ្លាំងមែនទែន។" មើល៌ ចេញមិនមែនប្រពន្ធគ្រូឯងទេ ចេញទៅធុញ..ធុញ..ធុញ " នាងទធ្លាក់ដៃទធ្លាក់ជើង មកថើបស្អី រំខានប្តីប្រពន្ធគ្នាមែន?នាងស្អប់ខ្លាំងៗពេលអ្នកណាមករំខានដំណេកនាង សុំអង្វរ សុំដេកអោយស្ងប់សុខម្តងមក។
" ងើបឡើង! ងើបបបបបប! " ស្រែកដាក់ត្រចៀកឡើងលឺៗ ដៃក៏ច្របាច់ទ្រូងនាងពេញៗដៃ ដូចជាប់សិទ្ធិជារបស់ខ្លួនតាំងកាលណាចឹង។
" ឈឺ..ឈឺ~~ ឈឺណាស់វ៉ើយ អារោគចិត្ត " សានជឺនាងលើកជើងធ្លាក់គេមួយទំហឹងធ្លាក់ពីលើគ្រែពិតមែន ទើបនាងងើបខ្លួនមកមើលទាំងក្តោបភួយជាប់ខ្លួន។
" អូយ៎! "
" ហាសៗ ហាសៗ~~ លោកគ្រូ...ហាសៗ សមមុខហើយ.." ខំទប់សើចដែរ តែសភាពគេធ្លាក់ពីលើគ្រែវាគួអោយចង់សើចសំខាន់បោកក្បាលនឹងតុរយះតិចទៀតផង។មិនមែនចេតនាទេ វាសៀវទ្រូងពេកទើបធាក់គេចេញ មិនគិតថាកម្លាំងជើងនាងខ្លាំងចឹងសោះ។
" សុឺ សានជឺ!! " គេមិនដែរឃើញស្រីអីចិត្តដាច់ចឹងទេ ធាក់គេហើយមិនជួយលើក នៅអង្គុយសើចពែបជ្រាយគេទៀត។