ភាគទី១០

2K 41 7
                                    

កន្លងហួសទៅ ១០នាទី~~

ក្រមុះតូចកាន់សៀវភៅលែងនឹង ក្បាលងោកទៅមុខទៅក្រោយ បុកនឹងតុ បុាំង! ស្វាងហើយ ក៏បន្តកាន់សៀវភៅមើលលែងៗទៀត ក្រែងលែងងងុយ ព្រោះចង់ដាក់ក្បាលដេកក៏មិនកើត ចង់ផ្តួលខ្លួនដេកក៏មិនកើតដៃជាប់ឃ្នោះហើយនឹង។

មើលសៀវភៅបានតិច ស្ងាបហបៗ ងងុយដេកថែម។ រៀនពិតជាពិបាកមែន។នាងងាកសម្លឹងទៅអុីវ័យ ក្រែងគេងក់ដូចនាងដែរ។តែអត់ទេ គេស្វាងល្អណាស់ ធ្វើការយ៉ាងសកម្មទៀតផង។

" លោកសុំស្រាផឹកតិចមក! " ឃើញគេផឹក whisky ទំនង ចង់ផឹកដែរ មកពីវាទេដឹង បានផឹកទៅអត់ងងុយដេក។

" ចេះផឹកដែ?? " គេលើកកែវសួ មិនមានគំនិតហាមនាងទេ ទោះដឹងនាងមិនគ្រប់អាយុក៏ដោយ។

"ចាក់មកផឹកអោយមើល " សានជឺញញឹមស្រស់ដាក់ ចេះតើធ្លាប់ផឹកច្រើនដងដែរ។

"  (a+b)³ ស្មើប៉ុន្មាន? " ឆ្លើយត្រូវអោយក្រេបជាតិតិច។

" រូបមន្តស្អីគេ រៀនមិនទាន់ដល់ផង " អាទិត្យក្រោយទើបឡើងថ្នាក់ទី១២ ។

" ហ្អា៎ ជាតិណាស់ ! " គេក្រេបវាយឺតៗ បង្អួតនាង។ បំពង់កពេលគេលេបស្រា ឡើងទំនងហ្មង សម្លេងទឹកដែរចាកបង្ហូចូលកែវភ្លឺដូចមាស គួអោយចង់ផឹកណាស់។

" ជួយមិនបានទេ រៀនតាំងទី៨ " រូបមន្តចឹងៗនិយាយថារៀនមិនទាន់ដល់?សួក្មេងក៏វាចេះដែរ។ជិតចូលទី១២ហើយនិយាយថាមិនចេះបានទៀត??

"___"នាងយកដៃអេះក្បាលរកនឹកចម្លើយ។ ចុម! រៀនតាំងកាលអត់ដែរដឹងសោះ ម៉េចក៏គេដឹងថារៀនតាំងទី៨?

កែវភ្នែកនាងរ៉េទៅមក ខំគិតក្រែងចេញចម្លើយ តែរកនឹកមិនឃើញកើតការអ្វីសោះ។ពេលនាងក្តោបភួយ ធ្វើឡេឡឺ បើកសៀវភៅដែរនៅជិតខ្លួនរកចម្លើយឡើងវក់វី ធ្វើអោយអុីវ័យសើចតិច។គ្រាន់តែស្រាកន្លះកែវនាងស្រវេស្រវាដល់ថ្នាក់នឹង?មើលចោះនាងគួអោយស្រឡាញ់ណាស់។ថតមួយសិន!

" អា៎! ទូរស័ព្ទ! " ចុមមានទូរស័ព្ទជិតខ្លួនតើ។ក្នុង photo មាន save រូបមន្តនឹងទាំងជួរៗ តាមពិតនាងយកចិត្តទុកដាក់រៀនដែរតើ ទើបដឹងថាទូរស័ព្ទមានរូបមន្តនឹង។

teacher's pet 🐥Where stories live. Discover now